រាជធានីភ្នំពេញ៖ ថ្ងៃទី 29 ខែកក្កដាឆ្នាំ 2017 - ក្រុមហ៊ុន i-Qlick ទទួលសិទ្ធចែកចាយផ្តាច់មុខពី Canon បានប់កសម្ភោធនូវកាមេរ៉ា Canon ស៊េរីថ្មីចំនួន 10 គ្រឿង និងម៉ាស៊ីនផ្តិតរូបខ្នាតតូចមួយគ្រឿង។

ពិធីសម្ពោធរយៈពេលពីរថ្ងៃនេះ (ចាប់ពីថ្ងៃទី 29 ដល់ 30 ខែកក្កដា) ត្រូវបានប្រារព្ធធ្វើនៅផ្សារទំនើបអីអនម៉ល ណៅទីលានដេឡាយផ្លាហ្សាចាប់ពីម៉ោង 5:30 ល្ងាចដល់ម៉ោង 7:30យប់ ដោយមានអ្នកចូលរួមជាច្រើនក្នុងព្រឹត្តិការណ៍នេះ និងទស្សនាការតាំងពិពណ៌កាមេរ៉ាដែលបង្ហាញពីផលិតផលថ្មីចុងក្រោយរបស់ Canon ដែលរួមមានប្រភេទកាមេរ៉ាអាជីព DSLR និងកាមេរ៉ាអាជីពខ្នាតតូច Mirrorless Cameras។

ផលិតផល Canon ថ្មីចំនួន 13 ប្រភេទដែលត្រូវបានដាក់បង្ហាញគឺ:

- កាមេរ៉ាអាជីព DSLRs - EOS 5D Mark IV, EOS 6D MK II, EOS 77D EOS 800D និង EOS 200D

- កាមេរ៉ាអាជីពខ្នាតតូច ដែលអាចប្តូ កែវឡេនបាន - EOS M6, EOS M5

- ម៉ាស៊ីនថតខ្នាតតូច ពង្រីកបានឆ្ងាយ - PowerShot SX730 HS និង PowerShot SX430 HS

- ម៉ាស៊ីនថតខ្នាតតូច - Powershot G9X MK II, IXUS 185 និង IXUS 190

- ម៉ាស៊ីនផ្តិតរូបខ្នាតតូច - Selphy CP1300

ការថតរូបគឺជាភាពរីករាយមួយក្នុងការធ្វើឲ្យ ពេលវេលាមួយឈប់នឹងមួយកន្លែង ហើយប្រែក្លាយវាអោយទៅជាសិល្បៈ។ សម្រាប់អ្នកថតរូបទាំងឡាយ ការថតរូប វាមិនគ្រាន់តែជាការថតរូបដ៏ល្អឥតខ្ចោះ ឬការថតរូបនៅលើមុំដែលត្រឹមត្រូវនោះទេ។

រូបថតទាំងឡាយ ត្រូវបានរួមបញ្ចូលទាំងសិល្បៈ និងវិទ្យាសាស្ត្រ។ អ្នកមិនចាំបាច់ត្រូវការជំនាញឯកទេសអ្វីដើម្បីចាប់ផ្តើមការថតរូបនោះទេ អ្វីដែលអ្នកត្រូវការគឺកាមេរ៉ា និងការច្នៃប្រឌិតខ្លះៗប៉ុណ្ណោះ។

បច្ចេកវិទ្យារបស់ Canon បានធ្វើឱ្យការថតរូបរបស់អ្នកកាន់តែងាយស្រួលនិងមានតំលៃសមរម្យសម្រាប់លោកអ្នក ដើម្បីចាប់ផ្តើមជាមួយវា! ហើយសម្រាប់លោកអ្នកដែលបានស្ថិតនៅក្នុងវិស្ស័យថតរូបរួចហើយ ក្រុមហ៊ុន Canon នឹងនៅទីនេះដើម្បីនាំអ្នកទៅកាន់កម្រិតបន្ទាប់។

លោក Naohiko Hayashi (លោក ណូហីកុ ហាយាស៊ី) នាយកជាន់ខ្ពស់ និងអ្នកចាត់ការទូទៅ ក្រុមហ៊ុន Canon ប្រចាំប្រទេសសិង្ហបុរី បានមានប្រសាសន៍ថា៖ «នេះគឺជាអ្វីដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ "C Big, C Canon" រយៈពេលពីរថ្ងៃនេះ។ យើងចង់ឱ្យអ្នកមើលឃើញរូបភាពធំៗ សាកល្បងផលិតផលរបស់យើងទាំងអស់នៅទីនេះ ហើយដឹងពីភាពសម្បូរបែបនៃបច្ចេកវិទ្យា Canon ច្រើនជាងការដែលមើលឃើញតែនឹងភ្នែក! យើងសូមអោយលោកអ្នក ប្រើគំនិតច្នៃប្រឌិតរបស់លោកអ្នក ហើយផលិតរូបភាពជាមួយកាមេរ៉ា Canon! »។ 

លោក Naohiko Hayashi នាយកជាន់ខ្ពស់ និងអ្នកចាត់ការទូទៅ ក្រុមហ៊ុន Canon ប្រចាំប្រទេសសិង្ហបុរី

Canon នាពេលបច្ចុប្បន្ននេះបានក្លាយទៅជាក្រុមហ៊ុនផលិតកាមេរ៉ាដ៏ធំបំផុតមួយរបស់ពិភពលោក។ ដោយផ្អែកលើបច្ចេកវិទ្យាទំនើបៗ ផលិតផល Canon ថ្មីចុងក្រោយបំផុតទាំងឡាយ បានក្លាយជាទីពេញចិត្តនិងជាសេចក្តីប្រាថ្នារបស់អ្នកថតរូបដែលមានជំនាញវិជ្ជាជីវៈ។

"C Big, C Canon" គឺជាការលេងពាក្យកាត់ខ្លី ដើម្បីចង់អោយអ្នកប្រើប្រាស់ មើលរូបភាពធំៗដែលផលិតចេញពីកាមេរ៉ា Canon ច្រើនជាងការប្រើភ្នែកទទេ។

ព្រឹត្តិការណ៍នេះដែរ ជាមួយនឹងការចែករំលែកបទពិសោធលើវេទិកា លោកអ្នកសាកល្បងប្រើ និងទស្សនាការប្រកួតប្រជែង តាំងពិពណ៌រូបថត ដល់អ្នកប្រើប្រាស់ ប្រើការស្រមើលស្រមៃរបស់ពួកគេ ដើម្បីអាចសម្រេចបាននូវរូបភាពដ៏ស្រស់ស្អាត។ 

ពិពណ៌កាមេរ៉ាដែលបង្ហាញពីផលិតផលថ្មីចុងក្រោយរបស់ Canon

ម៉ាស៊ីនថតរូប EOS 6D Mark II

ចំពោះកាមេរ៉ា Canon EOS 6D Mark II ប្រព័ន្ធដំណើរការកាន់តែល្អឥតខ្ចោះ ហើយគឺជាម៉ាស៊ីន DSLR Full-Frame មានលក្ខណៈតូច តែគ្រប់លក្ខណៈ។

បន្ទះចាប់រូបភាព CMOS ទំហំ 26.2 Megapixel និងប្រព័ន្ធបង្កើតរូបភាពប្រភេទ DIGIC 7 Image Processor បានជួយផ្ដល់នូវលទ្ធផលដ៏អស្ចារ្យ បើទោះបីជាការប្រើ ISO មានទំហំធំក៏ដោយ ហើយវាកាន់តែអស្ចារ្យនៅពេលដែលប្រឈមនឹងស្ថានភាពដែលមានពន្លឺតិច ក៏ដូចជាប្រភេទរូបថតទេសភាព និងរូបថតព្រឹត្តិការណ៍ ដូចឆ្នោះដែរ។

ម៉ាស៊ីនថតរូប EOS 6D Mark II មានបំពាក់ឧបករណ៍ viewfinder បែបអុបទិកដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងចំណុចផ្តោតរហូតដល់ 45 ចំណុច ហើយសុទ្ធតែជាប្រភេទ Cross-type AF ទាំងអស់។

ប្រព័ន្ធចាប់យករូបភាពល្បឿនលឿន និងមានភាពច្បាស់ ប្រភេទ Dual Pixel CMOS AF និងអេក្រង់ដែលអាចបត់បាន Vari-angle Touch LCD សម្រាប់ប្រតិបត្តិការពេលមើលដោយផ្ទាល់ ដែលជួយបង្កើតមុំពិសេស ពេលថតរូប។

ជាមួយនឹងល្បឿនរបស់ EOS 6D Mark II ក្នុងការចាប់យកសកម្មភាព និងភាពប៉ិនប្រសប់ក្នុងការបង្កើតរូបថតដ៏អស្ចារ្យ ព្រមទាំងវីដេអូកម្រិត Full HD 60p នៅក្នុងបរិយាកាសផ្សេងៗ និងស្ថានភាពពន្លឺ ផងនោះ កាមេរ៉ាមួយនេះក៏បានជួយអោយអ្នកបង្កើតសាច់រឿងដែលមានភាពច្នៃប្រឌិត ភាពល្អឥតខ្ចោះ នៃលក្ខណៈពិសេសក្នុងកម្រិតមួយដ៏អស្ចារ្យ។

ម៉ាស៊ីនថតរូប EOS 200D គឺជាម៉ូដែលដ៏ល្អឥតខ្ចោះសម្រាប់អ្នកថតរូបដែលកំពុងចង់ផ្លាស់ប្តូរការថតរូបតាមស្មាតហ្វូនរបស់ពួក ទៅកម្រិតខ្ពស់មួយទៀត។

ចាប់ពីចំណុច Guided UIនិងការរចនាផ្នែកខាងក្រៅ រហូតដល់ការកែលម្អទៅលើប្រព័ន្ធផ្តោតថតល្បឿនលឿន និង អេក្រង់ប្រភេទ touchscreen ផងនោះ ។ យើងអាចនិយាយបានថា នេះគឺជាកាមេរ៉ាដែលល្អឥតខ្ចោះ វាមានរងតូចច្រលឹង ស្រាល ងាយស្រួលប្រើ និងឆ្លើយតបទៅនឹងគុណភាពរូបភាពខ្ពស់។

លក្ខណៈពិសេសនៅ glance មួយ

ម៉ាស៊ីនថត ប្រភេទ DSLR

ម៉ូដែល EOS 200d EOS 800D EOS 77D

គុណភាពច្បាស់ 24.2-megapixel APS-C sensor 24.2-megapixel APS-C sensor 24.2-megapixel APS-C sensor

ប្រព័ន្ធដំណើរការ DIGIC 7 image processor DIGIC 7 image processor DIGIC 7 image processor

លក្ខណៈពិសេសផ្សេងទៀត Dual Pixel CMOS AF,

Up to 9 AF Points

5fps continuous shooting

ISO 100-25600

Vari Angle & Vari-angle touch-screen

Wi-Fi / NFC and Bluetooth Dual Pixel CMOS AF

Up to 45-point All Cross-type AF

6fps continuous shooting

ISO 100-25600 (expands to 51200)

Full HD 50p / 60p

Vari Angle & Vari-angle touch-screen

Wi-Fi / NFC and Bluetooth Dual Pixel CMOS AF

Top Plate LCD Display

Up to 45-point All Cross-type AF

6fps continuous shooting

ISO 100-25600 (expands to 51200)

Full HD 50p / 60p

Vari Angle & Vari-angle touch-screen

Wi-Fi / NFC and Bluetooth

ម៉ាស៊ីនថត ប្រភេទ DSLR

ម៉ូដែល EOS 6D MK II EOS 5D MK IV

គុណភាពច្បាស់ 24.2-megapixel APS-C sensor 30.4MP Full-frame CMOS Sensor

ប្រព័ន្ធដំណើរការ DIGIC 7 image processor DIGIC 7 image processor

លក្ខណៈពិសេសផ្សេងទៀត Dual Pixel CMOS AF

6.5fps continuous shooting

Up to 45-point All Cross-type AF

4K Movie Shooting (25 / 30p) with 4K

Built-in Wi-Fi & GPS Dual Pixel CMOS AF

7fps continuous shooting

Up to 45-point All Cross-type AF

4K Movie Shooting (25 / 30p) with 4K Frame Grab

61-point reticular AF

Built-in Wi-Fi & GPS

កាមេរ៉ាអាជីពខ្នាតតូច ដែលអាចប្តូកែវឡេនបាន

ម៉ាស៊ីនថតរូប EOS M6

ជាមួយនឹងការរចនាម៉ូដទាន់សម័យដោយបំពាក់នូវសេនស័រ APS-C ទំហំ 24.2 មេហ្គាភិចសែល ប្រព័ន្ធបង្កើតរូបភាព DIGIC 7 និងប្រព័ន្ធចាប់យករូបភាពល្បឿនលឿន Dual Pixel CMOS AF សម្រាប់ការថតរូបបន្តផ្ទាល់។

EOS M6 មានសម្ថតភាពប្រហាក់ប្រហែលទៅនឹងកាមេរ៉ាថតរូបអាជីព DSLR ដែរ។ មានទំងន់ស្រាលត្រឹមតែ 390 ក្រាមប៉ុណ្ណោះ វាមាន អេក្រង់ LCD ប្រភេទបត់បានដ៏អស្ចារ្យសម្រាប់ថតរូបខ្លួនឯង។

កាមេរ៉ានេះត្រូវបានបំពាក់ដោយការរួមបញ្ចូលគ្នារវាងប្រព័ន្ធ IS សម្រាប់ការថតវីដេអូ ដែលក៏អាចដំណើរបានផងដែរលើកែវឡេនដែលមិនមែនប្រព័ន្ធ IS និងនាំមកនូវស្ថេរភាពរូបភាពអ័ក្ស 5 ដែលអាចកែតម្រូវការញ៍រខ្លាំងដែលកើតឡើងនៅក្នុងស្ថានភាពមួយចំនួនដូចជាពេលអ្នកកាន់ដើរថតវីដេអូ។ សមិទ្ធផលវីដេអូដែលមានគុណភាពប្រកបដោយវិជ្ជាជីវៈ។

ម៉ាស៊ីនថតរូប PowerShot SX730 HS ស្រាល និងតូចច្រលឹង ជាមួយកែវពង្រីកអុបទិករហូត 40 ដង, ម៉ាស៊ីនថត PowerShot SX730 HS គឺជាកាមេរ៉ាដែលមានសមត្ថភាព និងជាមិត្តភក្ដិរួមដំណើរដ៏ល្អឥតខ្ចោះ។

ចាប់យករូបភាព ចាប់ពីទេសភាពពីគ្រប់កន្លែង រហូតដល់រូបថតខ្លួនឯងនៅទីតាំងសំខាន់ៗជាមួយអេក្រង់ LCD បង្វិល 180 ដឺក្រេ ដែលអាចមើលឃើញដោយរលូនជាមួយនឹងការថតបែបព្រិលផ្ទៃខាងក្រោយ ដែលបង្កើតជាអានុស្សាវរីយិ៍ដ៏មានតម្លៃសម្រាប់អ្នក។

ការបញ្ជាថតពីចម្ងាយសម្រាប់រយៈពេលដ៏យូរអាចធ្វើទៅបានជាមួយនឹងបច្ចេកវិទ្យាប៊្លូធូសដោយច្រើថាមពលទាប ក្រៅពី Wi-Fi / NFC សម្រាប់ការភ្ជាប់ស្មាតហ្វូនបន្ថែម។

ទាំងនេះគឺជាកាមេរ៉ាដ៏ល្អឥតខ្ចោះសម្រាប់រូបភាពដ៏ស្រស់ស្អាតគ្រប់ពេលដែលអ្នកចង់ថត គ្រប់ទីកន្លែងដែលអ្នកបានទៅ៕ 

ទិដ្ឋភាពក្នុងព្រឹត្តិការណ៍ពិពណ៌កាមេរ៉ាដែលបង្ហាញពីផលិតផលថ្មីចុងក្រោយរបស់ Canon
ទិដ្ឋភាពក្នុងព្រឹត្តិការណ៍ពិពណ៌កាមេរ៉ាដែលបង្ហាញពីផលិតផលថ្មីចុងក្រោយរបស់ Canon
ទិដ្ឋភាពក្នុងព្រឹត្តិការណ៍ពិពណ៌កាមេរ៉ាដែលបង្ហាញពីផលិតផលថ្មីចុងក្រោយរបស់ Canon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]