គ្រឿងសម្អាង ដែលមានដាក់លក់នៅទីផ្សារភាគច្រើនមានតម្លៃថ្លៃ ពេលខ្លះអស់លុយថែមទាំងមិនបានស្អាតដូចចិត្ត ហើយអាចប៉ះពាល់ដល់សុខភាពផ្ទៃមុខទៀត។ ក៏ដូចជាខាងក្រោមនេះ ជាវិធីសាស្រ្តធម្មជាតិងាយៗដែលអាចធ្វើឱ្យផ្ទៃមុខអ្នកស្រស់ស្អាតជាមួយនឹងគ្រឿងផ្សំងាយៗស្រួលរក ហើយមានតម្លៃថោកទៀត តែគុណភាព និងប្រសិទ្ធភាពបែរជាល្អហួសពីការស្មាន។
តោះ! មករៀនធ្វើទាំងអស់គ្នាដូចតទៅ៖
១. ម៉ាស់សម្រាប់បករោមមុខឱ្យរលោងស្អាត
គ្រឿងផ្សំ
- ទឹកក្រូចឆ្មារសម្បកលឿង ១០ ក្រាម ប្រហែលជា ១ស្លាបព្រា
(ប្រើក្រូចឆ្មារធម្មតាក៏បាន)
- ម្សៅហ្គ្រាម ៣០ ក្រាម ប្រហែលជា ៥ ទៅ ៦ស្លាបព្រា
(ម្សៅ Gram ឬ Checkpea flour រកងាយបាននៅផ្សារទំនើប)
- ទឹកស្អាតមួយពែង
ការអនុវត្ត៖ គ្រាន់តែលាយគ្រឿងផ្សំខាងលើទាំងអស់បញ្ចូលគ្នាឱ្យសព្វ រួចយកមកលាបលើផ្ទៃមុខទុកចោលប្រមាណជា ១៥នាទី។ បន្ទាប់មកយកកន្សែង ឬក្រណាត់ស្អាតមកជូតលើផ្ទៃមុខរាងខ្លាំងបន្តិច រោមលើផ្ទៃមុខនឹងដោយមកតាមកម្លាំងជូតរបស់ក្រណាត់នោះជាមិនខាន។
២. ម៉ាស់ប្រឆាំងនឹងភាពចាស់ជ្រីវជ្រួញផ្តល់ឱ្យមុខក្មេងជាងវ័យ
គ្រឿងផ្សំ
- ថ្នាំអាស្ព្រីរីន ៣គ្រាប់ (Aspirin)
- ទឹកក្រូចឆ្មារសម្បកលឿង ៣ស្លាបព្រា (ទឹកក្រូចឆ្មារធម្មតាក៏បាន)
ការអនុវត្ត៖ យកគ្រាប់ថ្នាំអាស្ព្រីរីន (Aspirin) មកកិនឱ្យហ្មត់ រួចលាយជាមួយទឹកក្រូចឆ្មារ។ បន្ទាប់មកលាងសម្អាតមុខឱ្យបានស្អាត រួចយកល្បាយម៉ាស់នេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ១០នាទី ចាំលាងចេញជាមួយទឹកធម្មតាជាការស្រេច។
៣. ម៉ាស់សម្រាប់ផ្ទៃមុខ សស្រស់ស្អាតភ្លឺរលោងស្រស់ថ្លា
គ្រឿងផ្សំ
- ថ្នាំអាស្ព្រីរីន ៥ គ្រាប់ (Aspirin)
- ទឹកដោះគោជូរធម្មជាតិ ១ស្លាបព្រា (ទឹកដោះគោជូរធម្មជាតិគ្មានពណ៌ គ្មានជាតិស្ករ)
- ទឹកឃ្មុំ កន្លះស្លាបព្រា
ការអនុវត្ត៖
- កិនថ្នាំអាស្ព្រីរីន (Aspirin) ឱ្យហ្មត់រួចលាយជាមួយទឹកដោះគោជូរ និងទឹកឃ្មុំបញ្ចូលគ្នា។
- យកកន្សែង ឬក្រណាត់ស្អាតជ្រលក់ពូតជាមួយទឹកក្តៅ រួចយកក្រណាត់នោះមកគ្របលើផ្ទៃមុខរហូតដល់ស្ងួតដើម្បីបើករន្ធញើសផ្ទៃមុខ
- បន្ទាប់មកយកម៉ាស់ដែលលាយរួចមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ៣០នាទី រួចចាំលាងចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។
៤. ម៉ាស់ជម្រះជាតិកខ្វក់លើផ្ទៃមុខឱ្យមុខ ស ហ្មត់រលោងស្រស់ថ្លា
គ្រឿងផ្សំ
- ថ្នាំអាស្ព្រីរីន ៣ គ្រាប់ (Aspirin)
- ទឹកក្តៅឧណ្ហៗ ៣ស្លាបព្រាបាយ
ការអនុវត្ត៖ កិនថ្នាំអាស្ព្រីរីន (Aspirin) ឱ្យហ្មត់លាយជាមួយទឹកក្តៅឧណ្ហៗ រួចលាបឱ្យសព្វលើផ្ទៃមុខ ទុកចោលរយៈពេល ១០នាទី ចាំលាងចេញជាមួយទឹកធម្មតា។
វិធីសាស្រ្តខាងលើអ្នកអាចយកមួយណាមកអនុវត្តក៏បាន ដែលសាកសមនឹងផ្ទៃមុខរបស់អ្នកប្រមាណជា ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានភាពស្រស់ស្អាត ស ខ្ចីស្រស់ថ្លា ហ្មត់ រលោង និងបំបាត់ស្នាមជ្រីវជ្រួញក្មេងជាងវ័យបានផងដែរ។ កុំភ្លេចអនុវត្តទាំងអស់គ្នា!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]