រូបរាងកាយរបស់យើងម្នាក់ៗ គឺសុទ្ធតែអាចបង្ហាញពី លក្ខណៈសម្បត្តិរបស់អ្នកបាន។ សម្រាប់អ្នក ដែលមានចន្លោះប្រហោង នៅនឹងធ្មេញពីរខាងមុខ ក៏ដូចគ្នាដែរ ដោយគេបានចាត់ទុកថាជា “សំណាង” របស់មនុស្សម្នាក់នោះ។
ចង់ដឹងថាសំណាង ឬលក្ខណៈពិសេសបែបណានោះ សូមតានដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. អ្នកដែលមានធ្មេញពីខាងមុខចន្លោះ ត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានភាពវ័យឆ្លាតខ្ពស់។ ជាពិសេស វាបង្ហាញថា ពួកគេមានជំនាញ ខាងផ្នែកច្នៃប្រឌិតខ្ពស់តែម្តង។
២. មួយវិញទៀត អ្នកដែលមានចន្លោះធ្មេញប្រហោងនេះ មានដុងពូកែនិយាយ នៅក្នុងខ្លួនតែម្តង។ ទោះបីជានិយាយ មួយថ្ងៃពេញ ក៏ពួកគេមិនអស់រឿងនិយាយដែរ។
៣. ជាងនេះទៅទៀត គេជឿថា មនុស្សដែលមានចន្លោះធ្មេញពីកំណើតនេះ មានដុងក្នុងការដោះស្រាយ ជាមួយនឹងបញ្ហាហិរញ្ញវត្ថុ បានយ៉ាងល្អប្រសើរ ឬនិយាយឲ្យស្រួលស្តាប់គឺ ពូកែទុកដាក់ និងមិនចេះខ្វះលុយចាយឡើយ។
៤. មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលមានសម្រស់ធ្មេញប្រហោងនេះ ចូលចិត្តសាកល្បងទទួលទានអាហារគ្រប់ប្រភេទ មិនរើសច្រើននោះទេ ជាពិសេស គឺបរិភោគ អាហារដែលមានសុខភាពល្អថែមទៀត។
៥. បើនិយាយពីអាជីពការងារវិញ គឺមានស្ថេរភាពល្អណាស់។ ពួកគេមានការវិវឌ្ឍន៍ខ្លួនម្តងបន្តិចៗ រហូតទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងជីវិត៕

ប្រភព៖ Interesting Facts
ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖
ទម្លាប់ខ្លះៗ យ៉ាងសាមញ្ញ ដែលកំពុងតែ បំផ្លាញធ្មេញរបស់អ្នក
វាជាចំនេះដឹងទូទៅរបស់មនុស្ស ដែលថាការជក់បារី ឬខ្វះអនាម័យមាត់ធ្មេញ អាចមានឥទ្ធិពលអវិជ្ជមានដល់សុខភាពមាត់របស់អ្នក, ប៉ុន្តែនៅមានទម្លាប់ដែលអាចបង្កបញ្ហាដល់ធ្មេញ និងអញ្ចាញធ្មេញរបស់អ្នកដោយមិនដឹងខ្លួន។ តើអ្នកមានទម្លាប់ឧស្សាហ៍ បែកឬប្រហោងធ្មេញ, ឆ្លងមេរោគតាមមាត់ធ្មេញ និងទទួលការព្យាបាលញឹកញាប់ដែរទេ? ខាងក្រោមនេះជាអ្វីដែលអាចបំផ្លាញធ្មេញរបស់អ្នក។
#១. ជញ្ជក់ម្រាមដៃ
កុមារដែលបៀមម្រាមដៃ ឬមេដៃរបស់ពួកគេ បន្ទាប់ពីធ្មេញចាប់ផ្តើមដុះ។ ជាធម្មតានៅចន្លោះអាយុ ៥ ឬ ៦ឆ្នាំ អាចនឹងបណ្តាលអោយមានការផ្លាស់ប្តូរ និងប៉ះពាល់ដល់រចនាសម្ព័ន្ធរបស់ធ្មេញនិងថ្គាម។ ជាពិសេស ការជញ្ជក់ម្រាមដៃអាចបង្កអោយធ្មេញមានរបៀបមិនរៀបរយ។ នេះអាចនាំអោយមាន បញ្ហាមួយចំនួន ដែលក្នុងនោះរួមមានបញ្ហា លំបាកក្នុងការទំពារនិងដកដង្ហើម។ ដូច្នេះ សូមអ្នកជួយទប់ស្កាត់កូនរបស់អ្នកកុំអោយបៀម ឬជញ្ជក់មេដៃទៀត។
#២. ដុសធ្មេញបន្ទាប់ពីអាហារពេលព្រឹក
អ្នកគួរតែដុសធ្មេញអោយបានឆាប់ នៅពេលដែលអ្នកក្រោកឡើង ដើម្បីកំចាត់នូវបាក់តេរីដែលបានកើតឡើងនៅក្នុងមាត់របស់អ្នក ពេញមួយយប់នោះ។ មិនមែនបរិភោគជាមួយបាក់តេរី រួចទើបធ្វើការសំអាតក្រោយនោះទេ។ វិធីល្អបំផុតគឺក្រោយបរិភោគអាហារពេលព្រឹក អ្នកគួរលាងជំរះជាមួយទឹកថ្នាំខ្ពុលមាត់បន្ថែមទៀត។
#៣. ដុសធ្មេញភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច
អ្នកគួរតែរង់ចាំពី ៣០ - ៤០ នាទី ដើម្បីអនុញ្ញាតអោយទឹកមាត់ធ្វើការបន្សាប កំរិត pH ដែលបង្កឡើងដោយអាហារនិងភេសជ្ជៈ។ ប្រសិនបើអ្នកដុសសំអាតចេញនូវអាស៊ីតក្នុងមាត់ភ្លាមៗនោះ ធ្មេញនឹងឆាប់រងសំណឹក និងឆាប់បាត់បង់សំបកធ្មេញ ដែលធ្វើអោយធ្មេញស្រៀវ និងខ្សោយទៅៗទៀតផង។
#៤. ដុសធ្មេញខ្លាំងៗពេក
ការដុសសំអាតធ្មេញ របស់អ្នកអោយបានទៀងទាត់ ជាការរក្សានូវអនាម័យមាត់ល្អប៉ុន្តែ ប្រសិនបើអ្នកដុសខ្លាំងពេកនោះ អ្នកអាចនឹងបង្កអោយមានគ្រោះថ្នាក់ទៅវិញទេ។ ការដុសសំអាតធ្មេញរបស់អ្នកខ្លាំងពេក អាចរលាកអញ្ចាញធ្មេញ របស់អ្នក, ធ្វើអោយធ្មេញរបស់អ្នកស្រៀវទៅនឹងភាពត្រជាក់, និងបង្កអោយប្រហោងធ្មេញទៀតផង។
#៥. លាងមាត់នឹងទឹកបន្ទាប់ពីដុសធ្មេញរួច
អ្នកគួរកុំលាងជម្រះមាត់ធ្មេញរបស់អ្នកនឹងទឹកទេ។ នេះដូចជាអ្នកលាងចេញនូវជាតិ ហ្ល័រអ័ររ៉ាយ ដែលមានក្នុងថ្នាំដុសធ្មេញចោលអីចឹង។ ជាតិហ្ល័រអ័ររ៉ាយនេះល្អ សំរាប់ធ្មេញរបស់អ្នក និងជួយការពារធ្មេញពុកបាន។ នៅពេលដែលអ្នកដុសធ្មេញអ្នកគ្រាន់តែខ្ជាក់ចោលនូវថ្នាំដុសធ្មេញដែលមានចេញមកបានហើយ ដោយមិនចាំបាច់លាងទឹកជម្រះទេ។
#៦. ទំពារដុំទឹកកក
ដុំទឹកកកហាក់ដូចជាមិនបង្កគ្រោះថ្នាក់អ្វីទេ ប៉ុន្តែសីតុណ្ហភាពត្រជាក់ និងភាពរឹងនៃដុំទឹកកក អាចបណ្តាលអោយមានការខូចខាតធ្ងន់ធ្ងរ ចំពោះធ្មេញរបស់អ្នក។ ការទំពារដុំទឹកកកអាចទង្គិច និងទម្លុះសំបកធ្មេញរបស់អ្នក ឬអាចបណ្តាលអោយធ្មេញបែកខូចខាតតែម្តង។ ប្រសិនបើធ្មេញរបស់អ្នក ត្រូវបានបែកឬពុកផុយខ្លះរួចទៅហើយ នោះទឹកកកនឹងបំបែក ក៏ដូចជាបំផ្លាញនូវរចនាសម្ព័ន្ធធ្មេញផងដែរ។
#៧. ប្រើធ្មេញជាឧបករណ៍
មនុស្សជាច្រើនប្រើធ្មេញ ដើម្បីផ្តាច់ស្លាកនៅលើ សម្លៀកបំពាក់, ហែកកញ្ចប់ដំឡូងបារាំង ឬសូម្បីតែមួលគម្របដប។ ការប្រើមាត់របស់អ្នក ទៅជំនួសកន្ត្រៃ ឬប្រដាប់គាស់គម្របហាក់ដូចជាផ្លូវកាត់ដែលងាយស្រួល ប៉ុន្តែវានឹងអាចធ្វើអោយអ្នកមកអង្គុយនៅលើកៅអីពេទ្យធ្មេញទៅវិញទេ។ ប្រសិនបើអ្នកប្រើធ្មេញជាឧបករណ៍បែបនេះ តួធ្មេញរបស់អ្នកនឹងរងការខូចខាត។ ធ្មេញ មានតួនាទីបីយ៉ាង៖ ទំពារអាហារ, និយាយបានប្រក្រតី, និងមើលឃើញស្រស់ស្អាតពេលញញឹមឬសើច។ ក្នុងករណីធ្ងន់ធ្ងរ, ធ្មេញដែលបាក់នឹងត្រូវជំនួសដោយ ការដាំបង្គោល ធ្មេញវិញ។
#៨. ភេសជ្ជៈ
ភេសជ្ជៈ ដូចជាសូដា អាចផ្តល់ផលអាក្រក់សម្រាប់ធ្មេញរបស់អ្នក ព្រោះពួកវាមានជាតិអាស៊ីត ខ្លាំងណាស់។ មនុស្សម្នាក់ៗមិនដឹងថា ពួកគេកំពុងងូតទឹកអាស៊ីតអោយធ្មេញរបស់ពួកគេរាប់ម៉ោងទេ, ជាពិសេសគឺ Coke ដែលធ្វើអោយខូច និងសឹកធ្មេញ ព្រោះពួកវាមានកំរិត pH ទាបបំផុត (អាស៊ីតក៏ខ្លាំងបំផុតដែរ)។ លើសពីនេះទៀត ជាតិអាល់កុលនឹងធ្វើអោយមាត់របស់អ្នកស្ងួត ដោយការកាត់បន្ថយការបញ្ចេញទឹកមាត់ផងដែរ។ មិនមែនត្រឹមតែភេសជ្ជៈដែលមានជាតិអាល់កុលនោះទេ, កុំភ្លេចភេសជ្ជៈផ្សេងទៀតផងដែរ។ ទឹកផ្លែឈើ ឬភេសជ្ជៈមានពពុះឧស្ម័នច្រើនក៏ប៉ះពាល់ធ្មេញរបស់អ្នកដែរ។ ប្រសិនបើអ្នកត្រូវការផឹកភេសជ្ជៈផ្សេងៗ អ្នកគួរប្រើបំពង់ប៊ឺត ដើម្បីកាត់បន្ថយ ជាតិស្ករដែលឆ្លងកាត់ធ្មេញរបស់អ្នក។
#៩. ប្រើឈើចាក់ធ្មេញដោយប្រុងប្រយ័ត្ន
នៅពេលដែលអ្នកប្រើប្រាស់ឈើចាក់ធ្មេញបានត្រឹមត្រូវ វាអាចជួយរក្សាតំបន់ចន្លោះធ្មេញ របស់អ្នកមានអនាម័យស្អាត។ ប្រសិនបើអ្នកមិនបានប្រុងប្រយ័ត្នទេ, វានឹងប៉ះពាល់ដល់ ជាលិកាអញ្ចាញធ្មេញរបស់អ្នក បណ្តាលអោយប៉ះពាល់ដល់ធ្មេញថែមទៀតផង។
#១០. បៀមថ្នាំឈឺ ក
ពេលដែលអ្នកឈឺបំពង់ក គំនិតទីមួយនៃការការពារជម្ងឺគឺ បៀមថ្នាំឈឺក ប៉ុន្តែវានឹងធ្វើអោយធ្មេញរបស់អ្នកពុកទៅវិញ។ បើទោះបីជាត្រូវបានចាត់ទុកថាជា ឱសថបំបាត់ក្អក ក៏មួយចំនួន ត្រូវបានផ្ទុកជាតិស្ករច្រើន។ ដើម្បីចៀសវាង អ្នកអាចពិនិត្យរកម៉ាកផលិតផលថ្នាំណាដែលមានធាតុផ្សំពីជាតិស្ករតិចបំផុត។
#១១. សង្កៀតធ្មេញ
សម្រាប់មនុស្សមួយចំនួន ភាពតានតឹងអាចបង្កអោយធ្វើការសង្កៀតថ្គាម ឬធ្មេញ។ វានឹងផ្តល់សម្ពាធធ្ងន់ធ្ងរទៅលើធ្មេញរបស់អ្នក,ក៏ដូចជាធ្វើអោយធ្មេញមានបំណែកតូចៗ, ឬធ្មេញរងការបំបែកតែម្តង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]