អ័រម៉ូនគឺជាផ្នែកមួយដ៏សំខាន់នៃជីវិតទាំងអស់របស់យើង ពីព្រោះវាគឺជាអ្នកបញ្ជូនសារធាតុដែលគ្រប់គ្រងរាងកាយរបស់យើងគ្រប់យ៉ាងមិនថាការដែលមានអារម្មណ៍ឃ្លាន ឬអារម្មណ៍រីករាយ ឬកើតទុកនោះទេ។ ទន្ទឹមនឹងនេះផងដែរ អ័រម៉ូនក៏បានប្រែប្រួលពេញមួយជីវិតរបស់ស្ត្រីទាំងមុន និងក្រោយពេលដែលមានរដូវ មានផ្ទៃពោះ និងអស់រដូវផងដែរ។
មនុស្សម្នាក់ៗនឹងមានអតុល្យភាពអ័រម៉ូនខុសៗពីគ្នា ហើយវាក៏មានលេចចេញនូវរោគសញ្ញាជាច្រើនដែលអ្នកអាចជួបប្រទះ។ ដូច្នេះការស្វែងយល់ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងរោគសញ្ញាទាំងនេះ និងធ្វើឲ្យអ្នកទទួលបានអរម៉ូនមានតុល្យភាពត្រឡប់មកវិញ។
១/ រយៈពេលនៃការមករដូវមិនទៀងទាត់
ដោយយោងតាម WebMD បានឲ្យដឹងថាកាលណាអ្នកមានអ័រម៉ូនអេស្ត្រូសែន ឬអ័រម៉ូនប្រូហ្សេស្តេរ៉ូច្រើនពេក ឬតិចពេកវាអាចធ្វើឲ្យអ្នកមានរយៈពេលរដូវមិនទៀង ឬជួនកាលរំលងខែក៏មាន។ ម្យ៉ាងទៀតប្រសិនបើអ្នកស្ថិតក្នុងអាយុ ៤០ឆ្នាំ និង ៥០ឆ្នាំគឺវាអាចបណ្តាលមកពីអ្នកមានការអស់រដូវមុនអាយុ។ ហេតុដូចនេះហើយ បើអ្នកមានបញ្ហានេះអ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញទើបជារឿងដែលល្អបំផុត។
២/ បញ្ហានៃការគេង
ប្រសិនបើអ្នកមានបញ្ហាជាមួយនឹងការគេងវាអាចទាក់ទងជាមួយនឹងកម្រិតអ័រម៉ូនប្រូហ្សេស្តេរ៉ូនដែលត្រូវបានបញ្ចេញដោយអូវ៉ែ។
៣/ ការមានមុនរ៉ាំរ៉ៃ ឬអាចនិយាយសាមញ្ញថាមានមុនមិនបាត់
ការឡើងមុនគឺជារឿងធម្មតាដែលវាចេញមកម្តងម្កាល ដោយសារតែរបបអាហារមិនល្អ ឬមកពីភាពតានតឹង។ ប៉ុន្តែការកើតមុនដែលមិនដឹងមូលហេតុច្បាស់លាស់អាចបណ្តាលមកពីការលើសអ័រម៉ូន ពីព្រោះមិនថាអ័រម៉ូនរបស់បុរស ឬស្រ្តីគឺមានឥទ្ធិពលលើកោសិកាស្បែក និងអាចធ្វើឱ្យស្ទះរន្ធញើសដែលជាហេតុនាំឲ្យមានការកើតមុននេះឯង។

៤/ មានបញ្ហាអារម្មណ៍
អ័រម៉ូនវាធ្វើឲ្យមានផលប៉ះពាល់ដល់ខួរក្បាលដូចជាធ្វើឲ្យអ្នកមានអារម្មណ៍ពិបាកក្នុងការចងចាំ ឬមានអារម្មណ៍មិនពិតប្រាកដណាមួយ។ ប៉ុន្តែគ្រូពេទ្យនៅតែមិនដឹងច្បាស់អំពីផលប៉ះពាល់ទាំងអស់របស់វាមិនថាអរម៉ូនរបស់បុរស ឬស្រ្តីនោះទេ។
៥/ មានបញ្ហាទៅលើពោះ
អ័រម៉ូនអេស្ត្រូសែននិងប្រូសេស្តេរ៉ូក៏មានឥទ្ធិពលទៅលើពោះវៀនរបស់អ្នកផងដែរ ដូច្នេះអតុល្យភាពអរម៉ូនអាចប៉ះពាល់ដល់ការរំលាយអាហារ ដែលអាចបណ្តាលឱ្យមានបញ្ហារាគរូស ឈឺពោះ ហើមពោះ និងចង្អោរជាដើម។

៦/ អស់កម្លាំង
ប្រសិនបើអ្នកមានអារម្មណ៍ថាចេះតែអស់កម្លាំងមិនឈប់ នោះបញ្ជាក់ថាវាជារោគសញ្ញានៃអតុល្យភាពអ័រម៉ូន។
៧/ ការផ្លាស់ប្តូរអារម្មណ៍ និងការធ្លាក់ទឹកចិត្ត
នៅក្នុងនេះផងដែរអ្នកស្រាវជ្រាវមិនបានយល់ច្បាស់ពីផលប៉ះពាល់ទាំងអស់នៃអរម៉ូនអ៊ឹស្ត្រូសែននោះទេ ប៉ុន្តែពួកគេដឹងថាវាប៉ះពាល់ដល់សារធាតុគីមីខួរក្បាលដូចជាសេរ៉ូតូនីន(serotonin) ដូប៉ាមីណេ(dopamine) និង norepinephrine ដែលអាចបណ្តាលឲ្យមានអារម្មណ៍ផ្លាស់ប្តូរ និងមានបញ្ហាការធ្លាក់ទឹកចិត្ត ប្រសិនបើមិនបានបញ្ចេញអរម៉ូនទាំងនេះបានត្រឹមត្រូវ។

៨/ បង្កើនចំណង់អាហារ និងការឡើងទម្ងន់
ក្រុមអ្នកជំនាញនិយាយថានៅពេលដែលកំរិតអ័រម៉ូនអ៊ឹស្ត្រូសែនថយចុះវាធ្វើឱ្យអ្នកមានការឃ្លានអាហារដែលជាហេតុធ្វើឲ្យអ្នកមានការឡើងទម្ងន់។
៩/ ឈឺក្បាល ឬឈឺក្បាលមួយចំហៀងក្បាល
ស្រ្ដីមួយចំនួនមានការធ្លាក់ចុះនូវអ័រម៉ូនអេស្ត្រូសែនដែលអាចនាំឱ្យមានការឈឺក្បាល និងឈឺមួយចំហៀងក្បាល ប៉ុន្តែក៏មានស្ត្រីមួយចំនួនមានរោគសញ្ញាទាំងនេះដោយសារតែពពួកគេជិតដល់ថ្ងៃមករដូវ ឬក្រោយពេលរដូវអស់ទៅវិញ។
១០/ ភាពស្ងួតនៃទ្វារមាស
ការស្ងួតទ្វារមាសនេះជារឿងធម្មតាដែលអ្នកអាចជួបប្រទះម្តងម្កាល ប៉ុន្តែប្រសិនបើអ្នកសម្គាល់ឃើញថាស្ងួត ឬមានការរលាកច្រើននោះវាអាចជាសញ្ញានៃកម្រិតអរម៉ូនអ៊ឹស្ត្រូសែនទាប។
១១/ ការបាត់បង់ចំណង់ផ្លូវភេទ
នៅក្នុងនេះផងដែរអ័រម៉ូនតេស្តូស្តេរ៉ូនគឺជាអរម៉ូនបុរសដែលរាងកាយរបស់ស្ត្រីក៏ផលិតវាផងដែរ ហេតុដូច្នេះហើយប្រសិនបើអ័រម៉ូនតេស្តូស្តេរ៉ូនដែលផលិតនៅក្នុងរាងកាយស្រ្តីមានការធ្លាក់ចុះនោះអាចធ្វើឲ្យអ្នកមិនសូវចាប់អារម្មណ៍នឹងការរួមភេទជាងធម្មតាផងដែរ។
១២/ ការផ្លាស់ប្តូរសុដន់
កម្រិតអ័រម៉ូនអេស្ត្រូសែនអាចធ្វើឱ្យជាលិកាសុដន់មានការប្រែប្រួល ហើយថែមទាំងអាចបង្កឱ្យមានដុំពក ឬពងបែកនៅលើសុដន់ទៀតផង។ ដូច្នេះប្រសិនបើអ្នកសម្គាល់ឃើញថាមានការប្រែប្រួលទាំងនេះ អ្នកត្រូវប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យ។
១៣/ ក្តៅចេញពីខាងក្នុង និងញើសពេលយប់
ការដែលអ្នកមានអារម្មណ៍ថាក្តៅចេញពីខាងក្នុងខ្លួន ឬបែកញើសនៅពេលយប់គឺវាបង្ហាញថាអ្នកមានការប្រែប្រួលកម្រិតអរម៉ូន។

លើសពីនេះផងដែរអ្នកអាចស្វែងយល់ពីវិធីជាច្រើនដើម្បីព្យាបាលអតុល្យភាពអ័រម៉ូននៅក្នុងរាងកាយរបស់អ្នកតាមរយៈការផ្លាស់ប្តូររបៀបរស់នៅដ៏សាមញ្ញដែលមានការណែនាំពីវេជ្ជបណ្ឌិតដូចជា៖
• ឆ្លៀតពេលសម្រាក និងបន្ថយភាពតានតឹងសម្រាប់ខ្លួនអ្នក
• បង្កើនការទទួលទានជាតិអូមេហ្គា៣ និងការទទួលទានវីតាមីន
• ការធ្វើលំហាត់ប្រាណ
• ការផ្លាស់ប្តូររបបអាហាររបស់អ្នកដូចជាផឹកទឹកឲ្យបានច្រើន និងការទទួលទានអាហារដែលមានសុខភាពល្អ
• ឈប់ជក់បារី (The Women in Balance Institute បាននិយាយថាស្ត្រីដែលជក់បារីអស់រយៈពេល២ឆ្នាំ និងមានបញ្ហាអរម៉ូនធ្ងន់ធ្ងរជាងអ្នកដែលមិនជក់បារី។)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]