លំពែង បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងខ្លួនរបស់អ្នក។ លំពែង គឺជាក្រពេញដែលបញ្ចេញនូវអង់ស៊ីមរំលាយអាហារ និងជួយក្នុងការស្រូបយកសារធាតុចិញ្ចឹមផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ លំពែងក៏អាចជួយគ្រប់គ្រង កម្រិតជាតិស្ករនៅក្នុងខ្លួន តាមរយៈការបង្កើតអាំងស៊ុយលីន គ្លុយកាកុង (Glucagon) និងអ័រម៉ូនដទៃទៀត។

ជាការពិតណាស់ ដោយសារតែ លំពែងជួយគ្រប់គ្រងកន្លែងជាច្រើន នៃរាងកាយរបស់អ្នកបែបនេះហើយ ទើបវាជារឿងសំខាន់បំផុត ដើម្បីការពារលំពែងឲ្យមានសុខភាពល្អ ជាពិសេស ការពារលំពែងពីជំងឺមហារីក។

រូបភាពតំណាង

១/ ឈប់ជក់បារី

មធ្យោបាយដ៏ល្អបំផុត ដើម្បីបង្ការមហារីកលំពែង ក៏ដូចជាការកាត់បន្ថយហានិភ័យនៃជំងឺមហារីកលំពែងនោះ គឺការឈប់ជក់បារី។

នៅក្នុងករណីនេះផងដែរ ការស្រាវជ្រាវបានលើកឡើងថា ដោយសារតែ សារធាតុមហារីកដែលចេញពីបារី វាបានចូលទៅក្នុងឈាមរបស់អ្នកជក់ ទើបជាហេតុដែលនាំឲ្យមានការបំផ្លាញ លំពែងកើតឡើង។

២/ កាត់បន្ថយការញ៉ាំជាតិអាល់កុល

ការទទួលទានជាតិអាល់កុលខ្ពស់ អាចបង្កើនហានិភ័យ នៃជំងឺមហារីកលំពែង។ ម្យ៉ាងទៀតជម្ងឺក្រិនថ្លើម ដែលបណ្តាលមកពីការផឹកស្រា ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យ នៃជំងឺមហារីកលំពែងផងដែរ។

ហេតុដូចនេះ វាចាំបាច់ណាស់ដែលអ្នកត្រូវកំណត់ ការទទួលទានជាតិអាល់កុលប្រចាំថ្ងៃរបស់អ្នក។

កាត់បន្ថយការញ៉ាំជាតិអាល់កុល

៣/ សម្រកទម្ងន់

មូលហេតុមួយក្នុងចំណោមមូលហេតុដទៃទៀត ដែលបណ្តាលឲ្យកើតមានជំងឺមហារីកលំពែងនោះ គឺការធាត់ខ្លាំងពេក។ ដូច្នេះអ្នកអាចចាប់ផ្តើម សម្រកទម្ងន់តាមរយៈការហាត់ប្រាណ និងអាហារដែលមានសុខភាពល្អ ដើម្បីទប់ស្កាត់អំពីជំងឺមួយនេះ។

៤/ ការកំណត់ការទទួលសាច់ក្រហម និងពពួកសាច់បក្សី

ដោយយោងតាមការស្រាវជ្រាវមួយ បានបង្ហាញថា ការទទួលទានសាច់ក្រហមច្រើនពេក អាចមានហានិភ័យខ្ពស់ នៃជំងឺមហារីកលំពែង ជាពិសេសចំពោះបុរស។

ហេតុដូចនេះហើយ ចូរកំណត់ការទទួលទាន សាច់ពណ៌ក្រហម នៅក្នុងរបបអាហាររបស់អ្នក។ អុ្នកអាចទទួលទានវាម្តង ឬពីរដងក្នុងមួយសប្តាហ៍ ឬបរិភោគត្រីជំនួសឲ្យសាច់ក្រហមកាន់តែជាការប្រសើរ និងចៀសវាងការទទួលទាន ស្បែកសាច់បក្សី (ទទួលទានដោយយកស្បែកចេញ) ។

សម្រកទម្ងន់

៥/ ការកំណត់ការទទួលទានសាច់កែច្នៃ

ដើម្បីកាត់បន្ថយហានិភ័យ នៃជំងឺមហារីកលំពែង សូមព្យាយាមកាត់បន្ថយ ឬលុបបំបាត់ការទទួលទានសាច់កែច្នៃ ដូចជា សាច់ក្រក សាច់ជ្រូក (សាច់ជ្រូកបីជាន់ដែលមានខ្លាញ់ច្រើន) ពពួកប្រហិត (Hot Dog) សាច់គោងៀត និងជ្រូកខ្វៃ ឬឆ្អើរ ជាដើម។

ការកំណត់ការទទួលទានសាច់កែឆ្នៃ

៦/ ទៅពិគ្រោះជាមួយគ្រូពេទ្យ

ជាការពិតណាស់ វិធីសាស្រ្តបង្ការទាំងអស់ មិនប្រាកដថា វិធីទាំងនោះអាចការពារជំងឺមហារីកលំពែងបាននោះឡើយ។ ដូច្នេះប្រសិនបើអ្នក សម្គាល់ឃើញថា មានរោគសញ្ញានៃជំងឺមហារីកលំពែង ដូចខាងក្រោមនេះ អ្នកគួរតែទៅជួបគ្រូពេទ្យ។

• សុខៗស្រាប់តែមានអារម្មណ៍ថា នឿយហត់អស់កម្លាំង ទាំងមិនដឹងមូលហេតុ

• ឈឺចាប់នៅពោះ ឬកណ្តាលខ្នង

• ហើម រាគម្តងហើយម្តងទៀត ចង្អោររកកល់នឹងក្អួត ឬបញ្ហាការរំលាយអាហាររ៉ាំរ៉ៃ (អាចធ្វើឱ្យក្អួត)

• ការផ្លាស់ប្តូរកម្រិតជាតិស្ករនៅក្នុងឈាម

• មានជំងឺទឹកនោមផ្អែម

• មិនឃ្លានអាហារ

• ស្រកទម្ងន់ និងរោគសញ្ញាមួយចំនួនទៀត៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]