នារីវ័យក្មេងម្នាក់ មានក.វែងជាងមនុស្សធម្មតា ត្រូវបានគេស្គាល់ឈ្មោះថា Lyudmila Titchenkova ដែលសព្វថ្ងៃនាង កំពុងតែរស់នៅភាគខាងជើង នៃប្រទេសអ៊ុងក្រែង។

ទោះបីជានាងមានសភាពខុសពី មនុស្សធម្មតាក៏ដោយ ក៏ Titchenkova នៅតែចូលរួម ក្នុងសកម្មភាពសង្គម ដូចជា ចូលសិក្សានៅក្នុងសាលារៀន ពិធីជប់លៀង និងធ្វើកិច្ចការសង្គមកិច្ចជាច្រើន។ យ៉ាងណាមិញ ប្រវត្ដិជំងឺរបស់នាង បានកើតតាំងពីនាង មានអាយុ ១០ឆ្នាំ ដែលជំងឺនោះមានឈ្មោះថា Marfan Syndrome ជាជំងឺម្យ៉ាងដែលកម្រកើតមាន។ ភាពមិនប្រក្រតី នេះបានបណ្ដាលឲ្យប្រវែងក. របស់នាងកើនឡើង ដែលធ្វើឲ្យមិនសាកសម នឹងរូបរាងរបស់នាងដែល ដូចជាមនុស្សធម្មតា។ នៅក្នុងពេលនោះនាង មិនដែលចាកចេញពីផ្ទះ នោះទេព្រោះតែខ្លាចអ្នកដទៃ មើលងាយពីក. របស់នាង។ តែនៅពេលដែលនាង ឈានចូលវ័យ ១៦ឆ្នាំ នាងក៏ចាប់ផ្ដើមចេះគិត ពីអនាគតរបស់នាង និងមានគំរោងការណ៍រស់នៅ ដូចជាមនុស្សធម្មតា រួមទាំងចូលសិក្សាម្ដងទៀត។

សូមប្រិយមិត្ដមើលរូបភាពទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]