ម៉ិចស៊ីកូ៖ ប្រជាជនរាប់ពាន់អ្នក រស់នៅតំបន់មួយ ក្នុងប្រទេសម៉ិចស៊ីកូ មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ យ៉ាងខ្លាំង បន្ទាប់ពីពួកគេ ងើបពីដេក ក៏ស្រាប់តែប្រទះឃើញ ទឹកទន្លេ ដែលពួកគេ ប្រើប្រាស់រាល់ថ្ងៃ ប្រែទៅជារីងស្ងួត នៅសល់តែ ស្នាមដីប្រេះក្រហែង ទៅវិញ ក្នុងរយៈពេល ត្រឹមតែ ១យប់ប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទឹកទន្លេដែលរីងស្ងួត ក្នុងរយៈពេល ត្រឹមតែ១យប់នោះ មានឈ្មោះថា «Atoyac River» គឺជាប្រភពទឹក តែមួយគត់ សម្រាប់ប្រជាជន ចំនួន ១០,០០០នាក់ ក្នុងរដ្ឋ Veracruz ប្រទេសម៉ិចស៊ីកូ ដោយហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានគេដឹងថា បានកើតឡើង បន្ទាប់ពីមាន ការរញ្ជួយដីមួយ នៅពេលយប់។
ទន្លេ «Atoyac River» មុនពេលកើតហេតុ
ប្រជាពលរដ្ឋនៅឯ San Fermin ទីកន្លែង ដែលការប្រេះដី បានកើតឡើង បានអះអាងថា ពួកគេបានលឺសម្លេង យ៉ាងខ្លាំង និងមានអារម្មណ៍ថា ផែនដីទាំងមូល កំពុងតែរញ្ជួយ ក្នុងអំឡុងពេលយប់។ ស្ត្រីម្នាក់ មានឈ្មោះថា Juana Sanchez បាននិយាយថា «ដំបូងឡើយ យើងបានដឹងថា ទឹកនៅក្នុង ក្បាលរ៉ូប៊ីនេមិនចេញ ដូច្នេះហើយ យើងបានទៅមើល នៅទន្លេនោះ ហើយក៏បានឃើញ ស្នាមប្រេះ នៅបាតទន្លេ តែម្តង»។
ជាមួយគ្នានេះដែរ ក្រុមមន្រ្តីជាច្រើននាក់ បានមកដល់ កន្លែងកើតហេតុ និងបញ្ជាក់ថា ហេតុការណ៍រីងទឹកទន្លេនោះ បណ្តាលមកពី ការប្រេះដី បន្ទាប់ពីរកឃើញ ស្នាមប្រេះ នៅបាតទន្លេ ប្រវែង រហូតដល់ទៅ ៣០ម៉ែត្រ ដែលនេះហើយ ជាមូលហេតុ បណ្តាលឲ្យទឹក រីងអស់រលីង ក្នុងរយៈពេល ត្រឹមតែ ១យប់ បែបនេះ។
លោក Ricardo Maza Limon នាយកគ្រប់គ្រងគ្រោះអាសន្ន ដើម្បីការពារជនស៊ីវិល បានបញ្ជាក់ថា ស្នាមប្រេះ ពិតជាបានកើតឡើង ដោយសារតែ ការប្រេះដី ពិតមែន។ មន្រ្តីក្នុងតំបន់ បានប្រាប់ឲ្យដឹង នៅក្នុង សេចក្តីថ្លែងការណ៍មួយថា «ស្នាមប្រេះទាំងនេះ បានប្រេះនៅក្នុងដី ហើយបន្តប្រេះ និងបង្កើតជាស្នាមប្រេះ ជាច្រើនផ្សេងទៀត»។
គួរបញ្ជាក់ផងដែរថា ស្នាមប្រេះ បានចាប់ផ្តើមដំបូង នៅចំងាយប្រហែលជិត ៣គីឡូម៉ែត្រ ពីប្រភពនៃទឹកទន្លេ ដែលផ្គត់ផ្គង់ទឹក ដល់ប្រជាជន រាប់ពាន់គ្រួសារ រួមទាំង ចំការអំពៅ ដែលផ្តល់នូវ ប្រាក់ចំណូល ដល់អ្នកស្រុក ថែមទៀតផង៕
ទន្លេ «Atoyac River» ក្រោយពេលកើតហេតុ
ប្រភព ៖ បរទេស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]