អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថា ខ្ទឹមស មិនត្រឹមតែអាចប្រើក្នុងការធ្វើម្ហូបអាហារ បង្កើននូវឱជារស និងក្លិនឈ្ងុយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានប្រយោជន៍ជាច្រើន ក្នុងការជួយព្យាបាលជំងឺ មួយចំនួនរួមមាន ជំងឺរាគរូស ជំងឺគ្រុនផ្តាសសាយ សត្វល្អិតខាំ និងការឆ្លងរោគផ្សិតជាដើម-ល-។
ក្រៅពីនេះ ខ្ទឹមសវាក៏ជួយកាត់បន្ថយសម្ពាធឈាម កម្រិតកូឡេស្តេរ៉ុល ការពារជំងឺសរសៃឈាមបេះដូង និងជំងឺគាំងបេះដូងបានផងដែរ។
ចំណែកឯទឹកឃ្មុំវិញ ក៏កាន់តែមានលក្ខណៈពិសេសទៅទៀត ចំពោះសុខភាពរបស់យើង។ គ្រប់គ្នាតែងនិយាយថា ទឹកឃ្មុំប្រៀបបីដូចជា ឱសថមួយរយមុខ ដែលជួយព្យាបាលជំងឺ បានយ៉ាងមានប្រសិទ្ធិភាព។
ដូចនេះយើងនឹងរៀបរាប់អំពីអត្ថប្រយោជន៍របស់វា ថាតើនឹងមានអ្វីកើតឡើងចំពោះសុខភាពប្រសិនបើអ្នកទទួលទានវា នៅពេលពោះទទេក្នុងរយៈពេល៧ថ្ងៃ?

១. ជម្រុញឲ្យអ្នកមានថាមពលបំផុសគំនិត និងធ្វើឲ្យអ្នកទទួលបាននូវកម្រិតសុខភាពមួយដ៏ល្អប្រសើរ
វិធីធ្វើ៖ ដោយគ្រាន់តែអ្នកយកខ្ទឹមស២ ទៅ៣កំពឹស ហើយដំវាឲ្យបែក (ដំវាឲ្យបែកជាដុំតែមិនល្អិតពេកទេ) បន្ទាប់មកកូរវាជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយ (ទទួលទានជារៀងរាល់ថ្ងៃ) ។

២. មានប្រសិទ្ធភាពសម្រាប់ជំងឺផ្តាសាយ ឈឺបំពង់ក និងប៉ូវលំាង
គ្រឿងផ្សំរួមមាន៖
• ខ្ទឹមស ចំនួន៥កំពឹស (ដំវាឲ្យបែកជាដុំតែមិនល្អិតពេកទេ)
• ម្ទេសពណ៌ក្រហមចំនួន២គ្រាប់ (ដំវាឲ្យបែកជាដុំតែមិនល្អិតពេកទេ)
• ក្រូចឆ្មារ១ផ្លែ (ច្របាច់យកទឹក)
• ចិញ្រ្ចំាខ្ញី១ស្លាបព្រាបាយ
• ទឹកខ្មេះប៉ោមសុទ្ធល្អ (apple cider vinegar)(អាចរកបាននៅផ្សារទំនើប)
វិធីធ្វើ៖ យកក្រឡដែលមានចំណុះ៣៥០មីលីលីត្រ ទៅ៥០០មីលីលីត្រមួយ បន្ទាប់មកដាក់ខ្ទឹមបារាំង ដែលបានហាន់រួច នៅក្នុងបាតក្រឡ (១ស្រទាប់) រួចដាក់ខ្ទឹមសចូល (ដាក់ពីលើខ្ទឹមបារាំង) សឹមដាក់ម្ទេសចូល។
ជាបន្តទៀតដាក់ខ្ញី ទឹកក្រូចឆ្មារ ចូលទៅក្នុងក្រឡ (យកគ្រាប់ក្រូចឆ្មាចេញ) និងចាក់ទឹកខ្មេះប៉ោមចូលជាការស្រេច។ ជាចុងក្រោយសម្អាតមាត់ក្រឡ ឬផ្នែកខាងក្រៅក្រឡឲ្យបានស្អាត និងគ្របឲ្យបានជិតល្អ ទុកនៅកន្លែងដែលសមរម្យមួយ ដើម្បីងាយស្រួលនៅក្នុងការទទួលទាន។
ចំណាំ៖ នៅក្នុងករណីនេះ អ្នកគួរប្រើប្រាស់ស្រោមដៃ សម្រាប់ការអនុវត្តន៏ប្រសិនបើស្បែករបស់អ្នកងាយរងប្រតិកម្ម ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]