កត្តាចំណីអាហារ សម្រាប់ទទួលទានជាបញ្ហាមួយដ៏គួរឱ្យព្រួយបារម្ភបំផុតដោយសារភាគច្រើន សុទ្ធតែអាហារដែលមានជាតិគីមី គ្មានអនាម័យ ជាពិសេសគឺចំណីអាហារនាំចូលពីបរទេស (ដាក់ជាតិគីមី) ដែលអាចធ្វើឱ្យខូចសុខភាពយ៉ាងធ្ងន់ធ្ងរតែម្តង។
បូកផ្សំនឹងរឿងកត្តាចំណីអាហារ ទម្លាប់នៃការរស់នៅ និងការទទួលទានមិនល្អ ក៏ជាហេតុផលដ៏ចម្បងផងដែរ ដែលអាចប៉ះពាល់សុខភាពរបស់មនុស្សសព្វថ្ងៃ ជាពិសេសអ្នកដែលមានវ័យចាប់ពីវ័យកណ្តាលឡើងទៅ។ ដោយភាគច្រើនមានបញ្ហាសុខភាពទាក់ទងនឹង ជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម និងកើនឡើងនូវកម្រិតខ្លាញ់កូឡេស្តឺរ៉លមិនល្អនៅក្នុងសសៃឈាមជាដើម ដែលអាចធ្វើឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរប្រឈមមុខនឹង ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលផងដែរ។
ក្រៅពីប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលហើយ វិធីសាស្ត្រធម្មជាតិក៏អាចជួយអ្នកដោះស្រាយបញ្ហាទាំងអស់នេះបានដែរ ដោយការធ្វើជាទឹកភេសជ្ជៈទទួលទាន ដោយវិធីច្រើនបែបច្រើនយ៉ាងខុសប្លែកពីគ្នា។ ថ្មីៗនេះ គេក៏បានរកឃើញនូវការផលិតភេសជ្ជៈម្យ៉ាងដែលមានធាតុផ្សំសំខាន់ចំនួន ៣មុខ នោះគឺ ក្រូចឆ្មារសម្បកលឿង ម្សៅបេកខីងសូដា (Baking Soda) និងស្លឹកជីរវ៉ាន់ស៊ុយបារាំង ដែលភេសជ្ជៈមួយនេះអាចជួយដោយស្រាយបញ្ហាសុខភាពច្រើនយ៉ាងដូចជា៖
- ជួយកាត់បន្ថយខ្លាញ់កូឡេស្តឺរ៉លមិនល្អនៅក្នុងសសៃឈាម
- កម្ចាត់អាការ ជំងឺស្ទះសសៃឈាម
- លាងសម្អាតសសៃឈាមឱ្យមានសុខភាពល្អ
- ជួយបន្ថយសម្ពាធឈាម សម្រាប់អ្នកដែលឡើងឈាម
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ មកតាមដានវិធីធ្វើទាំងអស់គ្នាដូចតទៅ៖
![](https://s6.kh1.co/e1/e11d320c68c35300a747f1aec8dcc85dc4615456.jpg)
# គ្រឿងផ្សំរួមមាន
- ក្រូចឆ្មារសម្បកលឿង ១គីឡូក្រាម ( Lemon អាចរកបាននៅផ្សារទំនើប)
- ម្សៅសូដា ១០០ក្រាម (ម្សៅមេនំប៉័ង Baking Soda អាចរកបាននៅផ្សារទំនើប)
- ជីរវ៉ាន់ស៊ុយបារាំង ៥ ទៅ ៦បាច់
- ទឹកស្អាត ១២ពែង
![](https://s5.kh1.co/4c/4c1223c27c162ddf08556d1d1b8a275e49d66314.jpg)
![](https://s4.kh1.co/fa/fa3db82ce37f44174cebd7cf3247b1240e2d38a5.jpg)
![](https://s6.kh1.co/25/255a79ae7297d0baebc220a06ec75299c61d54b8.jpg)
# ការអនុវត្ត
- ជាដំបូង យកក្រូចឆ្មារសម្បកលឿង លាងជាមួយទឹកត្រជាក់ឱ្យស្អាត រួចកាត់ជាដុំៗក៏បាន ជាចំណីតស្តើងៗក៏បានទាំងសម្រក រួចលាយជាមួយម្សៅសូដា និងទឹកស្អាត ហើយយកទៅដាំដោយប្រើភ្លើងតិចៗទុករហូតដល់ពុះរយៈពេល ១ម៉ោង។
![](https://s6.kh1.co/86/86003916e5839d7cfab65ca91def9bf64f50c2c5.jpg)
- យកស្លឹកជីរវ៉ាន់ស៊ុយបារាំងលាងទឹកឱ្យស្អាត រួចហាន់ឱ្យល្អិត សឹមដាក់វានៅក្នុងឆ្នាំងទឹកក្រូចឆ្មារនោះ ហើយធ្វើការកម្តៅឱ្យពុះ ដោយប្រើភ្លើងតិចៗ រំងាស់រយៈពេល ២ទៅ ៣ម៉ោង ចាំបិទភ្លើង។
- បន្ទាប់ពីទុកឱ្យត្រជាក់ហើយអ្នកអាចផ្ទេរទុកក្នុងកែវ ឬឆ្នាំង សម្រាប់ងាយស្រួលទុកក្នុងទូទឹកកក ប្រើប្រាស់នៅពេលក្រោយ។
![](https://s4.kh1.co/90/90ba159d7fde9468f28c9c338048f420d85c0346.jpg)
# របៀបទទួលទាន
- អ្នកត្រូវច្រោះយកតែទឹកវា មកទទួលទានរាល់ពេលព្រឹក ពេលពោះទទេមិនទាន់ញ៉ាំអ្វីសោះ ម្តង ៤ ស្លាបព្រាបាយតែម្តង។
- ត្រូវទទួលទានទឹកនេះជារៀងរាល់ថ្ងៃ ឱ្យបាន ២០ថ្ងៃ នោះអ្នកនឹងឃើញពីប្រសិទ្ធភាពជាមិនខាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]