(ភ្នំពេញ)៖ មកទល់នឹងបច្ចុប្បន្ននេះ តារាសម្ដែងជើងចាស់ និងមានសម្រស់នៅតែស្រស់ស្អាត គឺ អ្នកស្រី ឌី សាវ៉េត នៅតែបន្តអាជីពជាតារាសម្ដែងក្នុងប្រទេសកម្ពុជាដដែល ខណៈតារាជើងចាស់មួយចំនួនបានចាកចេញពីស្រុកកំណើតទៅរស់នៅប្រទេសក្រៅ។ ទស្សនិកជនបានដឹងច្បាស់ហើយ ពីរូបសម្បត្តិ ទេពកោសល្យក្នុងការសម្ដែង របស់អ្នកស្រី ប៉ុន្ដែមានទស្សិកជនភាគច្រើនមិនបានដឹងច្បាស់ពីជីវប្រវត្តិរបស់តារាជើងចាស់ម្នាក់នេះទេ។ ពេលនេះគេហទំព័រកំសាន្ដ Khmer Talking សូមនាំអារម្មណ៍ទស្សនិកជនមកជ្រាបនឹង ប្រវត្តិរបស់ បុប្ផារីកគ្រប់រដូវ អ្នកស្រី ឌី សាវ៉េត ដែលជាតារាសម្ដែងស្រីជើងចាស់វិញម្ដង។

បើយោងតាមផេក Movie Star Research ដែលមានអ្នកស្រី ស៊ិន ឧត្តមផល្លា ជាម្ចាស់បានទម្លាយថា «តារាសម្ដែងដ៏ល្បីល្បាញក្នុងទសវត្សរ៍ ៦០-៧០ គឺអ្នកស្រី ឌី សាវ៉េត តារារូបនេះមានរហស្សនាមជាបុប្ផារីកគ្រប់រដូវ ។ អ្នកស្រី ឌី សាវ៉េត កើតនៅឆ្នាំ១៩៤៤ នៅទីក្រុងភ្នំពេញ បច្ចុប្បន្នអ្នកស្រីមានអាយុ ៧៣ ឆ្នាំហើយ អ្នកស្រីមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេសកម្ពុជាទេ អ្នកស្រីថែមទាំងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺក្នុងប្រទេសថៃទៀតផង។ តារាថៃ ដែលជាដៃគូរសម្ដែងដ៏ស័ក្តិសមបំផុតជាមួយអ្នកស្រីគឺ លោក សម្បត្តិ មេធានី ។ រលឹកប្រវត្តិខ្លះៗមុនអ្នកស្រីក្លាយជាតារាសម្ដែង អ្នកស្រី ឌី សាវ៉េត ធ្លាប់ជាប់ចំណាត់ថ្នាក់ជាបវរកញ្ញាលេខ (១) ទូទាំងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៥៩ ដែលកាលណោះ អ្នកស្រីទើបតែអាយុ១៥ឆ្នាំប៉ុណ្ណោះ។ តារារូបនេះចាប់ផ្ដើមចូលសម្ដែងនៅក្នុងឆ្នាំ១៩៦២ ភាពយន្តដំបូងដែលគាត់សម្ដែងគឺរឿង (ក្បូនជីវិត) សូមបញ្ជាក់ថា បច្ចុប្បន្នអ្នកស្រីរស់នៅក្នុងប្រទេសកម្ពុជា អ្នកស្រីនៅតែបន្តអាជីពជាតារាសម្ដែងរហូតមកដល់បច្ចុប្បន្ននេះ»។

អ្នកស្រី ស៊ិន ឧត្តមផល្លា បានបន្ដទៀតថា «ភាពយន្តដែលអ្នកស្រីបានសម្ដែងទាំងអស់មានចំនួន៦៥រឿង ចាប់ពីឆ្នាំ ១៩៦២ដល់ឆ្នាំ១៩៧៥ និងមានរឿងខ្លះមិនទាន់បានដាក់បញ្ចាំង ព្រោះស្រុកកើតសង្គ្រាម រឿងទាំងនោះមានដូចជា រឿងក្បូនជីវិត ១៩៦២, រឿងកុំភ្លេចគុណម្ដាយកុំណាយប្រពន្ធស្មោះត្រង់ ១៩៦២, រឿងរលកជីវិត ១៩៦២, រឿងត្រើយជីវិត ១៩៦៣, រឿងជីវិតខ្ញុំ ១៩៦៣, រឿងហួសហើយជាតិនេះ ១៩៦៣, រឿងកុលាបប៉ៃលិន ១៩៦៣, រឿងបុប្ផាទល់ដែន ១៩៦៣, រឿងវាសនាបុប្ផាភួងថ្មី ១៩៦៣, រឿងវាសនាផ្ការំដួល ១៩៦៣, រឿងអូនជាទេវី ១៩៦៤, រឿងកុំបំភ្លេចខ្ញុំ ១៩៦៤, រឿងក្រុងសុភមិត្រ ១៩៦៤, រឿងមាយើង ១៩៦៤, រឿងលាហើយដួងតារា ១៩៦៤, រឿងអន្លង់វាសនា ១៩៦៤, រឿងនាងបដាចារ ១៩៦៤, រឿងមរណមាតា ១៩៦៤, រឿងទុំទាវ ១៩៦៤, រឿងនរណាប្ដីអូន ១៩៦៤, រឿងសំណើចសើចចំអកព្រហ្មលិខិត ១៩៦៤, រឿងទឹកហូរមិនត្រឡប់ ១៩៦៤, រឿងប្រុសអប្រិយស្រីរងកម្ម ១៩៦៥, រឿងជីវិតតែមួយ ១៩៦៥, រឿងខ្យងស័ង្ខ ១៩៦៥, រឿងលលកញីឈ្មោល ១៩៦៥, រឿងសាយ័ណ្ហទោចយំ ១៩៦៥, រឿងកាត់ត្រើយមហាស្រណោះ ១៩៦៦, រឿងនាងវិមានច័ន្ទ ១៩៦៦, រឿងព្រោះតែស្រលាញ់ ១៩៦៦, រឿងស្អប់ណាស់ស្រលាញ់ណាស់ ១៩៦៦, រឿងវិលវិញណាបង ១៩៦៦, រឿងក្បូនអណ្ដែត ១៩៦៧, រឿងពៅឈូកស ១៩៦៧, រឿងអកលាទ្រនំ ១៩៦៧, រឿងស្អប់ជំពប់លើ ១៩៦៧, រឿងនាងកែវណាម៉ា ១៩៦៧, រឿងទឹកភ្នែកលើខ្នងភ្នំ ១៩៦៧, រឿងវាសនាអកុសល ១៩៦៨, រឿងក្រៃថោងក្រពើឆារ៉ាវ៉ាន់ ១៩៦៨, រឿងស្អែកអូនលាបងហើយ ១៩៦៨, រឿងបំណុលជីវិត ១៩៦៩, រឿងចំប៉ាថោង ១៩៦៩, រឿងសុរិយ័នកុមារនិងព្រះនាងទេពធីតា ១៩៦៩, រឿងស្រីគ្រប់លក្ខណ៍ ១៩៧០, រឿងពស់កេងកងភាគ១ ១៩៧០, រឿងបុត្រាព្រះអាទិត្យសងឈាមម្ដាយ ១៩៧០, រឿងស្ដេចដំរីស ១៩៧០, រឿងជីវិតផ្សងព្រេង ១៩៧០, រឿងវង្វេងព្រោះស្នេហ៍ ១៩៧២, រឿងពស់កេងកងភាគ២ ១៩៧២, រឿងបុប្ផាអង្គរ ១៩៧២, រឿងជីវិតថ្មី ១៩៧២, រឿងម៉ាក់ថឺង ១៩៧៣, រឿងភីសាវង់អូនអើយ ១៩៧៣, រឿងដៃដែក៣២ ១៩៧៣, រឿងផ្ញើកងចងដៃ ១៩៧៤, រឿងក្រពើលោកនេន ១៩៧៤, រឿងធីតាសក់ពស់ ១៩៧៤, រឿងថ្ងៃលិចអូនស្រណោះ ១៩៧៥, រឿងឆាយាលើអង្គរ , រឿងសន្ធិប្រកាស, រឿងឈប់ស្រឡាញ់អូនទៅ (មិនទាន់បានបញ្ចាំង), រឿងធីតាសក់ពស់ភាគ២ (មិនទាន់បានបញ្ចាំង) រឿងទុំទាវ (Version ១៩៧៥) (មិនទាន់បានបញ្ចាំង)»។

ចង់ដឹងថាពីមុនសម្រស់សរបស់ អ្នកស្រី ឌី សាវ៉េត ស្រស់ស្អាតដល់កម្រិតណានោះ សូមទស្សនារូបភាពជាមួយ Khmer Talking ទាំងអស់គ្នា!

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី សាវ៉េត