ភ្នំពេញ៖ កាលពីថ្មីៗនេះ មានការបែកធ្លាយនូវរូបភាពរបស់តារាចម្រៀងល្បី លោកខេមរៈ សិរីមន្ត ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនសង្ស័យថា លោកជាអ្នកជំនួស លោក ឆន សុវណ្ណរាជ នៅក្នុងកម្មវិធី Cambodian Idol រដូវកាលថ្មីនេះ ដែលបានត្រៀមនឹងប្រលងក្នុងពេលឆាប់ៗនេះ។
ជាការពិតណាស់ ក្រោយតារាចម្រៀងរូបនេះ មានបង្ហោះរូបភាពប៉ុន្មានសន្លឹកដែលបានជាប់ជាមួយនឹងផ្ទាំង នៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol ធ្វើឲ្យអ្នកគាំទ្រចង់ដឹងថាលោកប្តូរពិត ឫក៏យ៉ាងណា ។

ទន្ទឹមនឹងនេះ ផេកផ្លូវការរបស់កម្មវិធីប្រលងលំដាប់ថ្នាក់ពិភពលោក Cambodian Idol នេះ បានបញ្ចេញនូវ វីដេអូមួយ ដែលឃើញ គណកម្មការទាំង៤ នៅតែដដែល គឺគ្មានការផ្លាស់យកលោក ខេមរៈសិរីមន្ត ចូលដក លោកឆន សុវណ្ណរាជ ចេញនោះទេ។
ក្រោយពីបញ្ចេញវីដេអូនេះរួច ធ្វើឲ្យអ្នកគាំទ្របាត់ការសង្ស័យនៅក្នុងការប្តូរគណកម្មការនេះតទៅទៀត៕
ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ Trailer ខ្លីខាងក្រោមនេះទាំងអស់គ្នា៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]