ការថែទាំសុខភាពឱ្យបានល្អចៀសឆ្ងាយពីជំងឺផ្សេងៗជារឿងសំខាន់ណាស់ ហើយសម្រាប់មនុស្សដែលឈានទៅកាន់វ័យចំណាស់ឡើងទៅ  រឹតតែត្រូវការមើលថែទាំឱ្យបានល្អទៅទៀត ដើម្បីរស់នៅបានយូរអង្វែង ចាកឆ្ងាយពីជំងឺដែលចូលមកបៀតបៀនជីវិតនៅពេលដែលចាស់ទៅ។

ជំងឺមួយក្នុងចំណោមជំងឺជាច្រើនដែលតែងតែកើតឡើងមកលើមនុស្សចាស់សឹងតែទាំងអស់ និងកំពុងត្រូវបានគេព្រួយបារម្ភនោះ គឺជំងឺវង្វេងវង្វាន់ ឬភ្លេចភ្លាំង ដែលភាសាផ្លូវការតាមផ្នែកវិទ្យាសាស្រ្តមានឈ្មោះថា Alzheimer ។ ដោយជំងឺមួយប្រភេទនេះ អាចធ្វើឱ្យមនុស្សចាស់ជួបប្រទះនឹងបញ្ហាបាត់បង់ការគ្រប់គ្រងលើចិត្តគំនិត និងរាងកាយ ថែមទាំងធ្វើឱ្យកើតមានអាការញ័រដៃញ័រជើងជាដើម។

ប៉ុន្តែតាមការស្រាវជ្រាវ ក៏បានរកឃើញថាមានគន្លឹះ និងវិធីសាស្ត្រមួយចំនួនអាចការពារអ្នកពីជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ Alzheimer នេះបានដែរ ដូចជា៖

ជំងឺវង្វេងវង្វាន់ ឬភ្លេចភ្លាំង ដែលភាសាផ្លូវការតាមផ្នែកវិទ្យាសាស្រ្តមានឈ្មោះថា Alzheimer

១. មិនត្រូវប្រើថ្នាំ Anticholinergic

ប្រភេទថ្នាំ Anticholinergic ត្រូវបានគេស្រាវជ្រាវរកឃើញថា អាចធ្វើឱ្យបង្កើនហានិភ័យនៃជំងឺវង្វេងវង្វាន់ ឬភ្លេចភ្លាំងសម្រាប់មនុស្សចាស់បាន ដូចជាថ្នាំជំនួយដល់ការគេង(ថ្នាំងងុយគេង) ថ្នាំអាលែក្ស៊ី ថ្នាំរំងាប់អារម្មណ៍ ឬប្រឆាំងនឹងការធ្លាក់ទឹកចិត្ត និងថ្នាំជំនួយបេះដូងជាដើម។  ដូច្នេះប្រសិនជាមិនចាំបាច់អ្នកមិនគួរប្រើថ្នាំទាំងអស់នោះទេ គួរតែប្តូរមកប្រើវិធីធម្មជាតិដើម្បីព្យាបាល ឬបើចាំបាច់នៅក្នុងការប្រើប្រាស់ថ្នាំទាំងនេះ ត្រូវតែពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុនសិន។

ប្រភេទថ្នាំ Anticholinergic ត្រូវបានគេស្រាវជ្រាវរកឃើញថា អាចធ្វើឱ្យបង្កើនហានិភ័យនៃជំងឺវង្វេងវង្វាន់ ឬភ្លេចភ្លាំងសម្រាប់មនុស្សចាស់បាន

២. វីតាមីន B

ជំងឺវង្វេងវង្វាន់សម្រាប់មនុស្សចាស់កើតឡើងដោយសារកម្រិត Homocysterine ក្នុងរាងកាយកើនឡើងខ្ពស់។ ដូច្នេះដើម្បីការពារការកើតជំងឺមួយនេះ អ្នកគួរតែទទួលទានរបបអាហារដែលផ្ទុកនូវវីតាមីន B ក្នុងរបបប្រចាំថ្ងៃ ឬអាចទទួលទានគ្រាប់ថ្នាំ វីតាមីន B ក៏បាន តែត្រូវពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតជាមុនសិន មុននឹងប្រើប្រាស់។

ដើម្បីការពារការកើតជំងឺមួយនេះ អ្នកគួរតែទទួលទានរបបអាហារដែលផ្ទុកនូវវីតាមីន B ក្នុងរបបប្រចាំថ្ងៃ ឬអាចទទួលទានគ្រាប់ថ្នាំ វីតាមីន B ក៏បាន

៣.វីតាមីន D

កង្វះជាតិវីតាមីន D ក៏ជាមូលហេតុមួយដ៏ចម្បងដែរ ដែលធ្វើឱ្យអ្នកមានបញ្ហាជំងឺវង្វេងវង្វាន់។ ដូច្នេះគួរតែទទួលទានអាហារណាដែលពោរពេញដោយវីតាមីន D ជារបបអាហារប្រចាំថ្ងៃ ឬអាចទទួលទានគ្រាប់ថ្នាំបន្ថែមក៏បាន។

គួរតែទទួលទានអាហារណាដែលពោរពេញដោយវីតាមីន D ជារបបអាហារប្រចាំថ្ងៃ ឬអាចទទួលទានគ្រាប់ថ្នាំបន្ថែមក៏បាន

៤.ខ្លាញ់ត្រី

កង្វះជាតិខ្លាញ់ត្រីអាចធ្វើឱ្យអ្នកមានបញ្ហាការចងចាំ និងឈានទៅរកជំងឺវង្វេងវង្វាន់បាន។ ដូច្នេះដើម្បីការពារការកើតជំងឺមួយនេះ អ្នកគួរតែទទួលទានពពួកត្រីបាតសមុទ្រដូចជា ត្រីសាលម៉ុងជារបបអាហារទទួលទាន ឬប្រើគ្រាប់ថ្នាំខ្លាញ់ត្រី (Fish Oil) ក៏បាន។ ក្រៅពីនេះគែដឹងថាខ្លាញ់ត្រីអាចជួយព្យាបាលជំងឺវង្វេងវង្វាន់ ឬការបាត់ការចងចាំសម្រាប់មនុស្សចាស់នៅក្នងដំណាក់កាលដំបូងផងដែរ។

អ្នកគួរតែទទួលទានពពួកត្រីបាតសមុទ្រដូចជា ត្រីសាលម៉ុងជារបបអាហារទទួលទាន ឬប្រើគ្រាប់ថ្នាំខ្លាញ់ត្រី (Fish Oil)

៥. លំហាត់ប្រាណរាងកាយ

ការធ្វើចលនា និងលំហាត់ប្រាណរាងកាយងាយៗ អាចជួយធ្វើឱ្យចលនាសរសៃឈាមរត់បានស្រួល និងបង្កើនសមត្ថភាពខួរក្បាល។ ដូច្នេះអ្នកគូរតែធ្វើចលនារាងកាយឱ្យបានទៀងទាត់ មិនថាតែការហាត់ប្រាណទេ សូម្បីតែដើរហាត់ប្រាណតិចៗធម្មតា ឬការធ្វើចលនារាងកាយងាយៗក៏អាចជួយដល់ការការពារជំងឺភ្លេចភ្លាំងនេះបានដែរ។

ការធ្វើចលនា និងលំហាត់ប្រាណរាងកាយងាយៗ អាចជួយធ្វើឱ្យចលនាសរសៃឈាមរត់បានស្រួល និងបង្កើនសមត្ថភាពខួរក្បាល

៦.បង្កើនសមត្ថភាពខួរក្បាល

អ្នកត្រូវតែធ្វើឱ្យខួរក្បាលរបស់អ្នកមានសកម្មភាព ដើម្បីជួយពង្រឹងសមត្ថភាពខួរក្បាល ចៀសឆ្ងាយពីជំងឺភ្លេចភ្លាំង ដោយការលេងល្បែង ឬសកម្មភាពកម្សាន្តងាយៗធម្មតាក៏បាន ដូចជា លេងល្បែងផ្គុំរូប ឬសិក្សាអ្វីៗដែលថ្មីសម្រាប់សុខភាពខួរក្បាល។

ពង្រឹងសមត្ថភាពខួរក្បាល ចៀសឆ្ងាយពីជំងឺភ្លេចភ្លាំង ដោយការលេងល្បែង ឬសកម្មភាពកម្សាន្តងាយៗធម្មតាក៏បាន ដូចជា លេងល្បែងផ្គុំរូប

៧. សកម្មភាពក្នុងសង្គម

បើកឱកាសឱ្យខ្លួនឯងចូលទៅប្រាស័យទាក់ទងជាមួយនឹងមនុស្សនៅក្នុងសង្គមខាងក្រៅ ដើម្បីពង្រឹងស្មារតី បង្កើនភាពរីករាយក្នុងអារម្មណ៍ និងចៀសឆ្ងាយពីភាពឯកា នោះអ្នកនឹងអាចកាត់បន្ថយជំងឺវង្វេងវង្វាន់បានយ៉ាងប្រសើរ។

បើកឱកាសឱ្យខ្លួនឯងចូលទៅប្រាស័យទាក់ទងជាមួយនឹងមនុស្សនៅក្នុងសង្គមខាងក្រៅ ដើម្បីពង្រឹងស្មារតី បង្កើនភាពរីករាយក្នុងអារម្មណ៍ និងចៀសឆ្ងាយពីភាពឯកា នោះអ្នកនឹងអាចកាត់បន្ថយជំងឺវង្វេងវង្វាន់

៨. មិនត្រូវទទួលទានគ្រឿងស្រវឹង និងជក់បារី

ទាំងគ្រឿងស្រវឹង និងថ្នាំជក់ សុទ្ធតែអាចនាំមកនូវផលប៉ះពាល់ដល់សុខភាពរាងកាយទាំងមូល ថែមទាំងអាចបង្កើនឱកាសនៃការកើតជំងឺវង្វេងវង្វាន់ និងភ្លេចភ្លាំងបានផងដែរ។ ដើម្បីសុខភាព និងចៀសឆ្ងាយពីជំងឺអាក្រក់ៗ ត្រូវតែតម ឬកាត់បន្ថយការផឹកគ្រឿងស្រវឹង និងជក់បារីដាច់ខាត។

ទាំងគ្រឿងស្រវឹង និងថ្នាំជក់ សុទ្ធតែអាចនាំមកនូវផលប៉ះពាល់ដល់សុខភាពរាងកាយទាំងមូល ថែមទាំងអាចបង្កើនឱកាសនៃការកើតជំងឺវង្វេងវង្វាន់ និងភ្លេចភ្លាំង

៩. គ្រប់គ្រងទម្ងន់

នៅពេលដែលអ្នកចេះគ្រប់គ្រងទម្ងន់បានល្អ មិនឱ្យធាត់ពេក មិនឱ្យស្គមពេក នឹងធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ ថែមទាំងអាចបង្ការហានិភ័យនៃជំងឺភ្លេចភ្លាំង និងវង្វេងវង្វាន់បានផងដែរ។

នៅពេលដែលអ្នកចេះគ្រប់គ្រងទម្ងន់បានល្អ មិនឱ្យធាត់ពេក មិនឱ្យស្គមពេក នឹងធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ ថែមទាំងអាចបង្ការហានិភ័យនៃជំងឺភ្លេចភ្លាំង និងវង្វេងវង្វាន់

១០. ការពារចំនុចត្រង់ក្បាល

អ្នកត្រូវតែការពារចំនុចត្រង់ក្បាលរបស់អ្នក ដោយមិនត្រូវឱ្យមានការប៉ះទង្គិច ឬរបួសផ្សេងនោះទេ។ ការថែទាំក្បាល អាចជួយធ្វើឱ្យខួរក្បាលរបស់អ្នកដំណើរការល្អ ព្រមទាំងចៀសឆ្ងាយពីជំងឺវង្វេងវង្វាន់ និងភ្លេចភ្លាំងបាន៕   

អ្នកត្រូវតែការពារចំនុចត្រង់ក្បាលរបស់អ្នក ដោយមិនត្រូវឱ្យមានការប៉ះទង្គិច ឬរបួសផ្សេងនោះទេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]