សឹង្ហបុរី៖ នារីម្នាក់ បានចែករំលែក បទពិសោធន៍ដ៏អាក្រក់ ដែលកើតឡើងចំពោះម្តាយនាង ក្នុងប្រពន្ធ័ផ្សព្វផ្សាយ សង្គម បន្ទាប់ពីត្រលប់មកពី គ្លីនិកធ្មេញមួយកន្លែង ក្នុងប្រទេសសឹង្ហបុរីរួចមក។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បន្ទាប់ពីត្រលប់ មកពីធ្វើការពិនិត្យធ្មេញវិញ ស្រាប់តែគាត់បែរជាមាន របួស នៅផ្នែកខាងស្តាំ នៃបបូរមាត់ ហើយថែមទាំងមានដំបៅ ហើមរលួយ គួរឲ្យញញើតក្នុងមាត់ទៅវិញ។ ហើយរយៈពេល ២អាទិត្យ ក្រោយពីកើតរឿងនេះ ម្តាយរបស់នាង នៅតែមិនអាចបើកមាត់ និងបរិភោគបាន ត្រឹមត្រូវដដែល។

ចំណែកឯនាងផ្ទាល់ ក៏ធ្លាប់ទទួលបាន​ បទពិសោធន៍អាក្រក់ ស្រដៀងម្តាយនាងដែរ គឺពីមុន នាងក៏ធ្លាប់ត្រូវ គ្រូពេទ្យធ្មេញ ផ្សេងម្នាក់ទៀត ធ្វើឲ្យច្រិបអណ្តាតរបស់នាងដែរ។    

សរុបមក នេះគ្រាន់តែជាសារមួយ ជួយដាស់តឿន ប្រិយមិត្តឲ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នមែនទែន ចំពោះការព្យាបាលផ្នែកវេជ្ជសាស្ត្រ និងគ្រូពេទ្យ ដែលអ្នកត្រូវជ្រើសរើស ដើម្បីធ្វើការព្យាបាលជាមួយនោះ៕

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]