អង់គ្លេស៖ ក្រុមហង្សក្រហម Liverpool បានបញ្ចប់ភាពមិនដែលចាញ់ ក្នុងលីករបស់ក្រុមមេឃខៀវ Manchester City ក្នុងការប្រកួតយ៉ាងស្វិតស្វាញ ដោយបញ្ចប់ទៅដោយលទ្ធផល ៤-៣ កាលពីយប់មិញនេះ។
៤គ្រាប់ របស់ក្រុមដឹកនាំដោយលោក Klopp ធើ្វបានដោយខែ្សបម្រើ Chamberlain នាទី៩, ខែ្សប្រយុទ្ធ Roberto Firmino នាទី៥៩, ខែ្សប្រយុទ្ធ Mane នាទី៦១ និង Salah នាទី៦៨ ខណៈ ៣គ្រាប់សងវិញរបស់ក្រុមដឹកនាំដោយលោក Pep ធើ្វបានដោយខែ្សបម្រើស្លាប Sane នាទី៤០, Bernardo Silva នាទី៨៤ និង Guendogan នាទី៩០។
ចប់ការប្រកួត Liverpool អាចសងសឹកកាលពីដើមរដូវកាល ដែលខ្លួនបានចាញ់នៅទឹកដី Eithihad ដោយអាចយកឈ្នះនៅទឹកដី Anfield របស់ខ្លួនវិញ ដោយលទ្ធផល ៤-៣ នឹងបានបញ្ចប់កំណត់ត្រា មិនដែលចាញ់សោះ ក្នុងលីករបស់ Man City ថែមទៀតផង។





ដោយឡែក មួយគូទៀតវិញ គឺក្រុមកាំភ្លើងធំ Arsenal បានភ្លាត់ចាញ់ក្រុម Bournemouth ក្នុងលទ្ធផល ២-១ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]