ភ្នំពេញ៖ តារាចម្រៀងស្រីសំនៀងស្រទន់ ដែលជាគ្រាប់ពេជ្រ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ត្រូវបានគេដឹងថា គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាព ព្រមទាំងកំពុងទទួលបាន ការគាំទ្រយ៉ាងច្រើនលើសលុប ពីសំណាក់មិត្តៗយុវវ័យ។
ជាក់ស្ដែង រាល់បទចម្រៀងរបស់តារាស្រីសាច់សខ្ចីរូនេះ ហាក់កំពុងតែកក្រើក ពេញបណ្ដាញហ្វេសប៊ុក ខណៈដែល MV ចម្រៀងថ្មីបែបមនោសញ្ចេតនា រណ្ដំចិត្តយុវវ័យ ដែលមានចំណងជើងថា « បើស្រលាញ់ ហេតុអ្វីបងមិនខ្វល់ » បានចេញ Full MV ។
ជាងនេះទៅទៀត គ្រាន់តែMV បទថ្មីរបស់កញ្ញា សុខ ពិសី ចេញផ្សាយលើបណ្ដាញសង្គម មិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែមានអ្នកចូលទស្សនា យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅហើយ ។
ចំពោះបទថ្មីនេះដែរ មិនត្រឹមតែពិរោះនោះទេ សូម្បីអត្ថន័យក៏ចាក់ដោតបេះដូង ដែលអាចធ្វើឲ្យអ្នកទស្សនា សឹងស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួនទៀតផង៕
ចង់ជ្រាបច្បាស់ថា MV បទថ្មីរបស់ សុខ ពិសី អត្ថន័យកម្សត់ខ្លាំងយ៉ាងណា ទស្សនា វីដេអូទាំងអស់គ្នា៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]