រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោង​១០​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា​នេះ ផ្ទះ​មួយ​ខ្នង​បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នៅ​តាម​បណ្តោយ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ពេល​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​៥​គ្រឿង​កំពុង​អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិភ័យ​ដែល​មិន​ទាន់​ដឹង​ពី​មូលហេតុ​នេះ​នៅឡើយ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  អ្នកលក់លតឆា សង្ស័យឈ្លោះដណ្តើមម៉ូយគ្នាបង្កហិង្សា រហូតដុតបំផ្លាញរទេះលតឆាឆេះខ្ទេចគ្មានសល់ គួររំលឹកផងដែរថា អណ្តាតភ្លើងសន្ធោសន្ធៅ ខ្មួលខ្មាញ់ឆេះចេញពី រទេះលក់លតឆាមួយ ដែលត្រូវគេលួចដុតចោល កាលពីវេលាម៉ោង១៖២០នាទីឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចជិតកំពង់ចម្លងអរិយក្សត្រ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺវេលាល្ងាចថ្ងៃទី២១ កក្កដា ឆ្នាំ២០១៦ មានការឈ្លោះគ្នារវាងបងប្អូនអ្នកលក់ប្រហិតចៀន លតឆា នៅជិតកំពង់ចម្លងអរិយ្យក្សត្រ រហូតឈានដល់ការប្រើអំពើហិង្សាវាយតប់គ្នាបែករបស់របរជាច្រើន ហើយក៏ស្ងប់ទៅវិញទៅ។ 

ប្រភពដដែលបន្តបានទៀតថា បន្ទាប់ពីត្រូវគេវាយខ្ទេចខ្ទីរបស់របររួចមក ម្ចាស់រទេះលក់លតឆា ប្រហិតចៀនបានគ្របរទេះចោល មិនមានធ្វើការលក់ដូរទេ។ ស្រាប់តែនៅវេលាកើតហេតុខាង ក៏មានការផ្អើលឆោឡោរទេះឆេះតែម្តង។

ក្រោយពេលកើតហេតុម្ចាស់រទេះ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីឲ្យសម្ថកិច្ចជួយរកមុខអ្នក ដែលលួចដុតរទេះ ដើម្បីឲ្យចេញសងថ្លៃខូចខាត និងជំងឺចិត្តដល់ម្ចាស់រទេះវិញ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]