ភ្នំពេញ៖ ហាងនំបុ័ងបាយ័ន ជាហាងនំបុ័ងដែលមានយីហោក្នុងស្រុក មានប្រជាប្រិយភាពដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា និងមានប្រវត្តិជិត២០ឆ្នាំមកហើយ។ ហាងនំបុ័ងបាយ័ន ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនទាំងចាស់ ទាំងក្មេង មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ក៏មានអតិថិជនពីប្រទេសជិតខាងផងដែរ។
ហាងនំបុ័ងបាយ័ន តែងតែយកចិត្តទុកដាក់លើអតិថិជនគ្រប់ស្រទាប់វណ្ណៈ និងព្យាយាមរិះរកផលិតផលថ្មីៗ ដើម្បីបំពេញតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន។ ដោយហេតុនេះហើយ ទើបហាងនំបុ័ងបាយ័ន អូរបែកក្អម បានផ្អាកដំណើរការមួយរយៈ ដើម្បីធ្វើការរចនាហាងឡើងវិញឲ្យកាន់តែប្រណិត និងផ្តល់ផាសុកភាពដល់អតិថិជនបន្ថែមទៀត ។
នៅថ្ងៃទី២៩ ខែសីហា នេះ ហាងនំបុ័ងបាយ័ន អូរបែកក្អម នឹងសម្ពោធបើកដំណើរឡើងវិញ ជាពិសេសទៅទៀត គឺមានការបញ្ចុះតំលៃ៥០% គ្រប់នំទាំងអស់ផងដែរ។ ក្រៅពីនេះ ចាប់ពីម៉ោង៥:៣០នាទីល្ងាចតទៅ ក៏មានកម្មវិធីកម្សាន្តសប្បាយៗដូចជា ការលេងហ្គេមប្រកួតញុាំនំបុ័ង និងការសម្តែងចម្រៀងដោយកញ្ញាសុភ័ក្រ កុសុម៉ា ផងដែរ។
រូបភាពខាងក្រោមជាសាខាថ្មីរបស់ហាងនំបុ័ងបាយ័ន៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]