រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានមកដាក់ពាក្យបណ្ដឹងនៅអាវុធហត្ថរាជធានីភ្នំពេញ ដោយចោទប្រកាន់បុរសម្នាក់ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ដា រិទ្ធ បែកស្លុយ ថាបានបង្ហោះរូបភាពអាក្រាតរបស់នាងដើម្បីគំរាមទារប្រាក់ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ។
ប្រភពពីមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា នារីវ័យក្មេងរូបនោះអាយុ២៤ឆ្នាំ រស់នៅផ្ទះជួលម្តុំភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
នារីវ័យក្មេងរូបនោះបានរៀបរាប់ប្រាប់មន្ត្រីអាវុធហត្ថថា កាលពីមុនបុរសម្ចាស់គណនីឈ្មោះ ដា រិទ្ធ បែកស្លុយ បានបបួលនាងទៅជប់លៀងនៅបន្ទប់ជួលរបស់គេនៅម្តុំវត្តសាមគ្គីរង្សី ប៉ុន្តែពេលទៅដល់បន្ទប់ជួលនោះគ្មានឃើញនរណាម្នាក់ឡើយក្រៅពីជនកំហូចនោះ ។ ភ្លាមៗនោះជនកំហូចនោះបានចាប់អូសដៃនាងចូលក្នុងបន្ទប់រួចផ្ដួលនាងលើគ្រែពូកធ្វើឲ្យនាងភិតភ័យយ៉ាងខ្លាំងក៏ប្រតាយប្រតប់គ្នារហូតចុងក្រោយនាងសន្លប់លែងដឹងអ្វីទាំងអស់ ។ នៅពេលដែលនាងដឹងខ្លួនវិញ ស្រាប់តែរាងកាយរបស់នាងអាក្រាតននលគក មិនដឹងថាជននោះបានធ្វើអ្វីខ្លះមកលើរូបនាងឡើយ ។
នារីវ័យក្មេងរូបនោះបញ្ជាក់ថា នៅព្រឹកថ្ងៃទី៦កញ្ញា ស្រាប់តែជនកំហូចនោះបានទូរស័ព្ទមកនាងនិងគំរាមនាងទារប្រាក់២០ម៉ឺនរៀលជាថ្នូរនឹងការមិនបង្ហោះរូបអាក្រាតរបស់នាង ពេលនោះទើបនាងដឹងថា ម្ចាស់គណនី ដា រិទ្ធ បែកស្លុយ បានថតរូបអាក្រាតរបស់នាងពេលដែលសន្លប់នោះ ។ ដោយសារតែបែបនេះហើយទើបនាងនាំប្តីរបស់នាងមកដាក់ពាក្យបណ្ដឹងនៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញតែម្តង ។
មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្ដឹងរួច លោកមេបញ្ជាការបានចាត់កម្លាំងជំនាញធ្វើការស្រាវជ្រាវតាមរកម្ចាស់គណនី ឈ្មើ ដា រិទ្ធ បែកស្លុយ ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ប៉ុន្តែជនសង្ស័យហាក់ដឹងខ្លួនមិន ដោយបានលុបរូបភាពអាក្រាតរបស់នារីរងគ្រោះអស់ ។
ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះសមត្ថកិច្ចអាវុធហត្ថកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនជនសង្ស័យឲ្យខាងតែបាន ៕




ប្រភព៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន យុវជនម្នាក់ត្រូវបាន សមត្ថកិច្ចចាប់ខ្លួនកាល ពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួល ក្រោយខារ៉ាអូខេខួល ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដោល ក្រុងកំពត ដោយចោទប្រកាន់ថា បានប៉ុនប៉ងចាប់រំលោភនារីម្នាក់ ។
សមត្ថកិច្ចសង្កាត់ កំពង់កណ្ដោលបានឲ្យដឹងថា យុវជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ជីវ សុខលាង មានទីលំនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង្គ ស្រុកទឹកឈូ ចំណែកនារីរងគ្រោះ អាយុ១៧ឆ្នាំ មានទីលំនៅសង្កាត់កំពង់បាយ ក្រុងកំពត ។
សមត្ថកិច្ចសង្កាត់ កំពង់កណ្ដោល បានឲ្យដឹងទៀតថា ខណៈកំពុងដេកលង់លក់នៅក្នុងបន្ទប់ជួលជាមួយគ្នា ស្រាប់តែទៀបភ្លឺថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យបានលបលួចសើយសំពត់ និងស្រាតខោទ្រនាប់នារីរងគ្រោះ តែពេលនោះនារីរងគ្រោះដឹងខ្លួនទាន់ ក៏ស្រែកផ្អើលឆោឡោ បង្កការភ្ញាក់ផ្អើល ទើបកម្លាំងនគរបាលចុះទៅអន្តរាគមន៍ចាប់ខ្លួនបានភ្លាមៗតែម្តង ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យត្រូវបាននាំខ្លួន មកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់កណ្ដោល ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]