ក្មេងទំនើងជនជាតិកូរ៉េម្នាក់បានសម្លាប់ម្តាយខ្លួនឯង កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ2011 ដោយសារតែម្តាយបង្ខំអោយរៀន ទើបនឹងត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ ក្មេងទំនើងអកត្តញ្ញូរូបនេះ ត្រូវបានគេដឹងថាឈ្មោះ ជី អាយុ 18 ឆ្នាំដែលជាសិស្សវិទ្យាល័យមួយនៃទីក្រុងសេអ៊ូល។
ក្រោយពេលប៉ូលីសចាប់ខ្លួន ជី បានសារភាពអោយដឹងថា មូលហេតុដែលគេសម្លាប់ម្តាយខ្លួនឯង គឺព្រោះតែម្តាយគេបានបង្ខំគេ ទាំងផ្លូវកាយ និងចិត្តអោយគេប្រឹងប្រែងរៀនសូត្រដើម្បីបាន ចូលរៀននៅក្នុង សកលវិទ្យាល័យជាតិនៃប្រទេសកូរ៉េ ដោយម្តាយគេបានបង្ខំអោយគេរៀនមិនអោយសំរាក និង គំរាមមិនអោយបរិភោគបាយប្រសិនបើគេប្រលងធ្លាក់។ គេបានបន្ថែមថា នៅយប់មុនពេលកើតហេតុ ម្តាយរបស់គេបានវាយរូបគេ នឹងដំបងវាយកូនហ្គោល និងដំបងសំរាប់លេងBaseball ជាច្រើនដំបង និងបង្ខំអោយគេរៀនដល់ភ្លឺ រហូតធ្វើអោយគេសម្រេចចិត្តសម្លាប់ម្តាយ របស់ខ្លួនពេលដែលគាត់កំពុងសំរាន្តលក់។
យ៉ាងណាមិញ ក្មេងទំនើងអកត្តញ្ញូរូបនេះបានបញ្ជាក់ថា គេពិតជាមានវិប្បដិសារីជាខ្លាំង ចំពោះការធ្វើអំពើបែបនេះលើម្តាយរបស់ខ្លួន។ បច្ចុប្បន្ន ជនល្មើសត្រូវបានឃុំខ្លួនក្នុងពន្ធនាគាដើម្បីរង់ចាំការដោះស្រាយ។
កែសម្រួល សុគន្ធា
Khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]