ប៉ារីស៖ ផ្ទះបនមួយកន្លែងស្ថិតនៅទីក្រុងប៉ារីស ត្រូវបានបើកឲ្យដំណើរការ នូវសេវាកម្មតុក្កតាបម្រើផ្លូវភេទ ដំបូងគេបង្អស់នៅប្រទេសបារាំង កាលពីពេលថ្មីៗនេះ។
បនស្រីខាងលើ ត្រូវបានផ្តួចផ្តើមឡើង ពីសំណាក់ពិធីកររបស់កម្មវិធីទូរទស្សន៍ Spuiten en Slikken ជាកម្មវិធីមួយ ដែលនិយាយទាក់ទងទៅនឹងជីវិតផ្លូវភេទ។

ផ្ទះបននេះ ចែកចេញជាច្រើនបន្ទប់ និងបំពាក់ដោយតុក្កតាបម្រើសេវាផ្លូវភេទ ដែលផលិតចេញពីស៊ីលីកូន ចំនួនបួនប្រភេទសម្រាប់ជ្រើសរើស មានរូបរាង ទំហំ និងពណ៌សម្បុរខុសៗគ្នា។

រីឯតម្លៃវិញ ភ្ញៀវនីមួយៗត្រូវចំណាយថវិកាចំនួន ៣០ អឺរ៉ូ ឬប្រមាណជា ៣៧ ដុល្លារអាមេរិក ដើម្បីរីករាយកម្សាន្តជាមួយនឹងតុក្កតាបម្រើផ្លូវភេទមួយក្នុងចំណោមនោះ។
គួរឲ្យដឹងថា សន្ទុះនៃការប្រើប្រាស់តុក្កតាបម្រើផ្លូវភេទ បានកើនឡើងគួរឲ្យកត់សំគាល់ នៅទ្វីបអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាក់ស្តែង បនស្រី និងក្លឹបកម្សាន្តនានា ដែលបើកឲ្យមានសេវាកម្មតុក្កតាបម្រើផ្លូវភេទ បាននិងកំពុងកើនឡើងជាលំដាប់ ដូចជានៅចក្រភពអង់គ្លេសក្នុងរយៈពេលថ្មីៗនេះ និងនៅសង្កាត់ភ្លើងពណ៌ទីក្រុង អាំស្ទែដាំ នៃប្រទេសហូឡង់ជាដើម។ ក្រៅពីនេះ គេថែមទាំងឃើញមាននៅប្រទេសអេស្ប៉ាញ អូទ្រីស និងអាល្លឺម៉ង់ផងដែរ។

អ្នកនាំពាក្យម្នាក់ឈ្មោះ Thijis Verheij បានឲ្យដឹងថា នៅរយៈពេល ៣០ ឆ្នាំ ខាងមុខ ការរួមភេទជាមួយនឹងតុក្កតាទាំងនេះ នឹងក្លាយជាទម្លាប់ធម្មតាជាក់ជាពុំខាន ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]