« ផ្លែទឹកដោះគោ » គឺជាផ្លែឈើដែលត្រូវបានប្រជាជន និងប្រជាកសិករដាំដុះច្រើនសម្រាប់ការទទួលទាន និងយកមកលក់នៅក្នុងទីផ្សារសម្រាប់ប្រកបរបរចិញ្ចឹមជីវិត។ នៅក្នុងនោះផងដែរ រាល់ពេលធ្វើដំណើរទៅកាន់បណ្តាខេត្តនានា នៅក្នុងចំណោមផ្លែឈើធម្មជាតិជាច្រើនមុខ យើងឃើញថា ផ្លែទឹកដោះគោ ក៏ត្រូវបានគេពេញនិយមទិញមកទទួលទានយ៉ាងច្រើនមិនខុសពីផ្លែឈើដទៃទៀតនោះទេដោយសារតែផ្លែរបស់វាផ្អែមឆ្ងាញ់ និងនៅក្នុងទីក្រុងមិនសូវជាសម្បូរលក់ដូចនៅតាមខេត្ត ភូមិ ស្រុកជាដើម។

ផ្លែទឹកដោះគោមាន ២ប្រភេទ គឺសម្បក និងសាច់មានពណ៌ស្វាយ និងមួយប្រភេទទៀត សម្បកនិងសាច់ពណ៌ស។ បើទោះបីជាវាមាន២ប្រភេទខុសគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែរសជាតិរបស់វាស្រដៀងគ្នា សូម្បីតែធាតុផ្សំវាក៏ដូចគ្នាដែរ នោះគឺសម្បូរទៅដោយអាហារូបត្ថម្ភជាច្រើនមុខដូចជា សម្បូរទៅដោយកាកសសៃហ្វៃបឺ (Fiber) វីតាមីនចម្រុះច្រើនយ៉ាង សារធាតុរ៉េ និងពោរពេញទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មផងដែរ។ ដោយសារតែសម្បូរទៅដោយធាតុផ្សំសំខាន់ៗបែបនេះហើយ បានជា វាអាចផ្តល់ប្រយោជន៍ដល់សុខភាព និងសម្រស់បានច្រើនយ៉ាងស្ទើរតែរៀបរាប់មិនអស់ផងដែរ។

ចង់ដឹងថា ផ្លែទឹកដោះគោ ក្រៅពីផ្អែមឆ្ងាញ់ មានអត្ថប្រយោជន៍អ្វីខ្លះ មកតាមដានទាំងអស់គ្នា៖

ផ្លែទឹកដោះគោមាន ២ប្រភេទ គឺសម្បក និងសាច់មានពណ៌ស្វាយ និងមួយប្រភេទទៀត សម្បកនិងសាច់ពណ៌ស

១.ជំនួយឆ្អឹង និងធ្មេញ

នៅក្នុងផ្លែទឹកដោះគោ ក៏សម្បូរទៅដោយសារធាតុកាល់ស្យូម មិនចាញ់ផលិតផលទឹកដោះគោដែរ ដែលវាអាចជំនួយឆ្អឹង និងធ្មេញឱ្យរឹងមាំ មានសុខភាពល្អ ថែមទាំងបង្កាជំងឺពុកឆ្អឹងផងដែរ។

២.បន្ថយការឈឺចាប់សម្រាប់ស្ត្រីដែលមករដូវ

ការទទួលទានផ្លែទឹកដោះគោ ក៏អាចជួយសម្រាលការឈឺចាប់ សម្រាប់ស្ត្រីដែលមានអាការឈឺចុកចាប់ពេលមករដូវដូចជា៖ ចុកពោះ ហើមពោះ រមួលក្រពើ និងអារម្មណ៍ប្រែប្រួលចេះតែមួរម៉ៅជាដើម។

៣.ផ្តល់អុកស៊ីហ្សែនទៅចិញ្ចឹមរាងកាយ

នៅក្នុងផ្លែទឹកដោះគោមានសារធាតុសំខាន់ៗដែលអាចនាំយកអុកស៊ីហ្សែនទៅកាន់កោសិការាងកាយទាំងមូល​ ដើម្បីចិញ្ចឹមរាងកាយឱ្យមានសុខភាពល្អ។ ជាពិសេសផ្លែទឹកដោះគោថែមទាំងមានជាតិដែក អាចជំនួយកោសិកាគ្រាប់ឈាមក្រហម បំបាត់អាការខ្វះឈាម អស់កម្លាំង វិលមុខ និងស្លេកស្លាំងផងដែរ។

៤. ជំនួយស្បែក សសៃសក់ និងក្រចក

នៅក្នុងផ្លែទឹកដោះគោ មានធាតុផ្សំសំខាន់ដូចជាវីតាមីន C អាចជួយទៅបង្កើនកម្រិតខូឡាជែន(Collagen) ក្នុងរាងកាយ ដែលមានប្រយោជន៍ជួយឱ្យស្បែករបស់អ្នករឹងមាំ គ្មានភាពយារធ្លាក់ ភ្លឺថ្លាស្រស់ស្អាតក្មេងជាងវ័យ ប្រឆាំងនឹងភាពចាស់ជ្រីវជ្រួញ ជំនួយឆ្អឹង និងសសៃសក់ឱ្យរឹងមាំ ថែមទាំងជំនួយដល់សាច់ដុំ និងសសៃឈាមផងដែរ។

ជាពិសេសនោះ ជាតិខូឡាជែនថែមទាំងអាចជួយធ្វើឱ្យមុខរបួសឆាប់ជាសះស្បើយ ការពារ និងទប់ស្កាត់ការឆ្លងមេរោគផ្សេងៗនៅក្នុងរបួសនោះផងដែរ។

នៅក្នុងផ្លែទឹកដោះគោ មានធាតុផ្សំសំខាន់ដូចជាវីតាមីន C អាចជួយទៅបង្កើនកម្រិតខូឡាជែន(Collagen) ក្នុងរាងកាយ

៥. ជំនួយសុខភាពបេះដូង

បញ្ហាជំងឺទាក់ទងនឹងបេះដូង បណ្តាលមកពីបេះដូងរបស់អ្នកធ្វើការហួសពីសមត្ថភាពរបស់បេះដូង។ ដូច្នេះការទទួលទានផ្លែទឹកដោះគោអាចជួយដល់បញ្ហាសុខភាពបេះដូងរបស់អ្នកបាន នោះក៏ដោយសារតែសារធាតុរ៉ែសំខាន់ៗ អាចជួយឱ្យបេះដូងដំណើរការល្អ ជំនួយសុខភាពបេះដូង និងការពារពីការកើតជំងឺបេះដូងដូចជា ជំងឺគាំងបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាលជាដើម។

៦. ជំនួយប្រព័ន្ធភាពស៊ាំ

នៅក្នុងផ្លែទឹកដោះគោសម្បូរទៅដោយ វីតាមីន C និង Carotene ដែលអាចជួយឱ្យប្រព័ន្ធភាពស៊ាំរបស់អ្នកគាន់តែរឹងមាំ អាចប្រយុទ្ធប្រឆាំងនឹងជំងឺ និងបាក់តេរីផ្សេងៗបានយ៉ាងប្រសើរ។

៧. ជំនួយភ្នែក

វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងផ្លែទឹកដោះគោក៏អាចជំនួយឱ្យគ្រាប់ភ្នែករបស់អ្នកភ្លឺថ្លា និងមើលឃើញច្បាស់ល្អ ផងដែរ ថែមទាំងអាចជំនួយសុខភាពភ្នែករបស់មនុស្សចាស់ កាត់បន្ថយអាការភ្នែកអន់ និងកម្រិតការមើលឃើញចុះខ្សោយទៀតផង។

៨.គ្រប់គ្រងជាតិស្ករ

ជាតិស្ករក្នុងឈាមខ្ពស់អាចធ្វើឱ្យអ្នកប្រឈមមុខនឹងជំងឺទឹកនោមផ្អែម ប៉ុន្តែការទទួលទានផ្លែទឹកដោះគោជាប្រចាំ អាចជួយធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នកមានលំនឹង ថែមទាំងធ្វើឱ្យជាតិស្ករថយចុះសម្រាប់ជំនួយអ្នកដែលមានជំងឺទឹកនោមផ្អែមផងដែរ។

៩.ឱសថធម្មជាតិព្យាបាលអាការក្អក

នៅក្នុងផ្លែទឹកដោះគោមានសារធាតុដែលអាចជួយព្យាបាលអាការក្អកតាមបែបធម្មជាតិផងដែរ ដែលអាចជំនួសឱ្យឱសថបែបវេជ្ជសាស្ត្រដែលអាចធ្វើឱ្យប៉ះពាល់សុខភាពនៅពេលខាងមុខ។

នៅក្នុងផ្លែទឹកដោះគោមានសារធាតុដែលអាចជួយព្យាបាលអាការក្អកតាមបែបធម្មជាតិផងដែរ

១០. សារធាតុប្រឆាំងអុកស៊ីតកម្ម

នៅក្នុងផ្លែទឹកដោះគោ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា វីតាមីន A និងវីតាមីន C ដែលអាចជួយការពាររាងកាយរបស់អ្នកពីរ៉ាឌីកាល់សេរី និងជំងឺឆ្លងផ្សេងៗដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាព។ ជាពិសេសទៀតនោះ សារធាតុប្រឆាំងអុកស៊ីតកម្ម ថែមទាំងអាចជួយបង្កា និងប្រឆាំងនឹងការរីករាលដាលនៃជំងឺមហារីកផងដែរ។

១១.ប្រឆាំងនឹងការឆ្លងមេរោគ

ដោយសារតែផ្លែទឹកដោះគោសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតម្ម និងអាល់កាឡាំង វាអាចជួយទប់ស្កាត់ ការពារ និងប្រយុទ្ធប្រឆាំងនឹងមេរោគ បាក់តេរី ការរលាក និងការឆ្លងមេរោគផ្សេងៗទាំងរាងកាយផ្នែកខាងក្នុង និងខាងក្រៅផងដែរ។

១២.ព្យាបាលជំងឺលើសឈាម

សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែទឹកដោះគោអាចមានលទ្ធភាពជួយបន្ថយសម្ពាធឈាមក្នុងរាងកាយឱ្យមានលំនឹង​ ហើយត្រលប់មកសភាពប្រក្រតី។​  ជាពិសេសជំនួយដល់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់ ឬហៅថាជំងឺលើសឈាមបានទៀតផង។

១៣. ព្យាបាលអាការកន្ទូលស្បែក

ក្រៅពីទទួលទានផ្លែទឹកដោះគោហើយ អ្នកក៏អាចយកស្លឹកទឹកដោះគោដើម្បីព្យាបាលអាកាកន្ទួល និងរមាស់លើស្បែកផងដែរ។

១៤.ជួយដល់ការសម្រកទម្ងន់

ជាតិកាកសសៃហ្វៃបឺ (Fiber) ដ៏ច្រើនលើសលប់នៅក្នុងផ្លែទឹកដោះគោ អាចជួយធ្វើឱ្យអ្នកឆាប់ឆ្អែត មិនសូវជាឃ្លានចំណីអាហារ ដែលទាំងនេះអាចជំនួយដល់ការស្រកទម្ងន់របស់អ្នកផងដែរ។

១៥. ជំនួយដល់ប្រព័ន្ធរំលាយអាហារ

ជាតិកាកសសៃនៅក្នុងផ្លែទឹកដោះគោមិនត្រឹមតែជួយដល់ការសម្រកទម្ងន់ប៉ុណ្ណោះទេ តែក៏ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ អាចមានលទ្ធភាពស្រូបយកជីវជាតិពីចំណីអាហារមកចិញ្ចឹមរាងកាយបានល្អ។ ជាពិសេសជំនួយសុខភាពក្រពះពោះវៀន បំបាត់អាការទល់លាមក ថែមទាំងអាចជួយបណ្តេញជាតិពុលកាកសំណល់មិនល្អចេញពីរាងកាយបានផងដែរ៕   

ជាតិកាកសសៃនៅក្នុងផ្លែទឹកដោះគោមិនត្រឹមតែជួយដល់ការសម្រកទម្ងន់ប៉ុណ្ណោះទេ តែក៏ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ អាចមានលទ្ធភាពស្រូបយកជីវជាតិពីចំណីអាហារមកចិញ្ចឹមរាងកាយបានល្អ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]