សៀមរាប៖ កាលពីម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែកចាយ យ៉ាងព្រោងព្រាត ជាមួយនឹងក្តីអាណិតអាសូរ ទៅលើសត្វស្វាមួយក្បាល បានងាប់ ដោយត្រូវរថយន្តបុក ប៉ុន្តែមានរឿងមិននឹកស្មានដល់មួយទៀត បានកើតឡើង នៅពេលនោះ។
នៅក្នុងវីដេអូខ្លី ដែលធ្វើការថតដោយ បុរសម្នាក់ បានឲ្យឃើញថា មានសត្វស្វាមួយក្បាល បានប្រញាប់ មកយកមិត្តវា យ៉ាងលឿនបំផុត ចេញពីផ្លូវ តែប្រហែលជា ធ្ងន់ពេក ឬយ៉ាងណា ទើបធ្វើឲ្យវា មិនអាចយកមិត្តបាន។ ចុងក្រោយ សត្វស្វាក្បាលមួយនោះ បានត្រឹមតែ សម្លឹងមើលពីចម្ងាយ នៅពេលឃើញ មិត្តវា ងាប់នៅនឹងមុខ។
ចំណែកឯ មនុស្សដែលឆ្លងកាត់ទីនោះ ក៏បានមើល ទាំងក្តីអាសូរ និងភ្ញាក់ផ្អើលពេលឃើញ សត្វចេះស្រលាញ់ និងជួយគ្នា ដូចជាមនុស្ស៕
ចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖


វីដេអូ ៖ពីហ្វេសប៊ុក
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]