បរទេស៖ តារាឆ្នើម Lionel Messi បានទម្លាយព័ត៌មានដ៏ធំមួយថា រូបគេអាចនឹងចូលនិវត្ដន៍ពីក្រុមជម្រើសជាតិសាជាថ្មី ប្រសិនបើអាហង្ស់ទីន ធើ្វមិនបានល្អក្នុងព្រឹត្ដិការណ៍ World Cup។

កីឡាករវ័យ៣០ឆ្នាំរូបនេះ បានចូលនិវត្ដន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន ម្ដងរួចមកហើយ អំឡុងពេលបរាជ័យ ទៅលើក្រុមជម្រើសជាតិឈីលី ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa America។

យ៉ាងណាមិញ Messi ក៏បានវិលចូលក្នុងក្រុមជម្រើសជាតិវិញ រយៈពេល២ខែ ក្រោយពីប្រកាសថាចូលនិវត្ដន៍ នឹងបានជួយក្រុមមួយនេះ ឲ្យមានឈ្មោះលេងក្នុងពានរង្វាន់ពិភពលោក World Cup ឆ្នាំក្រោយ នៅប្រទេសរុស្ស៊ី ថែមទៀតផង។

ក្នុងបទសម្ភាសជាមួយទូរទស្សន៍ Tyc Sports ខែ្សប្រយុទ្ធរបស់ក្រុម Barcelona បាននិយាយថា៖ «ប្រសិនបើយើងលេងមិនល្អនៅ World Cup ពួកយើងគ្រប់គ្នានឹងបាត់មុខពីក្រុមជម្រើសជាតិ។ វាពិតជាលំបាកខ្លាំងណាស់ ដែលនៅក្នុងក្រុមដោយលេងពុំបានល្អ»៕  

Lionel Messi
Lionel Messi
Lionel Messi
Lionel Messi
Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]