ខេត្តក្រចេះ ៖ អភិរក្សរបស់អង្កការ WWF និងមន្ត្រីឆ្មាំទន្លេមានភារកិច្ចអភិរក្សត្រីផ្សោត បានសម្រេចធ្វើការ កប់ខ្មោចត្រីផ្សោតញីមួយក្បាលនៅលើកោះ ដោយមិនបាននាំមកធ្វើ កោសល្យវិច័យរកមូលហេតុ នៃការងាប់ដូចសព្វដងនោះទេ ក្រោយពីមើលឃើញថា ការ ងាប់របស់ត្រីផ្សោតមួយនេះ មិនបណ្តាលមកពីជំងឺ គឺងាប់ដោយសាររុំជាប់មង ។
ក្រុមមន្ត្រីឆ្មាំ មានភារកិច្ចអភិរក្សត្រីផ្សោត នៅខេត្តក្រចេះបានឱ្យដឹងថា ត្រីផ្សោតមេមួយក្បាលមានទម្ងន់ជាង៨០គីឡូក្រាម ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេមេគង្គ នៅចំណុចអន្លង់កោះផ្តៅ ក្នុងស្រុកសំបូរ ខេត្តក្រចេះ ក្បែរនិងអន្លង់អភិរក្សរបស់ឆ្មាំទន្លេ ។
ក្រោយពីមានការ ប្រទះឃើញងាប់អណ្តែតទឹករបស់ត្រីផ្សោត ដែលជាពពួកឋនិកសត្វទឹកសាបដ៏កម្រមួយក្បាលនេះ ក្រុមមន្ត្រីក៏បានសម្រេចស្រង់ខ្មោចត្រីនេះ មកលើគោក និងបានកប់ចោលនៅនិងលើកោះ កាលពីថ្ងៃទី១០ ឧសភា ។ ទោះជាយ៉ាងណា ការងាប់របស់ត្រីផ្សោតមួយនេះ គឺត្រូវក្រុមមន្ត្រីមិនបានយកសំណាក មកធ្វើកោសល្យវិច័យរកមូលហេតុនោះទេ ។ នៅពេលដែលគេឃើញថា មានមងបានរុំនៅជាប់ និងកន្ទុយផ្សោត ទើបសន្និដ្ឋានថា ការងាប់របស់ត្រីផ្សោតនេះ គឺបណ្តាលមកពីជាប់មង។
មានការកត់សម្គាល់ឃើញថា ក្នុងអំឡុងពេល២ខែជាប់ៗគ្នា នៅដើមឆ្នាំ២០១៦នេះ មានត្រីផ្សោតធំៗញី-ឈ្មោល២ក្បាលហើយ ដែលគេបានប្រទះឃើញងាប់អណ្តែតទឹកទន្លេនេះ ។ កាលពីថ្ងៃទី៥ មេសា កន្លងមក មានត្រីផ្សោតឈ្មោលធំមួយក្បាល ទម្ងន់ជាង២០០គីឡូក្រាម ត្រូវគេប្រទះឃើញងាប់អណ្តែតទឹក មកទើរនៅមាត់ច្រាំងទន្លេ ក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ។ ហើយនេះជាការងាប់លើកទី២របស់សត្វត្រីផ្សោតញីមួយក្បាល ក្នុងសភាពហើមស្អុយរលួយនៅថ្ងៃទី១០ ឧសភា ។
នៅជុំវិញការងាប់របស់ត្រីផ្សោតដ៏កម្រ និងបានងាប់ជាបន្តបន្ទាប់គួរឱ្យយព្រួយបារម្ភនេះ ប្រធានឆ្មាំអភរិក្ស និងជានាយរងខណ្ឌរដ្ឋបាលជលផលខេត្ត លោកម៉ុក ពន្លក បានបញ្ជាក់ថា ការងាប់របស់ត្រីផ្សោតញីមួយក្បាលនេះ គឺបណ្តាលមកពីរុំជាប់មង។ លោកថា ត្រីផ្សោត មួយក្បាលនេះងាប់នៅក្បែរអន្លង់អភិរក្សកោះផ្តៅ ដែលជាអន្លង់មួយនៅប៉ែកខាងលើទន្លមេគង្គ ក្នុងស្រុកសំបូរ ដែលសំបូរទៅដោយត្រីមេពូជ និងផ្សោតរស់នៅ។



ប្រភព៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ត្រីផ្សោត១ក្បាល ងាប់អណ្តែតទឹក ត្រូវបានប្រជា នេសាទសមុទ្រ ប្រទះឃើញនៅ វេលាម៉ោង ១២ថ្ងៃត្រង់ ទី៤ ខែតុលា ឆ្នាំ២០១៥ ចំណុចមុខកំពង់ផែគីឡូ១២ ចម្ងាយប្រម៉ាណ១គីឡូម៉ែត្រកន្លះ ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
ប្រជានេសាទ បានឲ្យដឹងថា ក្រោយពីពួកគេបានប្រទះឃើញត្រីខាងលើរួចហើយ ក៏ចង អូសតាមទូក របស់ខ្លួនយកមកទុកក្រោមស្ពានកោះតូច នៃផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ស្ថិតក្នុងភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ ត្រីមានទម្ងន់ប្រម៉ាណជិត២០០គីឡូក្រាម និងប្រវែង ២ម៉ែត្រ។
លោក ស សរិន នាយខណ្ឌរដ្ឋបាលជលផលកំពត បានឲ្យដឹងថា ត្រីដែលងាប់ ១ក្បាលនេះ គឺជាត្រី ផ្សោតក្បាលត្រឡោក ឬគេហៅថាត្រី ឌូហ្វ៊ីន វាតែងតែរស់នៅប្រភព នៃសមុទ្រខាងក្រៅ ឬមហា សមុទ្រ។ ប៉ុន្តែទោះជាយ៉ាងណាក្តី មិនទាន់មានប្រភពណាមួយ បញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យត្រី ១ក្បាលនេះ ងាប់មកពីមូលហេតុអ្វីនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]