ភ្នំពេញ៖ តារាសម្តែងស្រី រូបរាងខ្ពស់ស្រឡះ បេនី យ៉ាំង ត្រូវបានមនុស្សជាច្រើន ដាក់ងារឲ្យនាងថាជា តារាស្រីស៊ិចស៊ី ក្នុងឆ្នាំ ២០១៥ បន្ទាប់ពីរូបថតអាក្រាត ជាច្រើនសន្លឹករបស់នាង លេចធ្លាយជាសារធាណៈ រួចមក។
កញ្ញា បេនី យ៉ាំង បានប្រាប់នៅក្នុងពិធីខួបកំណើតរបស់ កញ្ញា គង់ ចានស្រីមុំ ឲ្យដឹងថា នាងទទួលស្គាល់ ថានាង ពិតជាស៊ិចស៊ីជ្រុលហួសហេតុមែន ហើយក៏មានមតិរិះគន់ ពីការស្លៀកពាក់របស់នាងផងដែរ ដូច្នេះហើយ នាងនឹងព្យាយាមកែតម្រូវខ្លះ មិនឲ្យស៊ិចស៊ីខ្លាំង ដូចសព្វដងនោះទេ។ ជាពិសេសនាងនឹងសន្យាទៅកាន់អ្នក គាំទ្រថា រូបថតអាក្រាតជាមួយ លោក អេនឌី ប្រហែលជារូបថតចុងក្រោយ សម្រាប់នាងផងដែរ។
ទោះបីជា រូបថតអាក្រាតកាយរបស់បេនីយ៉ាំង ត្រូវបានល្បីសុះសាយមែន ប៉ុន្តែមតិគាំទ្រគឺច្រើន ជាងមតិរិះគន់ នេះបើតាមការអះអាងរបស់នាង។ ហើយនាពេលបច្ចុប្បន្ន នាងរវល់នឹង ការងារសិល្បៈខ្លាំង ហើយទើបតែថតចប់ ខ្សែភាពយន្ត «កំលោះ៥២ ក្រមុំ៣១» ដែលត្រៀមនឹង ចាក់បញ្ចាំង ក្នុងពេលឆាប់ៗនេះផងដែរ៕
តារាសម្តែងស្រី បេនីយ៉ាំង
ដោយ៖ កា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]