ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ ផលិតកម្មមហាហង្ស បានបើកកម្មវិធីសម្ភោធ រឿង “ខ្មោចទឹក” ថ្មី ទុកជាចំណងដៃ ចុងឆ្នាំ នៅឯរោងភាពយន្ត Legend Cinema សាខា TK (ទួលគោក) ដោយមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ រួមទាំងតារាល្បីៗ ជាច្រើនដួង ផងដែរ។

កម្មវិធីបើកសម្ភោធរឿង “ខ្មោចទឹក” នេះ បានចាប់ផ្តើម តាំងពីម៉ោង ៤ និង៣០នាទីរសៀល និងបញ្ចប់ នៅវេលាម៉ោង ៦ល្ងាច ដោយសេចក្តីរីករាយ និងស្នាមញញឹម ពីសំណាក់ភ្ញៀវ ដែលបានចូលរួមទាំងអស់។

គួរបញ្ជាក់ផងដែរថា រឿង “ខ្មោចទឹក” របស់ផលិតកម្មមហាហង្ស ដែលនិពន្ធដោយ លោក អ៊ិន សុភិន ផ្ទាល់នេះ គឺជាខ្សែភាពយន្ត ខ្នាតធំមួយ ដែលមានគ្រប់រសជាតិ ទាំងកំប្លុកកំប្លែង សើចសប្បាយ ភ័យរន្ធត់ តក់ស្លុត និង កំសត់ស្រក់ទឹកភ្នែក ជាមួយនឹង ឈុតឆាកល្អៗមើល ជាច្រើន។ ជាងនេះទៅទៀត ខ្សែភាពយន្ត រឿង “ខ្មោចទឹក” នឹងជួយលើកកម្ពស់ វិស័យខ្សែភាពយន្តខ្នាតធំរបស់ខ្មែរ ឲ្យមានការរីកចំរើន ទៅមុខជាបន្តបន្ទាប់។

យ៉ាងណាមិញ រឿង “ខ្មោចទឹក” នេះ នឹងមានចាក់បញ្ចាំង ចាប់ពីថ្ងៃទី១៧ ខែធ្នូ ២០១៥ នេះតទៅ នៅរោងភាពយន្ត Legend Cinema៕












ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]