រុស្សី៖ នេះជារឿង ដ៏ហួសចិត្ដ ដែលស្ដ្រី២នាក់ បែរជាហ៊ាន ដោះសំលៀកបំពាក់ ស្រាតកណ្ដាលវាល និងរាំបែបស្រើបស្រាល នៅលើ ឆាក ដើម្បីចង់បាន ទូរស័ព្ទដៃ iPhone 5s ទៅវិញ។
នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ដ្រី២នាក់ខាងលើ ដែលម្នាក់បានរៀបការហើយនោះ បានអនុញ្ញាតឲ្យ អ្នកមើល ថតជាវីដេអូ នៅក្នុងក្លឹបកម្សាន្ដមួយកន្លែង ក្នុងទីក្រុង Berezniki។ ក្រឡេកមកមើល វីដេអូនេះ ប្រិយមិត្ដនឹងឃើញ ពិធីករប្រុស ទាញខោក្នុង ស្ដ្រីនោះចេញ ខណៈដែលនាង ព្យាយាម ទប់ផ្នែកសំខាន់ លើនិងក្រោម ហើយបញ្ចេញសកម្មភាពរាំ និងបែរគូទដាក់ទស្សនិកជន។ មិនយូរប៉ុន្មាន ក៏មាននារីម្នាក់ ដែលស្ថិតក្នុង សភាពអាក្រាត រត់ឡើងទៅលើ ឆាកដូចគ្នា ដើម្បីមានឱកាសឈ្នះ iPhone 5s ដែលជាទូរស័ព្ទចេញ តាំងពីឆ្នាំ ២០១៣មកម្ល៉េះ។
យ៉ាងណាមិញ វីដេអូនេះត្រូវបាន បង្ហោះចូលទៅក្នុង បណ្ដាញទំនាក់ទំនងសង្គម និង ពួកនាងត្រូវបាន សាធារណៈជន ជាច្រើនរិះគន់ យ៉ាងចាស់ដៃ ជាពិសេស ហួសចិត្ដនឹង ពួកនាង ហ៊ានស្រាត ដើម្បីយក iPhone 5s ដែលជាសេរ៊ីហួស សម័យទៅហើយ៕
វីដេអូ៖
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]