យូហ្គា កាន់តែទទួល បានប្រជាប្រិយភាពខ្លាំងទៅៗ ពីព្រោះវាជារបប នៃការហាត់ប្រាណ ដ៏អស្ចារ្យមួយ អស់រយៈពេលជាច្រើនឆ្នាំ មកហើយ។ ជាជាងការ ប្រុងប្រយ័ត្ន ចំពោះឥរិយាបថខ្លះ យូហ្កាមិនសូវ ជាមានគុណវិបត្តិប៉ុន្មានទេ។ ទោះជាយ៉ាងណា ក៏យូហ្គា នៅតែមានគុណសម្បត្តិច្រើន ហើយខាងក្រោមនេះ គឺជាអ្វី ដែលអ្នកគួរតែយល់ដឹង អំពីយូហ្គា៖
១. វាបង្កើនកំលាំង និងភាពទន់ភ្លន់ នៃរាងកាយ
យូហ្គា ជួយបង្កើនកម្លាំង និងភាពទន់ភ្លន់ នៃរាងកាយ ដោយសារវាបានដាស់ផ្នែកជាច្រើន នៃរាងកាយ។ វាអាចជួយឲ្យ រាងកាយដែលរឹង មិនអាចបត់បាន មកជាបត់បែនបាន។ នៅពេលដែល អ្នកហាត់យូហ្គា កាន់តែច្រើន នោះរាងកាយរបស់អ្នកនឹងកាន់តែរឹងមាំ និងទន់ភ្លន់។
២. វាមានប្រសិទ្ធិ ភាពពេញរាងកាយ
ក្រៅពីភាព ខុសប្លែកជាក់ស្តែង នៃរាងកាយខាងក្រៅ យូហ្គាក៏ជួយឲ្យដំណើរការ ក្នុងរាងកាយមានភាពកាន់តែ ប្រសើរឡើង ផងដែរ ដោយវាជួយឲ្យឈាម រត់យ៉ាងស្រួលទៅ កាន់សរីរាង្គទាំងអស់។ វាធ្វើឲ្យអ្នកមានសុខភាពល្អ ទាំងរាងកាយខាងក្នុង និងខាងក្រៅ។
៣. វាជួយផ្លាស់ ប្តូរសាច់ដុំ ដែលទន់ជ្រាយ
នៅពេលដែល សាច់ដុំរបស់ អ្នកកាន់តែ រឹងមាំជាមួយ យូហ្កា នោះរាងកាយ របស់អ្នកកាន់តែតាន់ ហើយវានឹង ជួយកម្ចាត់ ភាពធាត់លើសកម្រិត។ វាមិនត្រឹមតែ ជួយថែរក្សារាងរបស់អ្នក ឲ្យស្អាតនោះទេ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងមើលទៅ ស្រស់ស្រាយទៀតផង។
៤. វាជាដំណាក់កាល នៃការបណ្តេញ ជាតិពុលពីរាងកាយ តាមបែបធម្មជាតិ
ដោយសារការ បង្កើនលំហូរ នៃឈាមទៅគ្រប់ តំបន់នៃ សារពាង្គកាយ វាជួយលុប បំបាត់ជាតិពុល ពីក្នុងខ្លួន របស់អ្នក។ ការបណ្តេញជាតិពុល អាចជួយរក្សា ដំណើរការ របស់រាងកាយ ឲ្យមានសុខភាពល្អ។
៥. វាអាចជួយ សម្រាលការ ឈឺចាប់
អ្នកព្យាបាលរាងកាយកាន់តែច្រើន កំពុងតែណែនាំ ឲ្យមានការហាត់យូហ្គានៅផ្ទះ ដើម្បីធ្វើជា វិធីព្យាបាល។ ជាក់ស្តែង ប្រសិនបើអ្នកមានការ ឈឺចាប់នៅត្រង់.ក នោះអ្នកជំនាញ នឹងណែនាំឲ្យអ្នក នូវចលនាយូហ្គា ដ៏ជាក់លាក់មួយ ដើម្បីកាត់បន្តយការឈឺចាប់នោះ ហើយព្រមទាំង ធ្វើឲ្យតំបន់ដែល មានបញ្ហានោះ កាន់តែរឹងមាំ ទៀតផង។
៦. វាជួយសម្រាល នូវភាពតានតឹង
នេះប្រហែល ជាគុណសម្បត្តិមួយដ៏ធំ របស់យូហ្គា។ ដោយសារតែ វិធីសាស្រ្តក្នុងការដកដង្ហើម និងការពត់ខ្លួន ដែលអ្នកបាន អនុវត្តនៅពេលហាត់ យូហ្គា អ្នកនឹងមានអារម្មណ៍ថា ភាពតានតឹងពិតជា បានចាកចេញ ពីរាងកាយ របស់អ្នកមែន។
៧. វាធ្វើឲ្យរាងកាយ និងចិត្តរបស់លោកអ្នក មានភាពស៊ី សង្វាក់គ្នា
នៅពេលដែល ចិត្តរបស់អ្នក ដឹងថាតើរាងកាយ របស់អ្នក កំពុងធ្វើអ្វី អ្នកនឹងទទួល បានលទ្ធផល ដែលរាងកាយ និងចិត្តរបស់ អ្នកកំពុងតែ ស៊ីសង្វាក់គ្នា។ ចំណុចនេះ នឹងធ្វើឲ្យ ចិត្តរបស់អ្នក មានសភាពស្ងប់ ហើយរាងកាយ របស់អ្នកក៏ មានសុខភាព ល្អផងដែរ។
នៅក្នុងថ្នាក់ រៀនយូហ្កា តែងតែមាន នូវសម្លេងតន្រ្តី ដ៏ស្រទន់ និងពន្លឺភ្លើងព្រឹមៗ ដែលជួយឲ្យ រាងកាយ និងចិត្តរបស់អ្នកបានសម្រាក ហើយផ្តោត អារម្មណ៍តែ ទៅលើការ ធ្វើចលនាប៉ុណ្ណោះ។
៨. វាជួយឲ្យ អារម្មណ៍ របស់អ្នក មានតុល្យភាព
ជាមួយនឹង ការហាត់យូហ្គា អ្នកនឹងដឹងថា ខ្លួនរបស់អ្នក កំពុងស្ថិតក្នុង ស្ថានភាពមួយ ដែលប្រព័ន្ធ អង់ដូគ្រីន និងអារម្មណ៍ របស់អ្នកកាន់តែ ប្រសើរឡើង។ ពុំមានលំហាត់ ប្រាណណា ដែលអាចជួយ បានបែបនេះ ដូចជាយូហ្កាទេ។
៩. វាមានប្រសិទ្ធិភាពជាងគេគឺនៅត្រង់សន្លាក់ឆ្អឹង
ប្រសិនបើអ្នកមានការឈឺចាប់សន្លាក់ យូហ្គាអាចជួយពត់ សរសៃសាច់ដុំរបស់អ្នកបាន ដូចច្នេះអ្នកអាចធ្វើចលនា បានស្រួលជាងមុន។ វាកាត់បន្ថយការប៉ះទង្គិចគ្នា ដែលកើតឡើង នៅកន្លែងតំណឆ្អឹង។
១០. វាអាចបណ្តាល ឲ្យមានជម្ងឺ ខ្សោយក្រសែភ្នែក
សូមប្រុងប្រយ័ត្ន ជាមួយនឹង ចលនាឈរ ដោយក្បាល (ដាំក្បាលចុះក្រោម) របស់យូហ្គា។ គ្រូពេទ្យភ្នែក មួយចំនួន បានព្រមានថា ការឈរដោយក្បាលរបស់យូហ្គា អាចបណ្តាល ឲ្យមានជម្ងឺ ខ្សោយក្រសែភ្នែក ប៉ុន្តែគេមិនទាន់ បានសិក្សាបន្ថែមឲ្យបាន គ្រប់គ្រាន់នៅឡើយទេចំពោះបញ្ហានេះ ដើម្បីធ្វើសេចក្តី សន្និដ្ឋានឲ្យបានជាក់លាក់។
១១. ការហាត់ យូហ្កាទាំងអស់ មិនសុទ្ធតែ មានប្រសិទ្ធិភាព នោះទេ
គំនិតហាត់ យូហ្គាមួយ តាមបែបកូរ៉េ ដែលគេហៅថា "Dahn Yoga" ប្រហែលគ្រាន់តែជា ពាក្យរកស៊ី បញ្ចុះបញ្ចូល ដើម្បីយកលុយ របស់អ្នកដោយ ប្រើប្រាស់ឈ្មោះ "យូហ្គា" ប៉ុណ្ណោះ។ វាហាក់ដូចជា រួមបញ្ចូលនូវការរាប់ និងការស្រែកជាច្រើន ដែលមិនបានផ្តោតទៅ លើការដកដង្ហើមនោះឡើយ។
១២. ការហាត់ នៅក្នុងបន្ទប់ក្តៅ មិនល្អសម្រាប់អ្នកឡើយ
"Bikram Yoga" រឺ "យូហ្គាក្តៅ" ត្រូវបានគេហាត់នៅក្នុងបន្ទប់ក្តៅ។ វេជ្ជបណ្ឌិតមួយ ចំនួនបាននិយាយថា ធ្វើបែបនេះ មិនល្អសម្រាប់ រាងកាយរបស់ អ្នកឡើយ ហើយក៏មាន វេជ្ជបណ្ឌិតមួយ ចំនួនទៀតនិយាយថាល្អទៅវិញ។ អ្នកអាចគេច ចេញពីជម្លោះ មួយនេះដោយ ហាត់ទៅតាមមូលដ្ឋានគ្រិះ។
សរុបសេចក្តីមក ការហាត់យូហ្គា ជាមួយនឹងគ្រូបង្ហាត់ដែលល្អ អាចផ្តល់គុណប្រយោជន៍ទៅដល់ចិត្ត និងខ្លួនប្រាណខាងក្នុងរបស់អ្នក។ យូហ្គា អាចជួយឲ្យ អ្នកកាត់បន្ថយ ភាពតានតឹង ពង្រឹងសាច់ដុំ ធ្វើឲ្យខ្លួនអ្នកមានសុវត្ថិភាព និងសុខុមាលភាពកាន់តែប្រសើរ។ សាកល្បងហាត់ យូហ្គា អ្នកនឹងរីករាយ ជាមួយវា៕
ប្រភព៖ បរទេស
ដោយ៖ អេរិច
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]