យុវជនក្រីក្រ បីនាក់ នឹងទទួលបានអាហារូបករណ៍ ដើម្បីសិក្សានៅក្នុងវគ្គសិក្សា ភាសាអង់គ្លេស ទូទៅនៅមជ្ឈមណ្ឌល បណ្តុះបណ្តាល និង អប់រំសកល នៅឆ្នាំនេះ។ មជ្ឈមណ្ឌលបណ្តុះបណ្តាល និង អប់រំសកល មានបេសកកម្មចូលរួម ចំណែកជួយដល់ ប្រទេសកម្ពុជា តាមរយៈការអភិវឌ្ឍសមត្ថភាព និង ភាពស្ទាត់ជំនាញភាសាអង់គ្លេសរបស់ ជនជាតិខ្មែរ ក៏ដូចជា ជំនាញវិជ្ជាជីវៈ។
GET គឺជាសហគ្រាសសង្គមមួយ ដែលប្តេជ្ញាចែករំលែកប្រាក់ចំណេញចំនួន៨០%របស់ខ្លួន ដើម្បីជួយ ដល់ការកាត់បន្ថយភាពក្រីក្រ។ ពួកគេកំពុងតែដៃគូ ជាមួយអង្គការក្នុងស្រុកមួយចំនួន ដែលផ្តល់ការបង្រៀន និង ការ បណ្តុះបណ្តាលឥតគិតថ្លៃ ដល់សិស្សនិស្សិត ដែលមកពីគ្រួសារ ដែលមានប្រាក់ចំណូលទាប។ ថ្នាក់សិក្សាទាំងនេះ ផ្តល់ឲ្យសិស្សនិស្សិតមាន ជំនាញការងារ ដូចជា ជំនាញភាសាអង់គ្លេស ជំនាញការិយាល័យ ភាពជាអ្នកដឹកនាំ និង ជំនាញកុំព្យូទ័រ។
GET គឺជាអ្នកផ្តល់វគ្គសិក្សាមកពីកម្មវិធីសិក្សាអូស្ត្រាលីអាស៊ីនៅក្នុង ប្រទេសកម្ពុជា តែមួយគត់។ កម្មវិធីសិក្សាអូស្ត្រាលីអាស៊ី គឺជាស្ថាប័នឯកជនមួយ ដែលមានមូលដ្ឋាននៅក្នុង ទីក្រុង ស៊ីដនី ប្រទេសអូស្រ្តាលី ហើយក៏មានទីតាំងនៅក្នុងទីក្រុង Melbourne, Gold Coast, Perth, និង ប្រទេសសាំងហ្គាពួរផងដែរ។ GET បំពេញតាមស្តង់ដាអប់រំប្រទេសអូស្ត្រាលី ហើយសិស្សនិស្សិតរបស់ ខ្លួនទាំងអស់ នឹងទទួលបានសញ្ញាប័ត្រ ដែលទទួលស្គាល់អន្តរជាតិ។ គ្រូបង្រៀនរបស់ GET ទាំងអស់ គឺជាគ្រូជនជាតិដើម មកពីប្រទេស ដូចជា អូស្រា្តលី ញូស៊ីលេន សហរដ្ឋអាមេរិក កាណាដា និង ចក្រភពអង់គ្លេស។
GET ក៏ផ្តល់ជំនួយទៅសិក្សានៅក្រៅប្រទេសសម្រាប់សិស្សនិស្សិតដែលចាប់ អារម្មណ៍ចង់ទៅ បន្តការសិក្សានៅក្រៅប្រទេសកម្ពុជា ដូចជា ប្រទេសអូស្ត្រាលី ញូស៊ីលេន សហរដ្ឋអាមេរិក កាណាដា និង ចក្រភពអង់គ្លេស និង វគ្គសិក្សា ដែលទទួលស្គាល់ជាអន្តរជាតិដទៃទៀត។ GET ពិតជាផ្តល់នូវ ការអប់រំ ដែលនាំអ្នកទៅគ្រប់ទីកន្លែង។
មជ្ឈមណ្ឌលបណ្តុះបណ្តាល និង អប់រំសកល ក៏ទើបតែណែនាំអំពីកម្មវិធី Global Kids (អាយុ៨-១៤ឆ្នាំ)។ កម្មវិធីនេះ គឺជាកម្មវិធីមួយ ដែលមាន បរិយាកាសរៀន ភាសាអង់គ្លេសតាមបែបទំនើប និង មានអន្តរកម្មច្រើន។ កម្មវិធី Global Kids គឺជាកម្មវិធីមួយ ដែលផ្តល់បទពិសោធន៍ រៀនដែលមានការបង្កើតថ្មី និង ភាពរំភើបបំផុត សម្រាប់កុមារនៅក្រុមអាយុនេះ។ កម្មវិធីនេះបំពាក់បំប៉ន កុមារនូវជំនាញជាក់ស្តែងក្នុង សតវត្សរ៍ទី២១ ដែលនឹងរៀបចំ ពួកគេសម្រាប់ភាពជោគជ័យនៅក្នុងជីវិត។
អាស័យដ្ឋាន៖ ផ្ទះលេខ ៦០ ផ្លូវ ១៩៥២ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ [email protected]
www.getkh.com
ទូរស័ព្ទ៖ 023 231 790 , 077 888 100
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]