ភ្នំពេញ៖ នៅមុននេះបន្តិច អ៊ឹម ជីវ៉ា បានសរសេរនៅលើផេកសិល្បករខ្មែរ ថា អោយតែពេលអ្នកសិល្បៈមរណៈភាព មានសិល្បករគ្នាឯងតិចតួច បំផុតចូលរួមបុណ្យសព សូម្បីតែសរសេសារលើ account Facebook ជួយរំលែកទុក្ខគឺគ្មានផង តែបើកម្មវិធីខួបកំនើត ជប់លៀង ផឹកស៊ីវិញ មិនអញ្ជើញក៏មកដែរ ..!។
អ៊ឹម ជីវ៉ាសរសេរថា «ការពិតទៅភាពចុះខ្សោយ របស់សិល្បករដែលធ្វើ គ្មានអ្នកគាំទ្រគឺមកពី គ្មានការលើកតម្តើងគ្នាឯង អ្នកខ្លះចូលចិត្តអួតសម្ភារៈ មិនចេះសាមគ្គី ចូលចិត្តនិយាយដើមគ្នា បានល្បីតិចតួចកើតជំងឺបូសក្លៀក លែងស្គាល់ចាស់ទុំរៀមច្បងសិល្បករ មួយចំនួននិយាយស្តីនៅ ទីសាធារណៈដូចក្មេងពាល »។
តារាសម្តែងរូបនេះបន្តទៀតថា«អ្នកខ្លះពេលល្បីមាន លុយចាយពេញដៃ មិនដែលចេះយក លុយសូម្បីតែ ១រៀលខ្មែរយកមកជួយ សិល្បៈដែលខ្វៈខាតសោះ , សិល្បកខ្លៈមិនទាន់ល្បីជិៈម៉ូតូឌុបតុកតុក ទៅសុំគេថតទាំងម្តាយនិងកូន ដល់ពេលបានល្បីមានឡានជិះតិច បើកសឹងតែបុកទស្សនិកជន អ្នកគាំទ្រនិងអ្នកដែលធ្លាប់ជួយ .អ្នកខ្លះទៀតសម្តីឈ្លើយ៩ . ល.!»។
អ៊ឹម ជីវ៉ា ដែលសកម្មក្នុងសកម្មភាព សប្បុរសធម៌ បានបន្ថែមថា «ត្រង់ចំនុចអស់នេះហើយពេលខ្លះ ប្រាប់ជួយកែលម្អរហើយ បែជាតបមកវិញថា កុំចេះដឹងរឿងខ្ញុំ ។ អោយតែពេលមានបុណ្យ សពអ្នកសិល្បៈស្លាប់មានសិល្បករ តិចតួចបំផុតមកចូលរួម សូម្បីតែបុណ្យ ៧ថ្ងៃមិនមកផង ដោយប្រាប់មូលហេតុថា៖ ខ្ញុំជាប់រវល់ អ្នកខ្លះទៀតខ្ញុំឆុងឆ្នាំបង »។
តួយ៉ាងដូចម្សិលមិញចឹង លោក ធួក ពៅហៅនាយ យក្ស ស្លាប់ដោយជំងឺ គាំងបេះដូង សិល្បករដែលបង្ហោះសារ ចូលរួមរំលែកទុក្ខក្នុង Account Facebook មានតែប៉ុន្មាននាក់ប៉ុណ្ណោះ ក្នុង នោះមាន សារចូលរួមរំលែកទុក្ខ ពី នាយឃ្លោក , សាររបស់ លោក សុះ ម៉ាច ប្រធាន សមាគមសិល្បករខ្មែរ , សារបស់ អ្នកនាង យុគ ចិន្តា អ្នកផលិតកម្មវិធីនិងជាពិធីការនី CTN , សាររបស់ក្រសួងវប្បធម៌ , សារបស់ លោក មីស្ទលឃ្វីន ។
សរសេរក្នុងន័យផ្តាំផ្ញើ ទៅកាន់អ្នកភ្លេចកំណើត តារាសម្តែងខាងលើ បានបន្តទៀតថា «ការសរសេខាងលើនិយាយ ចំពោះតែបុគ្គលសិល្បៈ មួយចំនួនដែលតែងតែអំនួតនិងភ្លេចកំណើតតែប៉ុណ្ណោះ សិល្បករដែលល្អត្រូវធ្វើល្អបន្តទៀត» ៕




ប្រភព៖ ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]