ស្វាយរៀង ៖ យោងតាមសេចក្ដី រាយការណ៍ពីប្រធាន សហព័ន្ធចលនាកម្មករកម្ពុជា លោកប៉ាវ ស៊ីណា បានឱ្យដឹងថា នៅខណៈនេះកម្លាំង មានសមត្ថកិច្ច កំពុងប្រើប្រាស់រថយន្ដពន្លត់ អគ្គិភ័យបាញ់ទឹកទៅលើក្រុមកម្មករកម្មការិនី ដែលបន្ដធ្វើកូដកម្មតវ៉ា នៅមុខតំបន់ សេដ្ឋកិច្ចពិសេសតាយសេង ស្ថិតនៅក្រុង បាវិតខេត្ដស្វាយរៀង ខណៈដែលពួកគេបន្ដតវ៉ានៅព្រឹកថ្ងៃចន្ទ នៅព្រឹកថ្ងៃចន្ទទី២១ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោកប៉ាវ ស៊ីណា បានឱ្យដឹងថា កម្មករ មានប្រហែល៧០០០នាក់ បានចេញពីរោងចក្រ មកនៅខាងក្រៅតំបន់សេដ្ឋកិច្ចតាយ សេង ដើម្បីបន្ដការតវ៉ា ខណៈដែលក្រុម សមត្ថកិច្ចប្រើប្រាស់រថយន្ដពន្ងត់អគ្គិភ័យ ៤-៥គ្រឿងបាញ់ទឹកបំបែកហ្វូងតវ៉ារបស់កម្មករ ។

លោកបានឱ្យដឹងថា នៅពេលនេះ ពុំទាន់ មានសេចក្ដីរាយការណ៍ពីអំពីការរងគ្រោះ ពីការបាញ់ទឹក ដើម្បីបំបែកហ្វូងកម្មករទេ ។

សូមបញ្ជាក់ថា ក្រុមកម្មករជាង៣ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិតនេះ បានផ្ទុះកូដកម្ម តាំងពីថ្ងៃទី១៦ ខែធ្នូ ដើម្បីទាមទារឲ្យថៅកែតំឡើង ប្រាក់ខែបន្ថែមសម្រាប់ឆ្នាំ២០១៦ លើប្រាក់ខែ ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យ១៤០ដុល្លារ ។ ក្នុងនោះក៏មានការចាប់ខ្លួនកម្មករ៤នាក់  បន្ទាប់មកក៏បានដោះ លែង ២នាក់ឲ្យមានសេរីភាពឡើងវិញ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]