ជប៉ុន៖  លោកតា Shigeo Tokuda អាយុ៨២ឆ្នាំ ត្រូវបានគេស្គាល់ និងចាត់ទុកថាជាតារាសិចប្រុសចំណាស់ជាងគេ  និងមានប្រជាប្រិយភាពម្នាក់ប្រចាំប្រទេសជប៉ុន។

លោកតា Shigeo បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យ ខ្សែភាពយន្តសិចជប៉ុន ជាលើកដំបូងក្នុងឆ្នាំ២០០៤ នៅអាយុ៧០ឆ្នាំ។ មកទល់ពេលនេះ គាត់ថតសរុបទាំងអស់ បានចំនួនជាង ៦០រឿង។

ពេលខ្លះមានគេងឿងឆ្ងល់ និងសួរពីគាត់ ថាតើហេតុអ្វីបានជាគាត់មានវ័យចំណាស់ទៅហើយ តែនៅមានកម្លាំងខ្លាំងក្លា និងមានសមត្ថភាពអាចរួមភេទបានយូរ រាល់ឈុតឆាកសម្តែងរបស់គាត់នីមួយៗយ៉ាងដូច្នេះ។

លោកតា Shigeo បានបង្ហើបអាថ៌កំបាំងឲ្យដឹងថា គាត់តែងទទួលទានស៊ុតជារៀងរាល់ថ្ងៃ។  ​ជាធម្មតាគាត់តែងបរិភោគស៊ុតឆៅជាច្រើនគ្រាប់ជាមួយនឹងបាយ។ ហើយវាក៏ជាអាហារដែលគាត់ចូលចិត្តផងដែរ ដែលជំនួយដល់ជីវិតផ្លូវភេទ កាន់តែប្រសើរឡើងដែលអ្នកគ្រប់គ្នាគួរយល់ដឹង។

លោកតា Shigeo កើតនៅក្នុងឆ្នាំ១៩៣៤ ក្នុងទីក្រុងតូក្យូ  បញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ និងទទួលបានការងារដំបូងរបស់គាត់ ជាអ្នកបង្កើតម៉ាស៊ីនហ្គេម។  លុះដល់ចុងឆ្នាំ១៩៧៤ គាត់បានចូលរួមធ្វើដំណើរកម្សាន្តជាមួយក្រុមភ្នាក់ងារទេសចរណ៍មួយវិញម្តង។

ចៃដន្យនៅក្នុងបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ លោកតា Shigeo ក៏បានបើកមើលវីដេអូអាសអាភាសជាលើកដំបូងបំផុត។  ពេលនោះហើយ ដែលគាត់ចាប់ផ្តើមមានការចាប់អារម្មណ៍លើការសម្តែង  រហូតឈានដល់ការទាក់ទង ស៊ើបរកក្រុមហ៊ុនផលិតខ្សែភាពយន្តស៊ិចតែម្តង។ រហូតមកដល់ក្នុងឆ្នាំ ២០០៤ គាត់ក៏មានឱកាសបានចូលខ្លួនប្រឡូកនៅក្នុងវិស័យនេះ។

តារាសិចប្រុសវ័យចំណាស់រូបនេះ បានបង្ហើបឲ្យដឹងទៀតថា ជាទូទៅរាល់មុនពេលសម្តែង គាត់តែងតែប្រើវិធីសាស្រ្តកោតសរសើរ តួស្រីដែលជាដៃគូសម្តែងជាមួយគាត់។ ព្រោះនេះជាវិធីសាស្រ្តមួយ នៃជំហានដំបូងដើម្បីចាប់ផ្តើមទំនាក់ទំនង រវាងគ្នានិងគ្នាឲ្យកាន់តែស៊ីជម្រៅ  និងយល់កាន់តែច្បាស់ពីចំណុចណា ដែលតួស្រីត្រូវការផងដែរ។

ជាចុងក្រោយលោកតា Shigeo បានសារភាពទាំងឥតអៀនខ្មាសថា អាជីពមួយនេះពិតជាធ្វើឲ្យគាត់ មានអារម្មណ៍ថាខ្លួនឯង ដូចនៅវ័យក្មេងអីុចឹង ពេលកំពុងសម្តែង ជាមួយនឹងវិជ្ជាជីវៈដ៏អស្ចារ្យរបស់គាត់៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]