ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដែលស្ថានីយទូរទស្សន៍ ហង្សមាស HDTV និង ស្ថានីយទូរទស្សន៍ រស្មីហង្សមាស HDTV បានបម្រើអារម្មណ៍ទស្សនិកជនកម្ពុជាជាមួយនឹងកម្មវិធីប្លែក កម្សាន្តអារម្មណ៍ និងមានអត្ថប្រយោជន៍ រហូតបានក្លាយជាស្ថានីយទូរទស្សន៍ដ៏ល្បីនៅក្នុងប្រទេស។ ទូរទស្សន៍ដ៏ល្បីទាំងពីរនេះ ក៏បានបង្កើត និងនាំយកមកនូវកម្មវិធីល្បីៗលំដាប់ថ្នាក់ពិភពលោកមកកាន់កម្ពុជាផងដែរ ដូចជា កម្មវិធី The Voice Cambodia, កម្មវិធី Cambodian Idol, កម្មវិធី Killer Karaoke និង កម្មវិធី The Voice Kids ដែលទើបនឹងចេញថ្មីៗនេះ ព្រមទាំងកម្មវិធីធំៗមួយចំនួនទៀត។

ទន្ទឹមនឹងភាពជោគជ័យនេះ មួយរយៈពេលកន្លងទៅ ទូរទស្សន៍ រស្មីហង្សមាស HDTV បានផ្លាស់ប្តូរ Logo (និមិត្តសញ្ញា) ថ្មីដែលមានភាពស្រស់ស្អាត និងទាក់ទាញជាងមុន ដោយមានពណ៌ស្រស់ចម្រុះរំលេចចេញមកដូចឥន្ទធនូ ដែលឆ្លុះបញ្ចាំងពីការសាយភាយភាពល្បីល្បាញរបស់ខ្លួន ទាំងវិស័យភាពយន្តសំបូរបែប និងកម្មវិធីសិល្បៈនានា ដូចទូរទស្សន៍ហង្សមាសដែរ។ ទស្សនិកជន អាចមានជម្រើស២ក្នុងការទស្សនា គឺ ទូរទស្សន៍ហង្សមាស និង ទូរទស្សន៍រស្មីហង្សមាស ព្រោះថាប៉ុស្តិ៍ទូរទស្សន៍ទាំងពីរនេះ សុទ្ធតែមានកម្មវិធីពិសេសៗ ប្លែកៗ និងល្អមើលដូចៗគ្នា។

ក្នុងនោះដែរ ក្រុមហ៊ុន រស្មីហង្សមាស ក៏បានបង្ហើបប្រាប់ដែរថា ខ្លួននឹងនាំយកកម្មវិធីសម្បូរបែបជាច្រើនទៀត មកធ្វើការផ្សាយជូនដល់ទស្សនិកជនកម្ពុជាក្នុងពេលឆាប់ៗនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]