ភ្នំពេញ៖ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា តារាជើងចាស់នៃប្រទេសកម្ពុជាយើងជាច្រើនរូប មិនថាតែតារាសម្តែង ឬក៏តារាកំប្លែងនោះទេ គឺវ័យរបស់ពួកគាត់កាន់តែជ្រេទៅមុខ រីឯជំងឺចាស់ ក៏ចេះតែកើតមានជាបន្តបន្ទាប់ផងដែរ។

ជាក់ស្តែង កាលពីថ្មីៗនេះ តារាកំប្លែងជើងចាស់មួយរូប នោះគឺលោកតាវីតាមីនសេ កំពុងតែជួបទុក្ខជាទម្ងន់ ដោយលោកបានកើតនូវជំងឺដុំសាច់ដុះលើថ្លើម ដែលដំណឹងនេះបានធ្វើឲ្យមហាជន ដែលជាអ្នកនិយមចូលចិត្ត តាមដានកំប្លែងរបស់លោកកន្លងមក មានការអាណិតអាសូចំពោះលោកតាជាខ្លាំង។

យ៉ាងណាមិញ បើតាមការបង្ហោះរបស់តារាប្រុស អ៊ឹម ជីវ៉ា បានឲ្យដឹងថា នៅថ្ងៃច័ន្ទនេះ លោកតា វីតាមីនសេ នឹងត្រូវចូលវះកាត់បន្ទាន់នៅឯ មន្ទីពេទ្យរុស្ស៊ីហើយ។

ដោយឡែក ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើន ក៏ដូចជា ខ្មែរឡូតផ្ទាល់ សូមជូនពរឲ្យលោកតា ឆាប់ជាសះស្បើយពីជំងឺ និងអាចមកសម្តែងចែកជូនដល់ ទស្សនិកជនទស្សនា បន្តទៀតផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]