ជាក់ស្តែង ការរៀបចំខ្លួន ការស្លៀកពាក់របស់មនុស្សប្រុសមួយចំនួន ពិតជាមិនចូលភ្នែករបស់នារីៗឡើយ បើទោះជាបុរសម្នាក់នោះមានរូបរាង និងមុខមាត់សង្ហារប៉ុណ្ណាក៏ដោយ។
ចង់ដឹងថា គួរចៀសវាងការរៀបចំស្លៀកពាក់បែបណា ដែលបណ្តាលឲ្យបាត់បង់ភាពទាក់ទាញនោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖
១. អាវដែលមានក ជ្រៅ ឬស្រួចពេក
អាវដែលមានកស្រួចបែបធម្មតាៗ អាចផ្តល់នូវភាពស្រស់ស្អាត និងស៊ិចស៊ីគ្រប់គ្រាន់ហើយ ពីព្រោះអាវមានកជ្រៅហួសហេតុពេក វាធ្វើឲ្យអ្នកមើលទៅប្រើអាវថោកៗ និងមិនសមជាបុរសទាល់តែសោះ។

២. ស្លៀកខោខ្លីជ្រុល
ខោខ្លី ដែលមានប្រវែងខ្លីជ្រុល លើជង្គង់ខ្ពស់ពេក ធ្វើឲ្យអ្នកមើលទៅមិនសមជាបុរសពិតទាល់តែសោះ។ ជាពិសេស នារីៗមិនចូលចិត្តឡើយ ពីព្រោះសាច់ជើង និងរោមជើង ដែលលេចចេញមកនោះ មិនបង្កជាភាពទាក់ទាញអ្វីឡើយ។

៣. ស្បែកជើងផ្ទាត់
ស្បែកជើងផ្ទាត់ អាចបាក់បានទាំងបុរស ទាំងនារី ដែលសក្តិសមបំផុត នៅពេលដើរលេងសមុទ្រ ឬធ្វើដំណើរបែបមិនផ្លូវការ។ ប៉ុន្តែ បើពាក់រាល់តែពេល គ្រប់តែកម្មវិធីនោះ គឺគ្មានភាពឡូយសង្ហារ សមជាបុរសសោះឡើយ។

៤. អាវកាក់ពាក់ពីក្រៅ
មនុស្សប្រុសមួយចំនួន ពាក់អាវកាក់ ពីលើអាវយឺត ដើម្បីចង់បានភាពស្រស់ស្អាតប្លែកខុសពីធម្មតា។ ប៉ុន្តែ ជាក់ស្តែង នារីភាគច្រើនមិនគិតថាវាគួរឲ្យទាក់ទាញនោះទេ ពីព្រោះវាសក្តិសមតែពាក់ជាមួយអាវធំ ឬអាវឈុតប៉ុណ្ណោះ។

៥. ខ្សែក្រវ៉ាត់ ដែលមានក្បាលធំជ្រុល ឬមានគ្រឿងលំអស្កះហួស
ម៉ូតខ្សែក្រវ៉ាត់ ដែលមានក្បាលធំៗ ឬមានម៉ូតលំអ រញ៉េរញ៉ៃច្រើន គឺជាម៉ូតដែលហួសសម័យហើយ។ ជម្រើសល្អបំផុត គឺខ្សែក្រវ៉ាត់ស្បែក ដែលមានម៉ូតសាមញ្ញ ទើបផ្តល់នូវភាពស្រស់សង្ហារ។

៦. ខោអាវឈុត មិនស៊ីនឹងខ្លួន
ខោអាវឈុតជា សម្លៀកបំពាក់ដែលផ្តល់នូវភាពទាក់ទាញ និងភាពស៊ីចស៊ីបំផុត សម្រាប់បុរស ប៉ុន្តែតែក្នុងករណី ដែលឈុតនោះមានទំហំស៊ីនឹងរាងដែរ មិនមែនជាឈុតដែល មានសភាពរលុង ដូចខ្ចីគេឡើយ។

៧. ស្លៀកពាក់សម្លៀកបំពាក់ពណ៌ផ្កាឈូក
ជាក់ស្តែង គ្មានហេតុផលអ្វីជាក់លាក់ ដែលបញ្ជាក់ថា មនុស្សស្រីមិនចូលចិត្តមនុស្សប្រុស ដែលស្លៀកពាក់សម្លៀកបំពាក់ពណ៌ផ្កាឈូកឡើយ គ្រាន់តែដឹងថា វាមើលទៅ មិនសក្តិសមជាបុរសពិតទាល់តែសោះ។

៨. ខោខូវប៊យរឹបជ្រុល
សម្រាប់មនុស្សស្រី ខោខូវប៊យ បែបរឹបរាង ផ្តល់នូវភាពស្រស់ស្អាត និងទាក់ទាញខ្លាំង។ ប៉ុន្តែ ផ្ទុយទៅវិញ សម្រាប់បុរសៗ ការស្លៀកខូវប៊យរឹបរាងនេះ មិនផ្តល់ជាភាពស្រស់សង្ហារ សមជាបុរសទាល់តែសោះឡើយ។

៩. លំអ ដោយគ្រឿងអល្លង្ការច្រើនជ្រុល
ការពាក់គ្រឿងលំអ (មិនថាជាអង្កាំ ឬគ្រឿងអល្លង្ការផ្សេងៗនោះទេ) ដែលមានចំនួនច្រើនជ្រុលពេក គឺគ្មានភាពទាក់ទាញ និងផ្តល់ភាពស្រស់ស្អាតអ្វីឡើយ មិនថាតែបុរស ឬនារីទេ។ ជម្រើសល្អបំផុត គឺគ្រឿងអល្លង្ការដែលមានគុណភាពខ្ពស់ និងមានភាពសាមញ្ញបែបថ្លៃថ្នូរ គឺគ្រប់គ្រាន់ហើយ។

# ហេតុនេះ តើបុរសគួរស្លៀកពាក់ បែបណា ទើបមានភាពស្រស់សង្ហារ?

ប្រភព៖ Bright Side
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]