ភ្នំពេញ:​កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានបើកសន្និសីទសារព័ត៌មានស្តីអំពីកម្មវិធីពិសេសសំរាប់អតិថិជនប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន ដែលកម្មវិធីនេះធ្វើឡើងនៅការិយាល័យលក់ប្រចាំទីក្រុងភ្នំពេញ ដោយមានវត្តមានពីសំណាក់ លោកស្រី សន ទូច (មុយឃីម) ប្រធានសាខាលក់រាជធានីភ្នំពេញ និងបងប្អូនអ្នកសារព័ត៌មានជាច្រើន។

តំណាងនៃក្រុមហ៊ុន ISI STEEL និង ISI PALM មានមតិសំណេះសំណាលខ្លះៗនៅក្នុងកម្មវិធី
លោកស្រី សន ទូច​​ (មុយឃីម) ប្រធានសាខាលក់រាជធានីភ្នំពេញ មានប្រសាសន៍ទាក់ទងទៅនឹងកម្មវិធីប្រម៉ូសិន

បើតាមប្រសាសន៍របស់លោកស្រី សន ទូច (មុយឃីម) បានបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងដើម្បីឆ្លើយតបទៅនិង តម្រូវការរបស់អតិថិជនដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន និងជាការថ្លែងអំណរអរគុណចំពោះពួកគាត់ ដែលនៅតែបន្តគាំទ្រផលិតផល។ កម្មវិធីពិសេសនេះនឹងផ្តល់ឱកាសដល់អតិថិជនដែលជាវ ផលិតផល អាយ អេស អាយ ស្ទៀល ឬ អាយ អេស អាយ ផាម យកទៅប្រើប្រាស់ចាប់ពី 500ដុល្លារឡើងទៅ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកដើម្បីមានឱកាសផ្សងសំណាងឈ្នះរង្វាន់ដ៏ច្រើនអស្ចារ្យរួមមាន៖

• រថយន្ត Ford Ranger 2017 ចំនួន 1 រង្វាន់

• ម៉ូតូ HONDA DREAM 2017 ចំនួន 30 រង្វាន់

• ទូរទស្សន៍ 42 អ៊ីញ ចំនួន 20 រង្វាន់

រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលផ្តល់ជូនពីក្រុមហ៊ុន ISI STEEL និង ISI PALM

កម្មវិធីនេះសម្រាប់តែ អតិថិជនប្រើប្រាស់ចុងក្រោយ អ្នកម៉ៅការសំណង់ សិប្បកម្មដែកឬជាងដែកតែប៉ុណ្ណោះ ដោយឡែកចំពោះភ្នាក់ងារចែកចាយក្រុមហ៊ុន ដេប៉ូចែកចាយ សិប្បកម្មកិនស័ង្កសី បុគ្គលិក និងសាច់ញាតិបុគ្គលិកផ្ទាល់ ពុំមានសិទ្ធិចូលរួមកម្មវិធីនេះឡើយ។ អតិថិជនទាំងអស់អាចរកជាវផលិតផលរបស់ក្រុមហ៊ុននៅតាម បណ្តាដេប៉ូចែកចាយទាំងឡាយដែលនៅជិតផ្ទះរបស់លោកអ្នក ហើយកុំភ្លេចសួររកសន្លឹកឆ្នោតផងដែរ ដែលកម្មវីធីនេះចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2017។

លោកស្រី សន ទូច​​​ បង្ហាញពីគុណភាពផលិតផលរបស់ក្រុមហ៊ុន ISI STEEL និង ISI PALM

គួរអោយកត់សម្គាល់ផងដែរថាក្រុមហ៊ុន អាយ អេស អាយ ស្ទៀល គឺជារោងចក្រកែច្នៃនិងចែកចាយដែកទីប និងផលិតផលស័ង្កសីដែលមានគុណភាពខ្ពស់ ឈានមុខគេនៅកម្ពុជា។ រយះពេលជាង20ឆ្នំាកន្លងទៅនេះ ផលិតផល អាយ អេស អាយ ស្ទៀលត្រូវបានទទួលស្គាល់ថាជាផលិតផល ដែកទីបដែលមានគុណភាពខ្ពស់ មានស្រោបស្រទាប់អាលុយមីញ៉ូមក្រាសដែលអាចការពារនូវការច្រែះ បានយូរជាងប្រភេទផលិតផលដែកដ៏ទៃ។ រីឯ អាយ អេស អាយ ផាម គឺជាផលិតផលស័ង្កសីដែលបានផលិតដោយបច្ចេកវិទ្យាជប៉ុន និងអូស្រ្តាលី តាមស្តង់ដា JIS វត្ថុធាតុដើមទទួលស្គាល់ដោយ ISO 9001: 2008 មានស្រទាប់អាលុយមីញ៉ូម និងស័ង្កសីក្រាស់ ស្រោបស្មើសាច់ល្អ ដែលអាចការពារនូវការច្រែះ ធ្លុះ និងកាន់ពណ៌បានយូរ ជាពិសេស អាយ អេស អាយ ផាម ផ្តល់នូវការធានារយ:ពេល 10ឆ្នាំ ទៅលើការច្រែះ និងធ្លុះ។

សមាជិក និងតំណាងផ្នែកផ្សេងៗនៃក្រុមហ៊ុន ISI STEEL និង ISI PALM
លោកស្រី សន ទូច​​​ ហៅ មុយឃីម
ធុងសន្លឹកឆ្នោតសម្រាប់អតិថិជនដើម្បីផ្សងសំណាង

ប្រើប្រាស់ផលិតផល អាយ អេស អាយ ស្ទៀល និង អាយ អេស អាយ ផាម ទទួលបានទាំងគុណភាពនិងឱកាសឈ្នះរង្វាន់ដ៏ធំអស្ចារ្យ! ប្រញាប់ឡើង សូមរកជាវផលិតផល ISI STEEL និង ISI PALM ពីដេប៉ូចែកចាយដែលនៅជិតផ្ទះរបស់លោកអ្នកឥឡូវនេះ៕

ព័ត៌មានបន្ថែម សូមទំនាក់ទំនងភ្នាក់ងារលក់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល៖

- 023 881 188 | 023 880 098

- ចូលទៅកាន់គេហទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]