ក្រៅពីការទទួលទានទឹកត្នោតខ្មែរស្រស់ៗ ខ្មែរយើងក៏និយមយកទឹកត្នោតផ្អែមស្រស់ៗមកផលិតជាទឹកត្នោតជូរសម្រាប់ការទទួលទានជំនួសឱ្យគ្រឿងស្រវឹងដូចជាស្រា និងបៀរជាដើមផងដែរ។

ទឹកត្នោតជូរ ត្រូវបានគេដឹងថា ផ្ទុកដោយជាតិស្ករ ប្រូតេអ៊ីន កាបូហាយដ្រាត(Carbohydrate) អាមីណូអាស៊ីត (Amino Acid) វីតាមីន C មេដំបែ (Yeast) ប៉ូតាស្យូម ស័ង្កសី ម៉ាញ៉េស្យូម ជាតិដែក  វីតាមីន B1, B2, B3 និង B6 ដែលសុទ្ធតែមានប្រយោជន៍ចំពោះសុខភាពដែលអ្នកមិនធ្លាប់បានដឹង។

ដូច្នេះមកតាមដានទាំងអស់គ្នា ថាតើទឹកត្នោតជូរមានប្រយោជន៍អ្វីខ្លះចំពោះសុខភាព និងសម្រស់៖

*** សូមអានកំណត់ចំណាំនៅអត្ថបទក្រោមគេបង្អស់ ***

ក្រៅពីការទទួលទានទឹកត្នោតខ្មែរស្រស់ៗ ខ្មែរយើងក៏និយមយកទឹកត្នោតផ្អែមស្រស់ៗមកផលិតជាទឹកត្នោតជូរសម្រាប់ការទទួលទានជំនួសឱ្យគ្រឿងស្រវឹង

១. ជំនួយកែវភ្នែក

ទឹកត្នោតជូរមានផ្ទុកទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C (Ascobic Acid) វីតាមីន B1 (Thiamine) និងសារធាតុសំខាន់ៗជាច្រើនទៀត ដែលមានលទ្ធភាពអាចជំនួយគ្រាប់ភ្នែកឱ្យមានភ្លឺថ្លា និងចៀសឆ្ងាយពីជំងឺទាក់ទងនឹងក្រសែភ្នែកផ្សេងៗ។

ទឹកត្នោតជូរមានផ្ទុកទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C (Ascobic Acid) វីតាមីន B1 (Thiamine) និងសារធាតុសំខាន់ៗជាច្រើនទៀត ដែលមានលទ្ធភាពអាចជំនួយគ្រាប់ភ្នែកឱ្យមានភ្លឺថ្លា

២.កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ការទទួលទានទឹកត្នោតជូរក្នុងបរិមាណសមល្មម អាចជួយកាត់បន្ថយរាល់បញ្ហាទាក់ទងនឹងជំងឺបេះដូង  ដូចជាជំងឺគាំងបេះដូង  ខ្សោយបេះដូង និងជំងឺសរសៃឈាមបេះដូងជាដើម។ ម្យ៉ាងវិញទៀត ជាតិប៉ូតាស្យូម ដែលមាននៅក្នុងទឹកត្នោតជូរ ក៏អាចជួយបង្កើនមុខងារបេះដូងឱ្យមានសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃជំងឺឡើងសម្ពាធឈាមផងដែរ។

ការទទួលទានទឹកត្នោតជូរក្នុងបរិមាណសមល្មម អាចជួយកាត់បន្ថយរាល់បញ្ហាទាក់ទងនឹងជំងឺបេះដូង ដូចជាជំងឺគាំងបេះដូង ខ្សោយបេះដូង និងជំងឺសរសៃឈាមបេះដូង

៣. ប្រយុទ្ធប្រឆាំងនឹងមហារីក

ទឹកត្នោតជូរ មានផ្ទុកទៅដោយ វីតាមីន B2 (Riboflavin) ដែលអាចមានសមត្ថភាពរារាំង និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកោសិកាមហារីក និងផលប៉ះពាល់ពីរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាព។

ទឹកត្នោតជូរ មានផ្ទុកទៅដោយ វីតាមីន B2 (Riboflavin) ដែលអាចមានសមត្ថភាពរារាំង និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកោសិកាមហារីក និងផលប៉ះពាល់ពីរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ដល់សុខភាព

៤.ជួយសរសៃសក់ ក្រចក និងស្បែក

ជាតិដែក និងវីតាមីន B ដែលមាននៅក្នុងទឹកត្នោតជូរ អាចជំនួយ និងលើកកម្ពស់សុខភាពសរសៃសក់ ក្រចក និងស្បែក។ បន្ថែមពីនេះវាថែមទាំងជួយធ្វើឱ្យកោសិកាស្បែកមានសុខភាពល្អ មានភាពស្រស់ស្អាត និងក្មេងជាងវ័យផងដែរ។

ជាតិដែក និងវីតាមីន B ដែលមាននៅក្នុងទឹកត្នោតជូរ អាចជំនួយ និងលើកម្ពស់សុខភាពសរសៃសក់ ក្រចក និងស្បែក

៥. បង្កើនកម្រិតទឹកដោះ

ទឹកត្នោតជូរ ថែមទាំងអាចជួយបង្កើនកម្រិតទឹកដោះសម្រាប់ម្តាយ ដែលកំពុងតែបំបៅកូនដោយទឹកដោះផងដែរ។ បន្ថែមពីនេះ ថែមទាំងអាចបង្ការមេរោគឆ្លងផ្សេងៗបានយ់ាងប្រសើរទៀតផង។

ទឹកត្នោតជូរ ថែមទាំងអាចជួយបង្កើនកម្រិតទឹកដោះសម្រាប់ម្តាយ ដែលកំពុងតែបំបៅកូនដោយទឹកដោះផងដែរ

# កំណត់ចំណាំ 

ការទទួលទានទឹកត្នោតជូរក្នុងបរិមាណសមល្មម និងផលិតចេញពីធម្មជាតិគ្មានលាយជាតិគីមី ​ឬមេស្រា  អាចផ្តល់គុណប្រយោជន៍ច្រើនបែបនេះក្តី ប៉ុន្តែមិនខុសពីគ្រឿងស្រវឹងដទៃទៀត ទឹកត្នោតជូរក៏មានផលប៉ះពាល់មួយចំនួនផងដែរសម្រាប់សុខភាពប្រសិនជាអ្នកទទួលទានវាច្រើនពេកដូចជា៖

- អាចធ្វើឱ្យខូចខាតថ្លើម

- ប៉ះពាល់ដល់សុខភាពស្ត្រីដែលកំពុងតែមានផ្ទៃពោះ និងទារកក្នុងផ្ទៃ

- ទទួលទានតិចតួចជួយបន្ថយសម្ពាធឈាម តែការទទួលទានច្រើនពេកអាចបង្កើនហានិភ័យនៃការកើតជំងឺលើសឈាមទៅវិញ

- ធ្វើឱ្យប្រព័ន្ធកោសិកាខួរក្បាល និងសរសៃប្រសាទធ្លាក់ចុះ ថែមទាំងធ្វើឱ្យសាច់ដុំទន់ខ្សោយ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]