មកដល់សព្វថ្ងៃនេះជំងឺអេដស៍នៅតែជាជំងឺដែលគួរឲ្យខ្លាច និងត្រូវតែប្រុងប្រយ័ត្នដដែល។ ម្យ៉ាងវិញទៀតបើទោះបីជាជំងឺនេះមានថ្នាំពន្យាការស្លាប់ និងអាចការពារពីការឆ្លងក៏ដោយ ប៉ុន្តែក៏នៅតែមានមនុស្សជាច្រើនដែលមានហានិភ័យខ្ពស់ប្រឈមមុខទៅនឹងការឆ្លង និងអាចធ្លាក់ខ្លួនឈឺស្លាប់ដោយសារមេរោគអេដស៍ ជាពិសេសអ្នកដែលមានដំណាក់កាលចុងក្រោយនៃជំងឺនេះ។

ទន្ទឹមនឹងនេះផងដែរ បើយោងតាមស្ថិតិបានបង្ហាញថា មនុស្ស១នាក់ ក្នុងចំណោមមនុស្ស ៥នាក់មិនដឹងថាពួកគេមានផ្ទុកមេរោគអេដស៍នោះទេ។ នេះហើយជាមូលហេតុដែលអ្នកត្រូវតែយល់ដឹង និងចែករំលែកនូវព័ត៌មានចំណេះដឹងអំពីរោគសញ្ញាដំបូងនៃជំងឺអេដស៍ទាំង៦ ដែលអ្នកគួរកត់សម្គាល់។ 

រោគសញ្ញាដំបូងនៃជំងឺអេដស៍ទាំង៦ ដែលអ្នកគួរកត់សម្គាល់

១/ ហើមក្រពេញ

• ប្រសិនបើអ្នកមានហើមកូនកណ្តុរ នៅផ្នែកខាងក្រោយក្បាល ក្រលៀន ក្លៀក និងក នោះអ្នកប្រហែលជាមានផ្ទុកមេរោគអេដស៍ ជាពិសេសប្រសិនបើការហើមមានរយៈពេលច្រើនខែ។

ហើមកូនកណ្តុរ នៅផ្នែកខាងក្រោយក្បាល ក្រលៀន ក្លៀក និងក

២/ បែកញើស និងគ្រុនក្តៅនៅពេលយប់

• ប្រសិនបើអ្នកជារឿយៗមានគ្រុនក្តៅ និងបែកញើសពេលយប់អ្នកប្រហែលជាមានការឆ្លងមេរោគអេដស៍។ ម្យ៉ាងទៀតមនុស្សជាច្រើនមិនអើពើទៅនឹងរោគសញ្ញានេះនោះទេ សូម្បីតែនៅពេលមានញើសពេលយប់ក៏ដោយ។

គ្រុនក្តៅ និងបែកញើសពេលយប់

៣/ ឡើងកន្ទួលរមាស់ ឬដូចជាដំបៅ និងធ្វើឲ្យឈឺផងដែរ

• មិនថាអ្នកដឹង ឬមិនដឹងក៏ដោយកន្ទួលលើស្បែក គឺជារោគសញ្ញាទូទៅបំផុតនៃមេរោគអេដស៍

• ដុំកន្ទួល និងដំបៅនេះអាចលេចឡើងនៅជុំវិញមាត់ រន្ធគូថ និងប្រដាប់បន្តពូជ

• ជារឿយៗបញ្ហាស្បែកទាំងនេះ គឺពិបាកក្នុងការព្យាបាល ប៉ុន្តែមានថ្នាំដែលអាចជួយកាត់បន្ថយឱ្យវាកាន់តែធូរស្បើយ 

កន្ទួលស្បែក គឺជារោគសញ្ញាទូទៅបំផុតនៃមេរោគអេដស៍

៤/ ការបាត់បង់ទម្ងន់ដោយគ្មានមូលហេតុ

• សូមទៅធ្វើតេស្តរកមេរោគអេដស៍ភ្លាមៗនៅពេលដែលអ្នកដឹងថាអ្នកកំពុងតែស្រកទម្ងន់ និងមានសភាពស្គមស្គាំងដោយគ្មានហេតុផល។ 

ស្គមស្គាំងដោយគ្មានហេតុផល

៥/ មានឆ្លងមេរោគផ្សិត

• ការឆ្លងមេរោគផ្សិតដែលអាចកើតឡើងនៅក្នុងមាត់ ឬបំពង់កគឺជាសញ្ញាដំបូងនៃការឆ្លងមេរោគអេដស៍ផងដែរ 

រូបភាពតំណាងនៃការឆ្លងមេរោគផ្សិត

៦/ រាគរយៈពេលវែង

• ប្រសិនបើជំងឺរាគរបស់អ្នកមានរយៈពេលជាងពីរសប្តាហ៍អ្នកគួរតែទៅពិនិត្យភ្លាម

• ជារឿយៗអ្នកដែលមានរោគសញ្ញានេះគឺរកកលចង់ក្អួត ឬក្អួតតែម្តង 

រាគលើសពីពីរសប្តាហ៍

ជាចុងក្រោយយើងឃើញថាមនុស្សជាច្រើនមិនអើពើនឹងរោគសញ្ញាដែលបានរៀបរាប់ខាងលើជាសញ្ញានៃការឆ្លងមេរោគអេដស៍នោះទេ។ ហើយប្រសិនបើអ្នកមិនដឹងថាហេតុអ្វីបានជាមួយរំពេចភ្លាមៗ អ្នកស្រាប់តែឈឺសាច់ដុំ ហើមក្រពេញ គ្រុនផ្តាសាយ និងមានរោគសញ្ញាដទៃទៀត ដូចដែលបានរៀបរាប់ខាងលើ អ្នកត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីឲ្យប្រាកដក្នុងចិត្ត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]