ស្កុតឡេន៖ កើតក្នុងគ្រួសារដ៏ក្រីក្រ ជារឿងកំសត់ទៅហើយ តែអ្វីដែលរឹតតែអភ័ព្វជាងនោះទៅទៀតនោះ គឺក្មេងស្រី ម្នាក់នេះ បែរជាមានផ្ទៃពោះ តាំងពីនាងអាយុ១២ឆ្នាំម្ល៉េះ ដោយសារបងប្រុសតិរិច្ឆានរបស់ខ្លួនចាប់រំលោភ និងរស់នៅក្រោមឥទ្ធិពលគ្រឿងញៀន និងជាតិស្រវឹងថែមទៀត។ នេះជាប្រវត្តិដ៏ឈឺចាប់ របស់ស្ត្រីម្នាក់ ឈ្មោះ Tressa Middleton  ដែលបច្ចុប្បន្ននាងមានអាយុ ២១ឆ្នាំ ទៅហើយ។


រូបភាព ស្រ្តីអភ័ព្វ ដែលត្រូវបងប្រុសបង្កើតរំលោភ និងកូនស្រី

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នាង ​Tressa រស់នៅប្រទេសស្កុតឡេន បានប្រើប្រាស់គ្រឿងញៀន និង គ្រឿង ស្រវឹង តាំងពីក្មេងមកម៉្លេះ ក្រោយមកនាង ត្រូវគេបញ្ជូនទៅមណ្ឌលកែប្រែម្តងជាពីរដង។ រហូតដល់ឆ្នាំ ២០០៥ ​ពេលនាង អាយុ១១ឆ្នាំ នាងត្រូវបានដោះលែងឲ្យមករស់នៅជាមួយ ម្តាយ បងប្រុស និងបងស្រី នៅក្រុង Edinburgh វិញ។តែការមករស់នៅជួបជុំគ្រួសារនេះ បែរជាជួបរឿងអកុសល សម្រាប់ឆាកជីវិតរបស់នាងទៅវិញ ព្រោះថានាង ត្រូវបានបងប្រុសបង្កើត ឈ្មោះ Jason ចាប់រំលោភយ៉ាងព្រៃផ្សៃបំផុត។

ប៉ុន្មានខែក្រោយពីការរំលោភ រូបរាងកាយរបស់នាង ចាប់ផ្តើមផ្លាស់ប្តូរជាខ្លាំង ហើយមិត្តភក្តិរបស់នាងម្នាក់ប្រាប់ថា នាងប្រហែលជាមានផ្ទៃពោះហើយ។ ពេលនោះ Tressa ក៏ទិញឧបករណ៍ពិនិត្យមើលឃើញថា ពិតជាមានផ្ទៃពោះមែន តែនាងមិនមានគំនិត ថាចង់បញ្ចប់ជីវិតកូននោះទេ ផ្ទុយទៅវិញនាងក៏សម្រេចចិត្តសម្រាលកូននោះ។

រយៈពេល៩ឆ្នាំក្រោយមកទៀត ទើប Tressa មានភាពក្លាហានគ្រប់គ្រាន់ ដើម្បីបើកកកាយការពិតដ៏ភ្ញាក់ផ្អើល តាមរយៈកម្មវិធីទូរទស្សន៍ក្នុងស្រុកមួយ ។ នាងបានទម្លាយឲ្យដឹងថា៖ “ខ្ញុំសង្ឃឹមថាថ្ងៃណាមួយ Annie (ឈ្មោះកូនស្រីនាង) នឹងលើកលែងទោស ឱ្យខ្ញុំ ហើយខ្ញុំដឹងថា វាជារឿងពិបាកខ្លាំងណាស់សម្រាប់ Annie ពេលដឹងថា ឪពុកនិងអ៊ុំប្រុសរបស់គេ ជាមនុស្សតែម្នាក់នោះ"៕




រូបភាព បងប្រុសតិរិច្ឆានរំលោភប្អូនស្រីបង្កើតខ្លួន

តោះ! សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]