វៀតណាម៖ ជាងថតរូបជនជាតិថៃដ៏ជំនាញម្នាក់ តែងតែត្រូវបានគេសរសើរពីស្នាដៃថតរូបរបស់ខ្លួនថាមានលក្ខណៈប្លែកភ្នែក និងទាក់ទាញខ្លាំងមែនទែន។ គេមិនត្រឹមថតនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងចេញទៅថតនៅក្រៅប្រទេសទៀតផង។
នៅពេលថ្មីៗនេះ ជាងថតរូបដែលគេស្គាល់ឈ្មោះហៅថា Sanit Portfolio បានបង្ហោះ រូបភាពដ៏ទាក់ភ្នែក នៃសម្រស់គូស្នេហ៍ជិតរៀបការមួយគូ លើទំព័រហ្វេសប៊ុករបស់លោក។
តាមពិតទៅ រូបភាពទាំងនោះ ជារូបភាពគូស្នេហ៍ជនជាតិតៃវ៉ាន់ ដែលអនាគតកូនកម្លោះឈ្មោះ Paul Ma និងកូនក្រមុំឈ្មោះ Olivia I-Hsin Lin។ ពួកគេបានធ្វើឲ្យជាងថតរូបជនជាតិថៃម្នាក់នេះ មានការចាប់អារម្មណ៍ខ្លាំង ដោយសារ ពួកគេមានមុខមាត់ដូចកូរ៉េ ប៉ុន្តែចង់ទៅថតរូបនៅប្រទេសវៀតណាមវិញ។
លោក Sanit បានសរសេរថា “តើនឹងមានរឿងអ្វីកើតឡើង នៅពេលគូស្នេហ៍មួយគូមកពីតៃវ៉ាន់ មានមុខមាត់ដូចកូរ៉េ ជួលជាងថតជនជាតិថៃ ទៅថតរូបនៅប្រទេសវៀតណាម? ស្តាប់ទៅដូចជា ច្របូកច្របល់ណាស់មែនទេ? ហាហា”៕
ចង់ដឹងថា រូបភាពរបស់គូស្នេហ៍តៃវ៉ាន់ ដែលថតនៅប្រទេសវៀតណាម ដោយជាងថតជនជាតិថៃនេះ ពិតជាទាក់ទាញយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖
















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]