ឥណ្ឌូនេស៊ី៖ ជាការពិតណាស់ ដោយសារតែបច្ចុប្បន្នជាសម័យបច្ចេកវិទ្យាជឿនលឿន ជីវិតរបស់មនុស្សយើងក៏រស់នៅ ផ្សារភ្ជាប់ដោយទំនើបកម្ម រួមទាំង អីុនធើណែត និងប្រព័ន្ធផ្សាយសង្គម ប៉ុន្តែក៏មានការពិបាកខ្លាំង ក្នុងការបែងចែកអ្វីដែលជាភាព និងមិនពិតដែរ។
យ៉ាងណាមិញ ការថតរូបក៏រឿងមួយដ៏ពេញនិយមផងដែរ សម្រាប់នៅក្នុងពេលបច្ចុប្បន្ននេះ ខណៈមានអ្នកខ្លះខំប្រឹងព្យាយាមកែសម្រួល ឬកាត់ត (Edit) រូបភាពខ្លួនឯង គ្រប់កម្មវិធីជាច្រើន ទាំងនៅលើទូរស័ព្ទ និងកំព្យូទ័រ ដើម្បីធ្វើយ៉ាងណាទទួលបាន រូបភាពស្អាតៗ គ្រាន់ទុកជាអនុស្សាវរីយ និងបង្ហោះអួតគេជាដើម។
មិនខុសគ្នាប៉ុន្មានទៅនឹង បុរសសញ្ជាតិឥណ្ឌូនេស៊ីម្នាក់នេះទេ ពិតជាមានស្នាដៃជំនាញខាងផ្នែកកាត់តរូបភាព ដោយទទួលបានការចាប់អារម្មណ៍ និងសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន។
យុវជនរូបនេះមានឈ្មោះថា លោក Syahril Ramadan រស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ លោក Syahril ត្រូវបានគេស្គាល់ និងចាត់ទុកថា ជាអ្នកមានជំនាញខាងផ្នែកកាត់តរូបភាពម្នាក់ ដោយប្រើប្រាស់នូវកម្មវិធីកាត់តរូបភាព Photoshop រហូតក្លាយខ្លួនជាតារាល្បីលើអីុនធើណែត បន្ទាប់ពីរូបភាពស្អាតៗ និងប្លែកៗជាច្រើនសន្លឹករបស់លោក ត្រូវបានបង្ហោះចែកចាយ។
នេះក៏ដោយសារតែ លោក Syahril បានកាត់តរូបខ្លួនឯង ដោយដាក់បញ្ចូលជាមួយនឹងបុគ្គលល្បីៗ ជាច្រើនលើពិភពលោក និងទាំងនៅក្នុងខ្សែភាពយន្តផ្សេងៗ ពោរពេញដោយភាពច្នៃប្រឌិត ដែលក្នុងនោះរួមមានដូចជា តារាចម្រៀងស្រីល្បីឈ្មោះ សញ្ជាតិអាមេរិក នាង Selena Gomez កីឡាករឆ្នើម Cristiano Ronaldo និងអតីតប្រធានាធិបតីអាមេរិក លោក Barack Obama ជាដើម។
រាល់រូបភាពទាំងអស់នោះ របស់លោក Syahril បានកាត់ត មើលទៅហាក់បីដូចរូបភាពពិតៗ មានគ្រប់ទម្រង់បែបបទនៃការថតរូប បង្កប់ដោយភាពទាក់ទាញ រស់រវើក ជាមួយនឹងការលេងស្ទាយទឹកមុខស៊ីគ្នាតែម្តង និងគួរឲ្យអស់សំណើចជាខ្លាំង ៕
ចង់ដឹងយ៉ាងណានោះ ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]