(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ រថយន្ត Lexus 570 អត់ពន្ធមួយគ្រឿង ពាក់ស្លាកលេខ 2B-3712 ពណ៌ស ត្រូវបាន កម្លាំងគយចល័តដឹកនាំដោយ លោក ព្រាប ការ៉ាត់ មន្រ្តីគយចល័ត ក្រោមការចង្អុលបង្ហាញ ពី លោក កើត សុធារ៉ា ប្រធាននាយកដ្ឋានគយចល័ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ឆ្មក់ចាប់បាន នៅក្បែរហាងកាហ្វេប្រោន ខណៈម្ចាស់ចូលផឹកកាហ្វេ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបរថយន្តអត់ពន្ធនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋានស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធពីសំណាក់កម្លាំងគយចល័ត នឹងត្រូវធ្វើឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕
ប្រភព៖ fresh news
ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖
ដាច់ហ្រ្វាំងកណ្តាលក្រុង រន្ធត់គ្រប់គ្នា...!
ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់រងរបួសមធ្យម និងរថយន្ត២គ្រឿង បានរងការខូចខាតមធ្យមផងដែរ ដោយសាររថយន្តបែនដាច់ហ្វ្រាំងពេលបើកចុះចំណោត ចំណុចស្តុបកាល់តិច ស្ថិតក្នុងក្រុមទី៧ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី១២ មីនា ។
ជុំវិញហេតុការណ៍ដ៏រន្ធត់នេះ សមត្ថកិច្ចចរាចរណ៍ខេត្តបានបង្ហើបឱ្យដឹងជំហានដំបូងថា ហេតុការណ៍នេះបង្កឡើងដោយរថយន្តបែនម៉ាក Hyundai ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ3A-2023 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងឆ្លងកាត់វិថីឯករាជ្យ ។
លុះមកដល់ចំណុចស្តុបខាងមុខស្ថានីយសាំងកាល់តិចបានដាច់ហ្វ្រាំងរេចង្កូតទៅបុករថយន្តម៉ាក Hyundai ចំណុះ២,៥តោន ពណ៌ខៀវខ្ទេចមុខ ធ្វើឱ្យអ្នកបើកបររថយន្តនោះរងរបួសក្បាល ឯរថយន្តខ្ទាតទៅបុកបង្គោលភ្លើងមុខស្ថានីយសាំងខាងលើដួលរាប និងបន្តទៅបុកឃ្លាំងស្ថានីយខាងក្រោយថែមទៀតទើបទៅមុខលែងរួច រីឯអ្នកបើកបររថយន្តបែនបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]