ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​សម្រេចចិត្ត​ចង​.​ក​ សម្លាប់​ខ្លួន​ចោល​ប្រពន្ធ និង​កូន​ឲ្យ​នៅ​កំព្រា ព្រមទាំង​បាន​សរសេរ​បណ្ដាំ​ ទុក​លើ​ក្ដារខៀន​ទៀត​ផង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៧ នៅផ្ទះ​របស់​ជន​រង​គ្រោះ​ ដែល​ស្ថិត​នៅ​ភូមិ​លា​ច ឃុំ​លា​ច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោក​អនុសេនីយ៍ឯក ពក វ​ណ្ណា នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​លា​ច បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ខុន ថា​ល់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​ស្រុក​វាល​វែង មាន​ប្រពន្ធ និង​កូន​៣​នាក់ ប្រុស​២​នាក់ ស្រី​១​នាក់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ជន​រង​គ្រោះ​ផ្ទុកមេរោគ​អេ​ដស៍​ ជា​យូរ​ឆ្នាំ​មក​ហើយ ដោយសារ​តែ​មានការ​ធ្វេសប្រហែស​ដើរ​លេង​សប្បាយ​ភ្លេចខ្លួន​ជាមួយ​មិត្ត​ភ​ក្កិ​កន្លង​មក ហើយដោយ​សារ​ជំងឺ​មាន​សភាព​ចុះ​ទ្រុឌទ្រោម​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មិន​អាច​ ប្រកប​មុខរបរ​អ្វី​បាន​នោះ​ទេ ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ជួប​ការ​លំបាក ហើយ​កន្លង​មក​ជន​រង​គ្រោះ​ ក៏​ធ្លាប់​សុំ​អង្គភាព​ចូល​និវត្តន៍​មុន​ផង​ដែរ តែ​មិន​បាន​សម្រេច ដែល​ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​គាត់​ កាន់តែ​មាន​ភាព​ស្មុគស្មាញ​ថែម​ទៀត ។

លោក​អនុសេនីយ៍ឯក ពក វ​ណ្ណា ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ កូន​ៗ​ទៅ​រៀន ឯ​ប្រពន្ធ​ក៏​មិន​នៅផ្ទះ​ដែរ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ មានឱកាស​ធ្វើ​អត្តឃាត​ ដោយ​ចងក​សម្លាប់​ខ្លួន​បាន​សម្រេច ដោយ​គ្មាន​អ្នក​ណា​ ដឹង​ជួយ​ទាន់​ឡើយ ហើយ​ពេល​ប្រពន្ធ​កូន​មក​វិញ ក៏​មិន​បាន​ឡើង​ទៅ​មើល​ដែរ ព្រោះ​ជាប់​ដាំ​ស្ល​នៅ​ខាងក្រោម លុះ​ពេល​រួចរាល់ ឡើង​ទៅ​ហៅ​ហូប​បាយ ស្រាប់តែ​ឃើញ​ព្យួ​ក​ជាប់​នឹង​រ៉​ត​ផ្ទះ ក៏​ស្រែកហៅ​អ្នក​ជិតខាង​ឲ្យ​មក​ជួយ​ស្រាយចំណង ប៉ុន្តែ​ពេល​ដាក់ចុះ​មក​វិញ ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

លោកនាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​លា​ច បញ្ជាក់​ថា មុន​ពេល​ធ្វើ​អត្តឃាត ជន​រង​គ្រោះ​បាន​សរសេរ​បណ្ដាំ​ទុក​នៅ​លើ​ក្ដារខៀន​ដែល​មាន​ខ្លឹមសារ​ថា (​កូន​ខំរៀន ខំ​រក កុំ​លួច ភ្នែក​ប៉ា​ពិបាក​មើល រកស៊ី​មិនកើត ចិញ្ចឹម​កូន​មិន​បាន​ទៀត​ទេ សូម​កូន​ចេះ​ជួយ​គ្នា និង​មានសំណាង​ល្អ​) ។

ជន​រង​គ្រោះ​បាន​ដាក់​ ឈ្មោះ​របស់​គាត់ ខុន ថា​ល់ និង​ដាក់​កាលបរិច្ឆេទ ថ្ងៃ​ច័ន្ទ​ទី​០២ ០១ ២០១៧ វេលា​ម៉ោង​០៩​ព្រឹក​ទៀត​ផង ។ ដូច្នេះ​បាន​ន័យ​ថា ជន​រង​គ្រោះ​បាន​ធ្វើ​សកម្មភាព​ចង​.​ក​ សម្លាប់​ខ្លួន​តាំងពី​ម៉ោង​០៩​ព្រឹក​មក​ម្ល៉េះ ខណៈ​ប្រពន្ធ​កូន​មិន​នៅផ្ទះ ប៉ុន្តែ​ទើបតែ​ដឹង​ភ្ញាក់ផ្អើល​ នៅ​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃ​ត្រង់នេះ ។

ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ស​ពរួច​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​ចង​.​សម្លាប់​ខ្លួន​ប្រាកដ​មែន រួច​ក៏​ប្រគល់​សព​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ស្រដៀងគ្នានេះដែរ មុនចង.កសរសេរបណ្តាំ ថា «កូនសុំទោសឪពុក, ឪពុកក្មេក ដែលកូន យកម៉ូតូទៅបញ្ចាំ» ។

បុរសម្នាក់ត្រូវក្រុមគ្រួសារ ប្រទះឃើញចង.ក សម្លាប់ខ្លួននៅ ក្នុងផ្ទះទំនេរមួយកន្លែង បង្កឱ្យភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ០៧ និង៣០នាទីព្រឹក ថ្ងៃទី២៣ មីនា ២០១៥ កន្លងទៅ ស្ថិតនៅក្នុងដីឡូត៍ ទំនេរមួយកន្លែង ក្នុងភូមិព្រៃសណ្ដែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសំ មករា អាយុ២៩ឆ្នាំ មានប្រពន្ធឈ្មោះអឺ សារិ អាយុ២៧ឆ្នាំ មានកូនម្នាក់ និងមានទីលំនៅក្នុង ភូមិកើតហេតុខាងលើ ។

ប្រភពបន្តថា មូលហេតុដែលបុរសរងគ្រោះចង.កធ្វើអត្តឃាតនេះ ដោយសាររូបគេបានយកម៉ូតូ របស់ ឪពុក បង្កើតទៅបញ្ចាំ យកលុយចាយ អស់ ដោយអត់ហ៊ាន ចូលផ្ទះជួប ប្រពន្ធ-កូនទេ និងខ្លាចឪពុកវាយ ហើយបានគេច ខ្លួនរយៈពេល ៣ថ្ងៃមកហើយ ។

តាមប្រភពបានឱ្យដឹងថា កន្លងមកបុរសនោះបានយកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ ខ្មៅ១គ្រឿង ដែលជាកម្មសិទ្ធិ របស់ឪពុកក្មេក យកទៅដាក់បញ្ចាំម្ដង រួចមកហើយ ប៉ុន្តែត្រូវប្រពន្ធ ទៅលោះយកមកវិញ ។ បន្ទាប់មកបាន ចូលផ្ទះជាធម្មតា ប៉ុន្តែមិនបាន កែខ្លួន នោះឡើយ ។ ដោយឡែកកាលពី ៣ ទៅ៤ថ្ងៃ នៅមុនពេលកើតហេតុ បុរសនោះបាន យកម៉ូតូម៉ាក ហុងដាឌ្រីមសេ ១២៥ស៊េរី ឆ្នាំ២០០៨ ពណ៌ខ្មៅ យកទៅបញ្ចាំយក លុយចាយអស់ទៀត ។

លើកចុងក្រោយ បុរសនេះលែងហ៊ានចូលផ្ទះ និងបានគេចខ្លួនរហូត ប៉ុន្តែមានសាច់ញាតិយកបាយយក ទឹកទៅឱ្យហូបរហូត ដោយមិន បានដឹងថា បុរសនេះមាន គំនិតចង.ក សម្លាប់ខ្លួននោះឡើយ ។ មុនពេលចង.ក សម្លាប់ខ្លួននោះ បានយកធ្យូងសរសេរ បណ្ដាំនៅលើ ជញ្ជាំង ផ្ទះនោះថា «ពុកម៉ែ មុនកូនផុតទៅ ឱ្យកូនសុំទោសផង ពីកូនថោកទាបម្នាក់នេះ កូនគ្មានមុខអ្វីជួប ប្រពន្ធកូនទេ និងមីងខ្ញុំទេ ពូព្រាប កុំភ្លេចយកកាត គ្រី 26-6-15 បានជាឪពុកម្ដាយ ទីពីររបស់ខ្ញុំសុំទោស អ្នកទាំងអស់គ្នា» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]