បរទេស៖ ថ្មីៗនេះវីដេអូឃ្លីបដ៏គួរឲ្យរន្ធត់ចិត្តមួយ ទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមប្រើប្រាស់អ៊ីនធើណែតជាច្រើននៅលើបណ្តាញសង្គម ទៅលើទង្វើធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្នរបស់បុគ្គលិករត់តុប្រុសម្នាក់ ដែលបានរអិលជើងដួល បណ្តាលឲ្យខ្ទាតទឹកស៊ុបក្តៅដាក់មុខក្មេង ធ្វើឲ្យរងរបួសរលាកយ៉ាងធ្ងន់ធ្ងរ។
ក្រោយកើតហេតុអាណាព្យាបាលក្មេងរងគ្រោះ បានស្ទុះទៅលើកក្មេងឡើង ប៉ុន្តែប្រភពមិនបានរាយការណ៍ឲ្យដឹងអំពីស្ថានភាពថាធ្ងន់ ឬស្រាលនោះទេ។
គួរឲ្យដឹងថា វីដេអូឃ្លីបត្រូវបានបង្ហោះចែកចាយលើទំព័រហ្វេសប៊ុកផេកមួយ ដែលមានអ្នកចុចមើលជាង ៣លានដង និងចែករំលែកជាង៥ម៉ឺនដង។
ទាក់ទងទៅនឹងករណីខាងលើ អ្នកលេងបណ្តាញសង្គមជាច្រើន បានធ្វើការរិះគន់ដោយបញ្ចេញមតិដូចជា៖
«វាបណ្តាលមកពី មិនបានសម្អាតកម្រាលឥដ្ឋឲ្យបានស្អាត ទើបបណ្តាលឲ្យរអិលបែបនេះ»
«វាបណ្តាលមកពី អ្នករត់តុពាក់ស្បែកជើងមិនបានសមរម្យ»
«ក្មេងៗមិនគួរអង្គុយនៅក្បែរផ្លូវ ដែលមានមនុស្សដើរកាត់ ចេញចូលយ៉ាងអ៊ីចឹងទេ»
ចំណែកឯខ្លះទៀតបានលើកឡើងថា៖
«ទឹកស៊ុបនេះមិនគួរ ដាក់ក្នុងឆ្នាំងបែបនេះ ហើយលើកយកមកទាំងគ្មានបិទគម្របយ៉ាងអ៊ីចឹងទេ»
ទោះជាយ៉ាងណា នេះជាបទពិសោធន៍មួយ ជួយដាស់តឿនដល់អាណាព្យាបាល ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ រាល់ពេលទៅទទួលទានអាហារជួបជុំគ្រួសារ ដើម្បីចៀសវាងកុំឲ្យកើតមានគ្រោះថ្នាក់ចៃដន្យដូចករណីនេះ៕
ទស្សនាវីដេអូខាងក្រោម៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]