កម្សាន្ត៖ សម្រាប់ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា នៅតែបង្ហាញពីភាពទាក់ទាញ ជាមួយនឹងស្ទាយ៍បែបទាន់សម័យ គួរជាទីចាប់អារម្មណ៍ មិនថាជាឈុតសម្លៀកបំពាក់ ការលេងម៉ូតសក់ ឬការតែងមុខមាត់ ដែលមើលទៅ មានភាពស័ក្តិសមគ្នា។

ដោយឡែក កាលពីថ្មីៗនេះដែរ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានចេញមក បង្ហាញរូបភាពថ្មីៗ នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះដែរ រូបនាងបានមកជាមួយនឹង ស្ទាយ៍តុបតែងខ្លួនបែបសាមញ្ញ ក្នុងឈុតពណ៌ស អាវធំខាងក្រៅ ព្រមទាំងជាមួយនឹងស្ទាយ៍សក់ខ្លី យ៉ាងស្រស់ស្អាត ជួយលើកសម្រស់ឲ្យកាន់តែមានភាពទាក់ទាញ មួយកម្រិតទៀត។

យ៉ាងណាមិញ ក្រោយពី បានឃើញបែបនេះហើយ ហ្វេនៗអ្នកគាំទ្រជាច្រើន បានចូលមកសរសើរ និងបានបង្ហាញការពេញចិត្ត ទៅស្ទាយ៍តុបតែង ដ៏មានមន្តស្នេហ៍របស់ តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]