អាការហើមពោះ (តឹងពោះ) គឺជាបញ្ហាធម្មតាមួយដែលអ្នកណាៗក៏តែងតែជួបប្រទះ ដែលវាភាគច្រើនកើតមានឡើង ដោយសារការទទួលទានចំណីអាហារមិនល្អ កើតស្ត្រេស  មានសារធាតុរាវនៅក្នុងពោះច្រើន ដូចជាហ្គាស (ឧស្ម័ន ឬខ្យល់) ជាដើម ដែលវាធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។  អាការនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនសូវស្រួលក្នុងខ្លួន  តឹងពោះ  មិនដើរខ្យល់  ​ឬដើរខ្យល់ច្រើនដងជាដើម (ផោម) ​ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្មាសអៀនមនុស្សជុំវិញខ្លួន។

ទោះជាយ៉ាងណាអាការរហើមពោះនេះ ជារឿងធម្មតាគ្មានអ្វីដែលគួរឱ្យព្រួយបារម្ភទេ ដោយវាអាចនឹងបាត់ដោយឯកឯងបានត្រឹមតែរយៈពេលប៉ុន្មានថ្ងៃតែប៉ុណ្ណោះ តែយើងក៏មានគន្លឹះមួយចំនួនផងដែរ ដើម្បីជួយធ្វើការការពារ និងព្យាបាលអាការហើមពោះនេះឱ្យឆាប់ធូរស្បើយ។

ខាងក្រោមនេះជាគន្លឹះទាំង ៨យ៉ាងដែលអាចជួយការពារ ថែមទាំងព្យាបាលអាការហើមពោះបានយ៉ាងប្រសើរ រួមមាន៖

អាការនៃការកើតជំងឺហើមពោះ(តឹងពោះ) គឺជាបញ្ហាធម្មតាមួយដែលអ្នកណាៗក៏តែងតែជួបប្រទះ ដែលវាភាគច្រើនកើតមានឡើង ដោយសារតែការទទួលទានចំណីអាហារមិនល្អ កើតស្ត្រេស មានសារធាតុរាវនៅក្នុងពោះច្រើន

# ទទួលទានទឹកឱ្យបានច្រើន

ទឹកគឺចាំបាច់ណាស់សម្រាប់សុខភាព និងការរស់នៅ ដូច្នេះការទទួលទានទឹកឱ្យបានច្រើនជាមធ្យម ៦ ទៅ៨កែវក្នុងមួយថ្ងៃ អាចជួយធ្វើឱ្យរាងកាយរបស់អ្នកមានសំណើម ថែមទាំងរួមចំណែកធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អផងដែរ។ ទឹកសុទ្ធ ឬទឹកធម្មតាគឺល្អបំផុតសម្រាប់សុខភាព តែគួរចៀសវាងផងដែរ ការទទួលទានភេសជ្ជៈកំប៉ុង សូដា និងផលិតផលទឹកដោះគោច្រើនហួសហេតុពេក ដែលធ្វើឱ្យអ្នកតឹងពោះ និងមានបញ្ហាឧស្ម័នក្នុងក្រពះពោះវៀន។

ទឹកគឺចាំបាច់ណាស់សម្រាប់សុខភាព និងការរស់នៅ ដូច្នេះការទទួលទានទឹកឱ្យបានច្រើនជាមធ្យម ៦ ទៅ៨កែវក្នុងមួយថ្ងៃ អាចជួយធ្វើឱ្យរាងកាយរបស់អ្នកមានសំណើម ថែមទាំងរួមចំណែកធ្វើឱ្យប្រព័ន្ធរំលាយអាហារ

# កាត់បន្ថយអាហារដែលមានជាតិម្សៅ

អាហារដែលធ្វើចេញពីម្សៅផ្ទុកទៅដោយជាតិស្ករជាច្រើន បើទោះបីជាអាចផ្តល់ថាមពលដល់រាងកាយរបស់អ្នកក៏ពិតមែន តែក្នុងករណីអ្នកទទួលទានវាច្រើនពេក វាបែរជាធ្វើឱ្យរាងកាយផ្ទុកនូវជាតិទឹកជាច្រើន ដែលអាចធ្វើឱ្យអ្នកមានអាការហើមពោះ។ ដូច្នេះប្តូរពីការទទួលទានមី ​នំប៉័ង និងអាហារធ្វើចេញពីម្សៅ ដោយជំនួសមកជាការទទួលទានបន្លែ និងផ្លែឈើបែបធម្មជាតិប្រសើរជាង ដែលមិនត្រឹមតែល្អចំពោះសុខភាព ថែមទាំងការពារអាការហើមពោះផងដែរ។

ប្តូរពីការទទួលទានមី ​នំប៉័ង និងអាហារធ្វើចេញពីម្សៅ ដោយជំនួសមកជាការទទួលទានបន្លែ និងផ្លែឈើបែបធម្មជាតិប្រសើរជាង

# ទទួលទានអាហារក្នុងបរិមាណតិចល្មម

ការទទួលទានអាហារច្រើនពេក ក៏ជាមូលហេតុដែលធ្វើឱ្យអ្នកមានអាការហើមពោះផងដែរ។ ដូច្នេះក្នុងមួយពេលៗអ្នកគួរតែទទួលទានអាហារក្នុងបរិមាណតិចសមល្មមបានហើយ ហើយប្រសិនជាឃ្លានអ្នកគួរតែទទួលទានឱ្យបានច្រើនដង តែញ៉ាំម្តងបន្តិចៗទើបជាការល្អចំពោះសុខភាព។

ក្នុងមួយពេលៗអ្នកគួរតែទទួលទានអាហារក្នុងបរិមាណតិចសមល្មមបានហើយ ហើយប្រសិនជាឃ្លានអ្នកគួរតែទទួលទានឱ្យបានច្រើនដង តែញ៉ាំម្តងបន្តិចៗទើបជាការល្អចំពោះសុខភាព

# កាត់បន្ថយបរិមាណអំបិល

អាហារដែលមានជាតិប្រៃច្រើន ក៏ជាហេតុផលមួយផងដែរ ដែលធ្វើឱ្យអ្នកមានអាការហើមពោះ ដោយសារជាតិប្រៃធ្វើឱ្យអ្នកស្រេកទឹក ហើយសារធាតុរាវនឹងផ្ទុកនៅក្នុងពោះ ធ្វើឱ្យអ្នកកើតមានអាការហើមពោះ។ ការទទួលទានអំបិល (ប្រៃ) គួរប្រើប្រាស់ត្រឹម ២៥០០មីលីក្រាមបានហើយក្នុងមួយថ្ងៃ។

អាហារដែលមានជាតិប្រៃច្រើន ក៏ជាហេតុផលមួយផងដែរ ដែលធ្វើឱ្យអ្នកមានអាការហើមពោះ ដោយសារតែជាតិប្រៃធ្វើឱ្យអ្នកស្រេកទឹក ហើយសារធាតុរាវនឹងផ្ទុកនៅក្នុងពោះ

# ចៀសវាងអាហារដែលផលិតពីស្ករកែច្នៃ

ភេសជ្ជៈ ឬអាហារដែលផលិតឡើងពីស្ករកែច្នៃ មានសារធាតុ Xylitol Sorbitol Aspartame និង Mannitol ដែលអាចបំផ្លាញសុខភាពរបស់អ្នកបាន ថែមទាំងអាចធ្វើឱ្យពោះរបស់អ្នកផ្ទុកនូវជាតិហ្គាស ឬឧស្ម័នដែលធ្វើឱ្យកើតមាននូវអាការហើមពោះ។ ដូច្នេះអ្នកគួរចៀងវាង និងនៅឱ្យឆ្ងាយពីអាហារអស់ទាំងនេះ។

ភេសជ្ជៈ ឬអាហារដែលផលិតឡើងពីស្ករកែច្នៃ មានសារធាតុ Xylitol Sorbitol Aspartame និង Mannitol ដែលអាចបំផ្លាញសុខភាពរបស់អ្នកបាន ថែមទាំងអាចធ្វើឱ្យពោះរបស់អ្នកផ្ទុកនូវជាតិហ្គាស ឬឧស្ម័នដែលធ្វើឱ្យកើតមាននូវអាការហើមពោះ

# ទទួលទានអាហារដែលមានជាតិកាកសរសៃ

អាហារដែលផ្ទុកនូវជាតិកាកសរសៃ មានប្រយោជន៍ខ្លាំងណាស់សម្រាប់ជំនួយសុខភាពក្រពះ និងពោះវៀនរបស់អ្នក ថែមទាំងអាចការពារ និងព្យាបាលអាការហើមពោះផងដែរ។ ដូច្នេះអ្នកគួរតែទទួលទានរាល់អាហារបន្លែផ្លែឈើដែលមានជាតិកាកសរសៃយ៉ាងហោចមួយថ្ងៃឱ្យបាន ២០ក្រោម ទៅ២៥ក្រោម ជាពិសេសកុំភ្លេចទទួលទានទឹកឱ្យបានច្រើនផង។

អាហារដែលផ្ទុកនូវជាតិកាកសរសៃ មានប្រយោជន៍ខ្លាំងណាស់សម្រាប់ជំនួយសុខភាពក្រពះ និងពោះវៀនរបស់អ្នក ថែមទាំងអាចការពារ និងព្យាបាលអាការហើមពោះផងដែរ

# ទំពារអាហារយឺតៗមួយៗ

ទម្លាប់ នៃការទទួលទានអាហារលឿនពេក ក៏ជាហេតុផលចម្បងមួយដែរ ដែលនាំខ្យល់ចូលទៅក្នុងពោះច្រើន ហើយធ្វើឱ្យអ្នកមានអាការហើមពោះ។ ដូច្នេះរាល់ពេលទទួលទានអាហារដែលត្រូវតែផ្តោតអារម្មណ៍ទៅលើអាហារដែលទទួលទានដោយការទំពារមួយៗនិងឱ្យបានល្អិត ព្រមទាំងចៀសវាងការផ្តោតអារម្មណ៍ទៅលើទូរទស្សន៍ និងការនិយាយទូរស័ព្ទដៃជាដើម។

រាល់ពេលទទួលទានអាហារដែលត្រូវតែផ្តោតអារម្មណ៍ទៅលើអាហារដែលទទួលទានដោយការទំពារមួយៗនិងឱ្យបានល្អិត

# ទទួលទានពពួកបន្លែ និងផ្លែឈើឱ្យបានសមស្រប

បើទោះបីជាបន្លែ និងផ្លែឈើមួយចំនួនធ្វើឱ្យអ្នកមានសុខភាពល្អក៏ពិតមែន តែវាក៏អាចធ្វើឱ្យអ្នកមានបញ្ហាហើមពោះបានដែរដូចជា៖ ផ្លែស្វាយ ព័រ ឆ័រី ទំពាំងបាយជូរ ផ្កាខាត់ណាខៀវ ផ្កាខាត់ណា និងបន្លែផ្លែឈើដទៃទៀត។ ដូច្នេះជំនួសឱ្យអាហារទាំងអស់នេះ ដើម្បីការពារ និងព្យាបាលអាការហើមពោះ អ្នកគួរតែទទួលពពួកបន្លែផ្លែឈើដែលមានជាតិស្ករតិចដូចជា៖ ផ្លែស្រ្តប័រី ប្លូប័រី ផ្លែក្រូច ត្រសក់ និងពពួកបន្លែដទៃទៀតឱ្យបានច្រើនជំនួសវិញប្រសើរជាង។

ក្រៅពីនេះក៏មានវិធីធម្មជាតិធ្វើភេសជ្ជៈជាច្រើនមុខ ដែលអាចជួយបំបាត់អាការហើមពោះបានផងដែរ៕  

អ្នកគួរតែទទួលពពួកបន្លែផ្លែឈើដែលមានជាតិស្ករតិចដូចជា៖ ផ្លែស្រ្តប័រី ប្លូប័រី ផ្លែក្រូច ត្រសក់ និងពពួកបន្លែដទៃទៀតឱ្យបានច្រើនជំនួសវិញប្រសើរជាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]