ខេត្តមណ្ឌលគិរី ៖ ជន​ដែ​ដល់​កាប់​ប្រហារ​ឪពុកចុង​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សែន​មនោ​រម្យ បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រោយ​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

លោក កាន់ ពេញ អធិការ​នគរបាល​ក្រុង​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៩​និង​០០​នាទី នៅ​ភូមិ​ឡៅ​កា មាន​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ បង្ក​ឲ្យ​មាន​មនុស្ស​របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ ។

លោក​អធិការ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ក្នុង​គ្រួសារ​ខាងលើ ព្រោះតែ​នៅ​ថ្ងៃ​កើតហេតុ ឪពុក​ម្តាយ​របស់​ជន​បង្ក​បាន​ផឹកស៊ី​ស្រវឹង​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ រហូត​ដល់​ទាល់​សម្តី​ខ្វែងគំនិត​គ្នា​ហើយ​ប្តី​បាន​វាយ​ប្រពន្ធ​សន្លប់ ។ ពេល​នោះ​កូនប្រុស​ឃើញ​ឪពុក​វាយ​ម្តាយ​ខ្លួន​សន្លប់ ក៏​ខឹង​ហើយ​ទាញ​កាំបិត​ទៅ​កាប់​ឪពុក ចំ​ក្បាល និង​ដៃ​ខាងឆ្វេង​ជា​ច្រើន​កាំបិត រង​របួស​ធ្ងន់ធ្ងរ ។

ជន​រង​គ្រោះ​មាន ឈ្មោះ រៀម សម្បត្តិ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវជា​ប្តី រង​របួសធ្ងន់ បា​នប​ញ្ចូ​ន​ទៅ​មន្ទី​ពេទ្យ​ចំណែក​ប្រពន្ធ​ដែល​ត្រូវ​ប្តី​វាយ​សន្លប់​មានឈ្មោះ កូយ ទាន់ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិ​ព្នង ហើយ​ជន​ដៃដល់​ដែល​ត្រូវជា​កូន​មាន ឈ្មោះ ផ្សោត សា​វិ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិភាគតិច​ព្នង ត្រូវជា​កូនចុង​ជន​រង​គ្រោះ ៕

ជន​ដែ​ដល់​កាប់​ប្រហារ​ឪពុកចុង​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សែន​មនោ​រម្យ បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រោយ​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ដើម្បី​ចាត់ការ​តាម​ច្បាប់
ជន​ដែ​ដល់​កាប់​ប្រហារ​ឪពុកចុង​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សែន​មនោ​រម្យ បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រោយ​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ដើម្បី​ចាត់ការ​តាម​ច្បាប់
ជន​រង​គ្រោះ​មាន ឈ្មោះ រៀម សម្បត្តិ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ
ជន​រង​គ្រោះ​មាន ឈ្មោះ រៀម សម្បត្តិ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]