រាជធានីភ្នំពេញ ៖ ស្របពេលដែលប្រព័ន្ធបច្ចេកវិទ្យាកំពុងតែមាន ការរីកចម្រើនលូតលាស់ខ្លាំង ហើយអ្នកទេសចរបរទេសនាំគ្នាមកទស្សនាចរនៅស្រុកខ្មែរ កាន់តែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ បានធ្វើឱ្យយុវវ័យខ្មែរមួយចំនួនលួចចម្លងស្ទីល បរទេសតាមរយៈការឱបថើបគ្នាលេងនៅ តាមតំបន់ទេសចរណ៍ ឬទីប្រជុំជន ធ្វើឱ្យឃ្លាតឆ្ងាយពីអារ្យធម៌ វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ ។

ផ្តើមចេញពីបញ្ហាខាងលើនេះ កាលពីរសៀលថ្ងៃទី២៣ កញ្ញា ២០១២ អ្នកយកព័ត៌មានបានធ្វើដំណើរទៅ កាន់តំបន់ទេសចរណ៍ដ៏សាមញ្ញមួយ ហើយនៅទីនោះមានភោជនីយដ្ឋានដែលជាកន្លែងស្រស់ស្រូប អាហារលំហែកាយប្របនឹងមាត់ទន្លេមេគង្គ ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ បានប្រទះឃើញគូស្នេហ៍មួយគូឱបថើបគ្នាយ៉ាងស្អិតរមួត នៅលើអង្រឹងនៃក្យូសអង្គុយលំហែកាយមួយកន្លែងក្នុងបរិវេណភោជនីយដ្ឋាននោះ ។

ចំពោះការក្រេបជញ្ជក់រសជាតិស្នេហារបស់គូស្នេហ៍មួយគូខាងលើនេះ គឺស្តែងចេញឱ្យឃើញថាពួកគេពិតជាមានការ ស្មោះស្ម័គ្រផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់រហូតធ្វើ ឱ្យពួកគេលែងមានការអៀនខ្មាសចំពោះមហាជនដទៃ ទៀតដែលទៅស្រស់ស្រូបអាហារនៅក្នុងភោជនីយដ្ឋាន ប្របមាត់ទន្លេមួយកន្លែងខាងលើនេះ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]