រាល់ជំងឺទាក់ទងនឹងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល គឺជាជំងឺមួយដែលកំពុងបន្តគំរាមកំហែងអាយុជីវិតរបស់មនុស្សនៅក្នុងពេលសម័យបច្ចុប្បន្ននេះ ដែលភាគច្រើនកើតមាននៅលើអ្នកដែលមានវ័យកណ្តាលឡើងទៅដល់វ័យចំណាស់។

ជាពិសេស គឺជំងឺដាច់សរសៃឈាមខួរក្បាល គឺជាស្ថានភាពមួយដែលខួរក្បាលរងការរលាក ឬរងការរាំងស្ទះផ្សេងៗ ហើយមានការហូរឈាមភ្លាមៗនៅក្នុងខួរក្បាល ដែលអាចធ្វើឱ្យស្លាប់ផ្នែកណាមួយនៃខួរក្បាល នាំឱ្យឈានទៅរកពិការភាពអវយវៈមួយចំនួនក្នុងរាងកាយ ព្រមទាំងអាចប្រឈមមុខនឹងសេចក្តីស្លាប់ផងដែរ។ 

ដោយសារតែជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលវាជាស្ថានភាពមួយ ដែលកើតឡើងភ្លាមៗ ដូច្នេះហើយមានតែការថែទាំសុខភាពឱ្យបានត្រឹមត្រូវ និងចៀសវាងទម្លាប់ដូចជាការផឹកគ្រឿងស្រវឹងហួសកម្រិត និងជក់បារី ជាដើម។ ដោយងាកមកធ្វើការហាត់ប្រាណឱ្យបានទៀងទាត់ទើបជាការប្រសើរ។

ក្រៅពីនេះ យើងនឹងលើកយកវិធីធម្មជាតិ និងគន្លឹះមួយចំនួនដែលអាចជួយការពារអ្នកពីជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលបានផងដែរដូចខាងក្រោម៖

# វីធីធម្មជាតិការពារជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល

១. ទឹកខ្មេះប៉ោម (Apple Cider Vinegar)

ទឹកខ្មេះប៉ោម គឺជាគ្រឿងផ្សំធម្មជាតិមួយដែលមានប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ ហើយវាក៏មានលទ្ធភាពអាចទប់ស្កាត់រាល់ជំងឺទាក់ទងនឹងបេះដូង និងដាច់សរសៃឈាមខួរក្បាល ដូចជា ជួយបន្សាបជាតិពុលចេញពីឈាម និងជួយជំរុញចលនាលំហូរឈាមជាដើម។

មានវិធីជាច្រើនដែលអ្នកអាចយកទឹកខ្មេះប៉ោម( ទឹកខ្មេះប៉ោម Apple Cider Vinegar រកទិញនៅរាល់ផ្សារទំនើប) មកធ្វើជាគ្រឿងផ្សំប៉ូវសុខភាព ឬអាចលាយជាមួយនឹងទឹកធម្មតា និងទឹកផ្លែឈើសម្រាប់ទទួលទានងាយៗក៏បាន។

ទឹកខ្មេះប៉ោម គឺជាគ្រឿងផ្សំធម្មជាតិមួយដែលមានប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់ ហើយវាក៏មានលទ្ធភាពអាចទប់ស្កាត់រាល់ជំងឺទាក់ទងនឹងបេះដូង និងដាច់សរសៃឈាមខួរក្បាល

២. ខ្លាញ់ត្រី

ពពួកខ្លាញ់ត្រីបាតសមុទ្រ មានផ្ទុកនូវអូមេហ្គា៣ (Omega3) ដែលមានប្រយោជន៍សម្រាប់សុខភាពបេះដូង និងអ្នកដែលមានបញ្ហាកម្រិតកូឡេស្តឺរ៉ល។ ជាពិសេសវាក៏អាចជំនួយបេះដូង ប្រព័ន្ធសរសៃប្រសាទ និងសុខភាពផ្លូវចិត្តផងដែរ។

ដូច្នេះអ្នកអាចទទួលទានពពួកត្រីសមុទ្រដូចជា សាម៉ុងជាដើម ឬអាចប្រើគ្រាប់ថ្នាំខ្លាញ់ត្រី (Fish Oil) ក៏បាន តែកុំភ្លេចប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញមុននឹងធ្វើការប្រើប្រាស់ទើបជាការប្រសើរ។

ខ្លាញ់ត្រីបាតសមុទ្រ មានផ្ទុកនូវអូមេហ្គា៣ (Omega3) ដែលមានប្រយោជន៍សម្រាប់សុខភាពបេះដូង និងអ្នកដែលមានបញ្ហាកម្រិតកូឡេស្តឺរ៉ល។ ជាពិសេសវាក៏អាចជំនួយបេះដូង ប្រព័ន្ធសរសៃប្រសាទ និងសុខភាពផ្លូវចិត្តផងដែរ

៣. ខ្ញី

ជាតិហឹរដែលមាននៅក្នុងខ្ញី អាចជំនួយដល់សុខភាពបានច្រើនយ៉ាងណាស់ ជាពិសេសថែមទាំងអាចជួយកាត់បន្ថយកម្រិតកូឡេស្តឺរ៉លមិនល្អ ធ្វើឱ្យចលនាឈាមរត់បានស្រួល ថែមទាំងអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ដូចជាគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

ដូច្នេះដើម្បីសុខភាពបេះដូង អ្នកអាចទទួលទានខ្ញីក្នុងរបបអាហារទទួលទានប្រចាំថ្ងៃក្នុងមួយសប្តាហ៍ ២ស្លាបព្រា (ម្សៅខ្ញី) ឬអាចទទួលទានជាតែខ្ញីសុទ្ធៗក៏បាន។

ជាតិហឹរដែលមាននៅក្នុងខ្ញី អាចជំនួយដល់សុខភាពបានច្រើនយ៉ាងណាស់ ជាពិសេសថែមទាំងអាចជួយកាត់បន្ថយកម្រិតកូឡេស្តឺរ៉លមិនល្អ ធ្វើឱ្យចលនាឈាមរត់បានស្រួល ថែមទាំងអាចកាត់បន្ថយហារនិភ័យនៃជំងឺបេះដូង

៤. មើមការ៉ុត

ការ៉ុត មានផ្ទុកទៅដោយសារធាតុ Beta-Carotene និងសារធាតុ Carotenoids សំខាន់ៗជាច្រើនមុខទៀត ដែលមានប្រយោជន៍សម្រាប់ជំនួយសុខភាពបេះដូង ថែមទាំងអាចមានសមត្ថភាពកាត់បន្ថយហារនិភ័យនៃជំងឺទាក់ទងនឹងបញ្ហាបេះដូងដល់ទៅ ៦៤ភាគរយ។

អ្នកអាចប្រើប្រាស់មើមការ៉ុតជាអាហារសម្រាប់ទទួលទានបានច្រើនបែប ដោយការយកវាជារបបអាហារ ឬបន្លែទទួលទាន និងអាចយកមកកិនក្រឡុកជាភេសជ្ជៈស្រស់ៗក៏បានដែរ។

ការ៉ុត មានផ្ទុកទៅដោយសារធាតុ Beta-Carotene និងសារធាតុ Carotenoids សំខាន់ៗជាច្រើនមុខទៀត ដែលមានប្រយោជន៍សម្រាប់ជំនួយសុខភាពបេះដូង

៥.ផ្ទីរបន្លា

បន្លែមួយនេះ ផ្ទុកទៅដោយជាតិកាល់ស្យូម ដែលអាចជំនួយសុខភាពបេះដូង និងកាត់បន្ថយហានិភ័យបញ្ហាជំងឺបេះដូងដូចជា ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមបេះដូងជាដើម។

ដូច្នេះគួរតែយកបន្លែមួយនេះជារបបអាហារទទួលទានជាប្រចាំ និងយកធ្វើជាសាឡាត់ក៏បាន។

បន្លែមួយនេះ ផ្ទុកទៅដោយជាតិកាល់ស្យូម ដែលអាចជំនួយសុខភាពបេះដូង និងកាត់បន្ថយហានិភ័យបញ្ហាជំងឺបេះដូងដូចជា ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមបេះដូងជាដើម

៦. ប្រេងដូង

ប្រេងដូងពោរពេញដោយអាស៊ីតខ្លាញ់ឆ្អែត ដែលអាចជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹមពីរបបអាហារទទួលទានផ្សេងៗ និងជំនួយដល់សុខភាពបេះដូង ចៀសឆ្ងាយពីបញ្ហាជំងឺទាក់ទងនឹងបេះដូងដូចជា ជំងឺគាំងបេះដូង និងដាច់សរសៃឈាមបេះដូងជាដើម។ ក្រៅពីនេះវាក៏អាចមានសមត្ថភាពជួយបង្កើនសុខភាពខួរក្បាលបានផងដែរ។

ប្រេងដូងពោរពេញដោយអាស៊ីតខ្លាញ់ឆ្អែត ដែលអាចជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹមពីរបបអាហារទទួលទានផ្សេងៗ និងជំនួយដល់សុខភាពបេះដូង ចៀសឆ្ងាយពីបញ្ហាជំងឺទាក់ទងនឹងបេះដូង

៧. ទឹកសណ្តែក

ទឹកសណ្តែកអាចមានលទ្ធភាពជួយព្យាបាល និងទប់ស្កាត់រាល់បញ្ហាជំងឺទាក់ទងនឹងបេះដូង ដូចជាជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ក្រៅពីនេះ វាថែមទាំងអាចកាត់បន្ថយឱកាសនៃការកើតជំងឺបេះដូង ដោយសារតែវាអាចជួយកាត់បន្ថយសម្ពាធឈាមបានផងដែរ។

ដូច្នេះការទទួលទានទឹកសណ្តែកត្រឹមតែ ៥០០មីលីលីត្រ ជាមួយនឹងស្ករស ៥០ក្រាមជាប្រចាំ អាចបញ្ឈប់ការកន្តរាក់នៃសាច់ដុំបេះដូង ថែមទាំងអាចបន្ថយឱកាសនៃការកើតជំងឺទាក់ទងនឹងបេះដូងបានយ៉ាងប្រសើរ។

ទឹកសណ្តែកអាចមានលទ្ធភាពជួយព្យាបាល និងទប់ស្កាត់រាល់បញ្ហាជំងឺទាក់ទងនឹងបេះដូង ដូចជាជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

ក្រៅពីការពារជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល យើងក៏បន្តមកតាមដានគន្លឹះសំខាន់ៗមួយចំនួនទៀត ដែលអ្នកត្រូវតែអនុវត្តដើម្បីធ្វើឱ្យជំងឺកាចសាហាវទាំងនោះកាន់តែបាត់បង់ឱកាសក្នុងការប៉ះពាល់ដល់សុខភាពរបស់អ្នកបានដូចខាងក្រោមនេះ៖

# គន្លឹះការពារជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល

១. ត្រូវធ្វើការបន្ថយសម្ពាធឈាម និងការពារសម្ពាធឈាមឡើងខ្ពស់ដោយការហាត់ប្រាណ និងហាត់យូហ្គា។ ដោយសារតែជំងឺលើសឈាម អាចជួយទៅបង្កើនឱកាសនៃការកើតជំងឺទាក់ទងនឹង បេះដូង និងដាច់សរសៃឈាមខួរក្បាល។

២. ត្រូវឧស្សាហ៍តាមដានសុខភាពឱ្យបានទៀងទាត់ ព្រោះអាចនឹងមានរោគសញ្ញាមួយចំនួន ដាស់តឿនមុននឹងកើតមានបញ្ហាជំងឺបេះដូង និងដាស់សរសៃឈមខួរក្បាល។ នៅពេលដែលអ្នកបានដឹងមុន អ្នកនឹងអាចត្រូវបានណែនាំដោយវេជ្ជបណ្ឌិតក្នុងការប្រើប្រាស់ថ្នាំមួយចំនួនដែលអាចទប់ស្កាត់រាល់បញ្ហាកុំឱ្យកើតមានបាន។

៣. មិនត្រូវទទួលទានអាហារដែលមានជាតិស្ករច្រើនពេក និងជាតិសូដ្យូម(ប្រៃ) ច្រើនពេកនោះទេ។ ព្រោះវាសុទ្ធតែអាចធ្វើឱ្យមានបញ្ហាស្ទះសរសៃឈាមអាក់ទ័រ និងបង្កើនឱកាសនៃការកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។

៤. ត្រូវហាត់ប្រាណជាប្រចាំ មិនថាតែរត់ ដើរ ធាក់កង់ ហែលទឹក និងទម្លាប់ហាត់ងាយៗនៅផ្ទះទេ សុទ្ធតែមានផលល្អចំពោះសុខភាពបេះដូង រក្សាសម្ពាធឈាម និងអាចជួយបន្ថយហានិភ័យនៃជំងឺទាក់ទងនឹងបេះដូង ព្រមទាំងបញ្ហាប្រព័ន្ធរំលាយអាហារទៀតផង។

៥.គេងឱ្យបានគ្រប់គ្រាន់យ៉ាងហោចឱ្យបាន ៦ទៅ៨ម៉ោងក្នុងមួយថ្ងៃ។ ដោយសារតែការគេងគ្រប់គ្រាន់មិនត្រឹមតែល្អចំពោះសុខភាពរាងកាយទាំងមូលទេ តែថែមទាំងល្អចំពោះសុខភាពបេះដូង និងការពារជំងឺទាក់ទងនឹងបេះដូងបានយ៉ាងប្រសើរផងដែរ៕

គន្លឹះសំខាន់ៗមួយចំនួនទៀត ដែលអ្នកត្រូវតែអនុវត្តដើម្បីធ្វើឱ្យជំងឺកាចសាហាវទាំងនោះកាន់តែបាត់បង់ឱកាសក្នុងការប៉ះពាល់ដល់សុខភាពរបស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]