វេជ្ជបណ្ឌិតបានណែនាំថាការប្រើប្រាស់ស្បៃដុះខ្លួនអាចធ្វើឲ្យអ្នកមានឈឺបាន។ ជាការពិតណាស់ការមុជទឹកក្តៅឧណ្ណៗ គឺអាចលាងសម្អាតភាពកង្វក់ និងបាក់តេរីចេញេពីរាងកាយបានស្អាតល្អ។ ម្យ៉ាងទៀតនៅពេលដែលអ្នកកំពុងសម្អាតខ្លួននៅពេលមុជទឹក អ្នកប្រហែលជាជ្រើសរើសប្រើស្បៃសម្រាប់ដុសខ្លួន ឬអេប៉ុង (sponge) សម្រាប់ម៉ាស្សាខ្លួនដើម្បីដុសសម្អាតស្បែកដែលចាស់ៗចេញ និងបង្កើនលំហូរឈាមឲ្យរត់ល្អ។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ស្បៃដុសខ្លួននៅពេលកំពុងមុជទឹកវាមានផលប៉ះពាល់ដែលមនុស្សជាច្រើនពុំបានដឹងទេថា វាអាចជាកន្លែងបង្កាត់បាក់តេរីផ្សិត និងធ្វើឲ្យពពួកបាក់តេរីផ្សិតនេះរីកលូតលាស់ទៀតផង។
ម្យ៉ាងទៀតនោះ នៅពេលដែលអ្នកប្រើប្រាស់វា គឺមិនដែលស្ងួតល្អនោះទេ។ ហេតុនេះហើយវីរុសដែលមានតោងជាប់ជាមួយស្បៃដុសខ្លួននោះ វាអាចនាំឲ្យអ្នកមានបញ្ហាស្បែកដូចជាការកើតមុនជាដើម។ ជារួមមក ស្បៃដុសខ្លួនវាបង្កឲ្យអ្នកឈឺ ពីព្រោះបាក់តេរីដែលបានរកឃើញនៅលើស្បៃដុសខ្លួន ដែលកខ្វក់មិនស្អាតអាចឲ្យមានការរោល ហើយថែមទាំងធ្វើឲ្យស្បែករបស់អ្នកឡើងគ្រើម និងធ្វើឲ្យស្បែកខូច ដោយវាបង្កើនការចម្លងរោគបានយ៉ាងងាយ។ ហើយមួយវិញទៀតនោះ វាធ្វើឲ្យស្បែករបស់អ្នកលេចចេញនូវសភាពស្ងួតបន្ទាប់ពីប្រើប្រាស់រួច។
ហេតុនេះហើយជាការល្អ អ្នកគួរតែប្រើកន្សែង ឬអាវណាមួយទុកសម្រាប់ដុសសម្អាតខ្លួន ហើយយកវាទៅបោះចូលក្នុងម៉ាស៊ីនបោកគក់ដើម្បីបោកសម្អាតឲ្យស្អាត បន្ទាប់ពីប្រើរួច។ ដោយឡែកសាប៊ូដុំក៏អាចដុសសម្អាតខ្លួនបានស្អាតល្អដែរ។
យ៉ាងណាមិញប្រសិនបើអ្នកមិនអាចអត់ពីស្បៃដុសខ្លួននេះបានទេ អ្នកគួរធ្វើតាមការណែនាំខាងក្រោមនេះ៖
ធ្វើយ៉ាងណាឲ្យស្បៃដុសខ្លួនរបស់អ្នក ស្ងួតល្អតាមដែលអ្នកអាចធ្វើទៅបាន បន្ទាប់ពីប្រើរួច ដោយយកវាដាក់ហាល ឬដាក់កន្លែងដែលមានខ្យល់ (មិនត្រូវទុកនៅក្នុងបន្ទប់ទឹកទេ)
ប្តូរស្បៃដុសខ្លួនរបស់អ្នកជារៀងរាល់ខែ
ឬប្រើប្រាស់ស្បៃដុសខ្លួនធម្មជាតិ ដែលបានមកពីននោងជ្រុង (luffa aegyptiaca) ពីព្រោះពួកវាអាចប្រមូលបាក់តេរីចេញបានយ៉ាងងាយស្រួល។
កុំប្រើស្បៃដុសខ្លួននៅលើមុខរបស់អ្នក ឬនៅជុំវិញតំបន់ឯកជនរបស់អ្នកពីព្រោះវាជាតំបន់ដែលងាយនឹងឆ្លងរោគ។
ប្រសិនបើអ្នកទើបតែកោរពុកមាត់រួច អ្នកមិនគួរប្រើស្បៃដុសខ្លួនរយៈពេល២ថ្ងៃពីព្រោះថាស្បែករបស់អ្នកងាយនឹងរងការចម្លងរោគនៅពេលអ្នកប្រើប្រាស់ស្បៃដុសខ្លួន។
កុំប្រើស្បៃដុសខ្លួនច្រើនជាង២ដងក្នុង១សប្តាហ៍
ពិតប្រាកដណាស់វាអាស្រ័យទៅលើអ្នកទេថា តើអ្នកនៅតែបន្តប្រើស្បៃដុសខ្លួនទៀតឬអត់? វាជារឿងសំខាន់ដែលអ្នកប្រើវាសម្រាប់សម្អាតខ្លួនប្រាណឲ្យស្អាត និងអ្នកត្រូវតែប្រាកដថាថែរក្សាស្បៃដុសខ្លួនឲ្យស្អាតល្អ ឬប្តូរវាឲ្យបានញឹកញាប់ទើបអ្នកមិនមានបញ្ហាក្រោយពីប្រើប្រាស់វារួច៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]